**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ

បទវិភាគ៖ពីពាក្យសន្យាដល់ការអនុវត្តជាក់ស្តែង៖ផែនការចិនជំរុញការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក

ព្រឹកថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ប្រទេសចិននឹងរៀបចំធ្វើកិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុង Shenzhen ខេត្ត Guangdong នៅខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ ។ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយចាត់ទុកប្រការនេះជាឱកាសមួយដើម្បីពួតដៃគ្នាកសាងសហគមន៍វាសនារួមសម្រាប់អាស៊ី-ប៉ាស៊ីហ្វិកជាមួយបណ្តាភាគីពាក់ព័ន្ធនានា ក៏ដូចជាជំរុញកំណើននិងវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
ក្នុងឱកាសបើកធ្វើកិច្ចប្រជុំAPECនៅឆ្នាំនេះ ពិភពលោកកំពុងឆ្លងកាត់បម្រែបម្រួលថ្មីៗជាច្រើន។ កម្លាំងចលករខាងកំណើនសេដ្ឋកិច្ចពិភពលោក គឺ មិនគ្រប់គ្រាន់ទេ ឱនភាពអភិវឌ្ឍន៍សកលបានកើនឡើង ហើយបញ្ហាប្រឈមដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារនិងថាមពលជាដើមកាន់តែខ្លាំងឡើងៗ ។ រលកសមុទ្រកាន់តែធំនិងខ្យល់បក់កាន់តែខ្លាំង យើងត្រូវតែរួមគ្នាជម្នះលើឧបសគ្គរួមទូកតែមួយឱ្យបានកាន់តែខ្លាំង ។ ប្រធានរដ្ឋចិន លោក Xi Jinping បានថ្លែងសុន្ទរកថាដ៏សំខាន់ពីរលើកនៅដំណាក់កាលទី១និងទី២ នៃកិច្ចប្រជុំ APEC ព្រមទាំងបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងកិច្ចប្រជុំនាយកប្រតិបត្តិនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដើម្បីលើកឡើងសំណើ៥ ចំណុចជុំវិញការកសាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបែបបើកទូលាយដោយបានអំពាវនាវអង្គភាពសេដ្ឋកិច្ចនៃអាស៊ី-ប៉ាស៊ីហ្វិកឱ្យបង្កើនការជំរុញដោយឌីជីថលនិងភាពវៃឆ្លាត ប្រកាន់ខ្ជាប់កាបូនទាបនិងភាពបៃតង ក៏ដូចជាអនុវត្តជាក់ស្តែងនូវការផ្តល់ផលប្រយោជន៍ជាទូទៅនិងចែករំលែកជាមួយគ្នា ក្នុងន័យរួមចំណែកយ៉ាងលេចធ្លោដល់សកលលោកតាមរយៈកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកដែលប្រកបដោយភាពរស់រវើកនិងភាពធន់កាន់តែខ្លាំង។
ប្រឈមមុខនឹងការគាំពារនិយមដែលកំពុងងើបឡើងវិញ តើអង្គភាពសេដ្ឋកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវលុបបំបាត់ឧបសគ្គនិងប្រមូលផ្តុំកម្លាំងកាយចិត្តដើម្បីត្រួសត្រាយនិម្មាបនកម្មសហប្រតិបត្តិការតាមរបៀបណា ? “រួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី” “រួមគ្នាបង្កបរិយាកាសសេដ្ឋកិច្ចបែបបើកទូលាយក្នុងតំបន់” “រួមគ្នាគាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់” “រួមគ្នាជំរុញពាណិជ្ជកម្មឌីជីថលនិងបៃតង” “រួមគ្នាជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាប័ន្ន” សំណើទាំង៥ ចំណុចរបស់ប្រធានរដ្ឋចិន លោក Xi Jinping បានបំពេញបន្ថែមនូវជំនឿចិត្ត និងកម្លាំងចលករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ។ “បង្កើនការជំរុញដោយឌីជីថលនិងភាពវៃឆ្លាត បង្កើតឧត្តមភាពថ្មីនៃការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតថ្មីនៃអាស៊ី-ប៉ាស៊ីហ្វិក” “ប្រកាន់ខ្ជាប់កាបូនទាបនិងភាពបៃតង បង្កើតជារូបមន្តថ្មីនៃការអភិវឌ្ឍជានិរន្តរភាពនៃអាស៊ី-ប៉ាស៊ីហ្វិក” “អនុវត្តជាក់ស្តែងនូវការផ្តល់ផលប្រយោជន៍ជាទូទៅនិងចែករំលែកជាមួយគ្នាដើម្បីបង្ហាញពីទិដ្ឋភាពថ្មីនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៃអាស៊ី-ប៉ាស៊ីហ្វិក” “ថ្មី”ទាំងបីនេះ គឺស្របទៅតាមនិន្នាការអភិវឌ្ឍន៍ដែលប្រកបដោយភាពច្នៃប្រឌិតថ្មីនិងបៃតង និងគុណតម្លៃរួមដែលឆ្ពោះទៅរកការអភិវឌ្ឍនិងវឌ្ឍនភាពរួម វាមានអំណោយដល់អង្គភាពសេដ្ឋកិច្ចនៃអាស៊ី-ប៉ាស៊ីហ្វិកក្នុងការស្វែងរកសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងបង្កើនភាពធន់នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ពីការអនុវត្តប្រកបដោយមគុណភាពខ្ពស់នូវ«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)»ដល់ការជំរុញយ៉ាងសកម្មនូវការចូលរួមដំណើរនៃ«កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព»(CPTPP)និង«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល» ពីការចុះហត្ថលេខាជាផ្លូវការលើពិធីសារស្តីពីការលើកកម្ពស់កម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 ដល់ការជំរុញការរួមគ្នាកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិនបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការគាំពារពាណិជ្ជកម្មសេរីនិងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។
ស្របពេលដែលភាគីចិនទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះបន្តវេននៃកិច្ចប្រជុំ APEC ពិភពលោកបាននិងកំពុងផ្តោតក្រសែចក្ខុសំខាន់ទៅលើប្រទេសចិន។ យើងអាចរំពឹងថា ការណាត់ជួបគ្នានៅក្រុង Shenzhen ក្នុងឆ្នាំក្រោយនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញឲ្យមានការអភិវឌ្ឍនិងវិបុលភាពរួមថែមមួយកម្រិតទៀត ហើយនឹងធ្វើជាសក្ខីភាពបង្ហាញថាប្រទេសចិនបានផ្តល់កាលានុវត្តភាពថ្មីជាបន្តបន្ទាប់ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕

អត្ថបទដែលជាប់ទាក់ទង