**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង

រយៈពេល២ឆ្នាំ អគ្គ-អត្តសញ្ញាណកម្ម បណ្ដុះបណ្ដាល មន្ត្រី ២ម៉ឺននាក់ និងដោះស្រាយបណ្ដឹងរាប់រយករណី!

ភ្នំពេញ៖ ក្នុងរយៈពេល២ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផលជាច្រើនមាន ក្នុងនោះក៏មានការងារបណ្ដុះបណ្ដាលធនធានមនុស្ស និងទទួលដោះស្រាយបណ្ដឹងផ្សេងៗជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា សម្រាប់វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលានានា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំនៅថ្នាក់ក្រោមជាតិចំនួន៥០លើក មានសិក្ខាកាមចូលរួមចំនួន២០.០៣៧នាក់ ក្នុងនោះមានវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងអគ្គនាយកដ្ឋាន មានចំនួន ១៣វគ្គ មានសិក្ខាកាមចូលរួម៧៦៣នាក់ និងវគ្គបណ្ដុះបណ្ដាលស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈនៃមន្ត្រីផ្ដល់សេវាចំនួន៦វគ្គ។

វគ្គបណ្ដុះបណ្ដាលទាំងនោះ បើតាមឯកឧត្តមអគ្គនាយក គឺផ្តោតលើគោលបំណង ៣សំខាន់ៗ ទី១.លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈដល់មន្ត្រីផ្ដល់សេវា ទី២.ពង្រឹងសមត្ថភាពមន្ត្រីទាំងចំណេះដឹង និងជំនាញបច្ចេកទេសលើការងារចុះបញ្ជីអត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការចុះបញ្ជីស្នាក់នៅ និងទី៣.លើកកម្ពស់គុណភាពសេវាដល់ប្រជាពលរដ្ឋ។ វគ្គបណ្ដុះបណ្ដាលនេះ ឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងធនធានមនុស្ស និងគុណភាពនៃសេវាសាធារណៈ។

ក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមការងារប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានសកម្មបំពេញភារកិច្ចឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានជាច្រើនរយករណី តាមរយៈការឆ្លើយតបតាមប្រព័ន្ធ Hotline ១២៧១  កម្មវិធីGDI eServices( Mobile App) គណនី Facebook អគ្គនាយកដ្ឋានសញ្ញាណកម្ម និងប្រអប់សំបុត្រ ១៣ទីតាំង។ ជាលទ្ធផល ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន មានប្រជាពលរដ្ឋទាញយកកម្មវិធី GDI eServices ២៦៧.៩៦៧នាក់ ខណៈមន្ត្រីបានឆ្លើយតបសំណូមពរ ៥៨.២៧៣ករណី និងបានដោះស្រាយបណ្ដឹង៩៥៣ករណីផងដែរ។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានរចនាសម្ព័ន្ធចំនួន៧រួមមាន ១នាយកដ្ឋានរដ្ឋបាលសរុប ២នាយកដ្ឋានអត្រានុកូលដ្ឋាន ៣នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ៤នាយកដ្ឋានលិខិតឆ្លងដែន ៥នាយកដ្ឋានសញ្ជាតិ ៦នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ និង៧នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង