**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

កង្វះទឹកប្រើប្រាស់មិនមែនជាបញ្ហាចោទសម្រាប់អតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងទៀតឡើយ

ពោធិ៍សាត់៖ បច្ចុប្បន្នការផ្ដល់អណ្ដូងទឹកស្អាតជូនបងប្អូនអតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មានចំនួនសរុប ៤០៥អណ្ដូង ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំកសិកម្មយ៉ាងងាយស្រួល។ អណ្ដូងទឹកទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការជួយការឧបត្ថម្ភពីសប្បុរសជននានា សាងសង់ឡើងក្នុងគោលបំណងកាត់បន្ថយបញ្ហាកង្វះទឹក និងជួយលើកកម្ពស់សុខមាលភាពក្នុងការរស់នៅជនបទឱ្យមានប្រសើរឡើងជាលំដាប់។

តាមការបញ្ជាក់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កន្លងមកតម្រូវការនៃការប្រើប្រាស់ទឹកនៅទីនេះ មានការខ្វះខាតបន្តិចបន្ដួចនារដូវប្រាំងទៅលើការស្រោចស្រពដំណាំក្នុងការធ្វើកសិកម្មផ្សេងៗនៅក្នុងភូមិដ្ឋាន ប៉ុន្តែបញ្ហាទាំងនេះនឹងត្រូវដោះស្រាយជាបន្តបន្ទាប់មិនឱ្យបងប្អូនអតីតយុទ្ធជនជួបការលំបាកឡើយ។

ក្រៅពីនេះ នៅក្នុងភូមិក៏មានការតបណ្តាញទឹកស្អាតបន្ថែមទៀតសរុបចំនួន ១៥៣ គ្រួសារ ដែលបានផ្គត់ផ្គង់ទឹកតាមរយៈបណ្ដាញទឹកស្អាតដែលក្រសួងធនធានទឹកបាន និហកំពុងរៀបចំជូនទៅតាមខ្នងផ្ទះអតីតយុទ្ធជនប្រើប្រាស់ដោយទំនុកចិត្ត បន្ទាប់ពីមានការធ្វើតេស្តធានាសុវត្ថិភាពយ៉ាងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

សូមជម្រាបជូនថា នៅគ្រាដំបូងក្នុងភូមិដ្ឋានបង្កើតថ្មីនេះ ការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅឡើយ ប៉ុន្តែពេលនេះទឹកលែងជាបញ្ហាចោទសម្រាប់បងប្អូនអតីតយុទ្ធជនដែលរស់នៅទីនេះទៀតនោះទេ ព្រោះថារាជរដ្ឋាភិបាលបានរៀបចំទាំងប្រព័ន្ធធារាស្ត្រស្តុកទឹក ការតភ្ជាប់បណ្ដាញទឹកស្អាត និងអណ្ដូងទឹករាប់រយអណ្ដូង សម្រាប់បំពេញសេចក្ដីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង