**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ជាច្រើនលើកនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ​​៖ ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់របស់​ លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ

ក្រោមការដឹកបញ្ជាដោយផ្ទាល់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ និង​សម្រប​សម្រួល​នីតិវិធី​ពី​ ឯកឧត្តម​​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបើកប្រតិបត្តិការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណ ជាច្រើនលើកនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ហើយបានបន្តបង្ហោះបង្អួតនៅលើបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុកថែមទៀតផង ។

ក្មេងទំនើងទាំង៦នាក់​ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាន មានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ ឈឿន ភីសា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី២-ឈ្មោះ សាយ សុខលៀភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៣-ឈ្មោះ រ៉េត សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រទីលំនៅបច្ចុប្បន្ន  ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៤-ឈ្មោះ ភឿន កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិទំព័រមាស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៥-ឈ្មោះ អឿន រក្សាភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិងទី៦-ឈ្មោះ អេម សុជៀប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្នភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដោយចាប់យកវត្ថុតាងបានរួមមាន :ម៉ូតូចំនួន០២គ្រឿង(ម៉ាកHonda dream សេរីឆ្នាំ២០២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿងនិង
ម៉ាកNEX ពណ៍ស ផ្លាកលេខ កំពង់ស្ពឺ 1Z-7639 ចំនួន ០១គ្រឿង)និងទូរស័ព្ទដៃចំនួន០៥គ្រឿងផងដែរ។

បច្ចុប្បន្ន ក្មេងទំនើងទាំង៦នាក់​ត្រូវបានកម្លាំងជំនាញបានធ្វើការណែអប់រំ និង​ធ្វើ​កិច្ចសន្យាបញ្ឈប់នូវសកម្មភាពទាំងនេះទៀត ហើយក៏បានឱ្យអាណាព្យាបាលមកធានា អោយត្រលប់ទៅលំនៅដ្ឋានវិញ ចំណែកម៉ូតូបានដកហូតគឺរក្សាទុករយៈពេល០៣ខែបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​៕

គួររំលឹកផងដែរថា តាមប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញ នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃទី២៣ ខែឧសភា ដោយបានណែនាំដល់ស្ថាប័នមានសមត្ថកិច្ច ត្រូវអនុវត្តវិធានការច្បាប់ ក្នុងនោះទាំងវិធានការរដ្ឋបាល ឱ្យបានម៉ឹងម៉ាត់ និងគ្មានការលើកលែងចំពោះករណីក្មេងទំនើង ដើម្បីថែរក្សានូវសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។

អត្ថបទដែលជាប់ទាក់ទង