**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

លោក ដូណាល់ ត្រាំ ប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ី ខណៈបដិសេធការទទូចសុំមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk

វ៉ាស៊ីនតោន៖ បើតា មការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៧ ខែតុលា បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ី ខណៈបដិសេធការទទូចសុំមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk របស់ទីក្រុងកៀវ ក្នុងពេលដែលលោក ត្រាំ កំពុងខ្នះខ្នែងស្វែងរកដំណោះស្រាយការទូតដើម្បី បិទបញ្ចប់សង្រ្គាម។

កាលពីពេលថ្មីៗនេះ លោក ត្រាំ បានប្រកាសថារូបលោកអាចនឹងផ្ដល់មីស៊ីល Tomahawk ទៅឱ្យអ៊ុយក្រែន ហើយជឿជាក់ថាអ៊ុយក្រែនអាចវាយដណ្ដើមយកទឹកដីរបស់ខ្លួន ទាំងអស់ដែលកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រងត្រឡប់ទៅវិញ។ ប៉ុន្តែ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីប៉ុន្មានថ្ងៃមុននេះ លោក ត្រាំ ហាក់បានផ្លាស់ប្ដូរចិត្ត។ នៅក្រោយជំនួបជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃសុក្រ នៅសេតវិមាន លោក ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមដោយនិយាយថា ជំនួបរវាងអ្នកទាំង២ ពិតជាគួរ ឱ្យចាប់អារម្មណ៍ និងប្រព្រឹត្តទៅប្រកបដោយមិត្តភាព។ ប៉ុន្តែអះអាងថារូបលោកបានប្រាប់ឱ្យលោក ហ្សេលេនស្គីចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ីដើម្បី បិទបញ្ចប់សង្រ្គាម។
«ប៉ុន្តែខ្ញុំបានប្រាប់គាត់ថា ដូចដែលខ្ញុំបានប្រាប់លោក ពូទីន ថាវាដល់ពេលហើយដែលត្រូវបញ្ឈប់ការកាប់សម្លាប់គ្នា និងចុះកិច្ចព្រមព្រៀង»។ នេះជាការគូសបញ្ជាក់របសលោក ត្រាំ។

លោក ត្រាំ ក៏ហាក់ជំរុញផងដែរឱ្យរុស្ស៉ី និងអ៊ុយក្រែន បញ្ឈប់សង្រ្គាមនៅត្រឹមសមរភូមិសព្វថ្ងៃ ដោយសង្កត់ធ្ងន់ថា «ពួកគេគួរតែបញ្ឈប់នៅត្រឹមទីតាំងដែលពួកគេកំពុង ស្ថិតនៅ។ ទាំងសងខាងសុទ្ធតែអះអាងពីជ័យជម្នះ ដូច្នេះទុកឱ្យប្រវត្តិសាស្ត្រជាអ្នកសម្រេចចុះ»។

ក្រោយជំនួបជាមួយលោក ត្រាំ លោក ហ្សេលេនស្គី ក៏បានលើកឡើងដែរថារុស្ស៉ីខ្លាចមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថាមិនមានសេចក្ដីប្រកាសណាមួយអំពីមីស៊ីលរយៈចម្ងាយឆ្ងាយនោះទេ ពីព្រោះសហរដ្ឋអាមេរិកមិនចង់បង្កើនជម្លោះនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង