**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

អភិបាលខេត្តស្វាយរៀង ស្នើប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តចូលរួមថែរក្សា និងលើកកម្ពស់អនាម័យបរិស្ថានក្នុងមូលដ្ឋាន

ស្វាយរៀង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ជូនប្រជាពលរដ្ឋចំនួន ២.០០០គ្រួសារ នៅឃុំថ្នាធ្នង់ ស្រុករំដួល ដែលប្រារព្ធធ្វេីនៅវត្តព្រែកពក។

មានប្រសាសន៍សាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម អភិបាលខេត្តបានថ្លែងថា តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសមាគមបណ្តាញសង្គមស៊ីវិលកម្ពុជាយើងបានរៀបចំពិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ យើងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដែលចង្ក្រានទាំងអស់នេះ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services និងសូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ សសយក ខេត្ត និងសមាគមបណ្តាញសង្គមស៊ីវិលកម្ពុជា ជាពិសេសក្រុមហ៊ុនគ័ងចូវ អាយស្សិត ដែលនេះ គឺជាការសរបញ្ជាក់ឲ្យឃើញពីការចូលរួមមិនអាចខ្វះបានពីក្រុមការងារយុវជន ក៏ដូចជាវិស័យឯកជន និងសង្គមស៊ីវិល ក្នុងការរួមចំណែក គាំទ្រដល់ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា។

ឯកឧត្តម បន្តថា បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់សមាគមបណ្តាញសង្គមស៊ីវិលកម្ពុជាគម្រោងប្រើប្រាស់ចង្ក្រានបង្កើនថាមពលព្រៃមាន់នេះ នឹងចូលរួមកាត់បន្ថយការបំពុល បរិស្ថាន ដោយការផលិត មានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយដល់ការប្រើប្រាស់ បរិមាណអុស និងការបំភាយកាបូនក្នុងកម្រិតមួយទាបចូលទៅក្នុងបរិយាកាសជាពិសេសនោះ គឺត្រូវបានផលិតឡើងដោយសិប្បកម្មក្នុងប្រទេស ដែលមានមូលដ្ឋាននៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានផ្តល់ឱកាសការងារសម្រាប់កម្មករជាអ្នកមានពិការភាពថែមទៀតផង ។

ឯកឧត្តម បានស្នើដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធត្រូវបន្តការចូលរួមថែរក្សា និងលើកកម្ពស់អនាម័យបរិស្ថាន នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់យើង ឲ្យបានស្អាតល្អ ប្រកបដោយសោភ័ណភាព។

– អាជ្ញាធរស្រុក ឃុំ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំបរិស្ថាន អនាម័យ និង សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាំងនៅក្នុងអង្គភាព និងក្រៅអង្គភាពរដ្ឋ ជាពិសេស នៅតាមដងផ្លូវ ទីប្រជុំ ឬទីផ្សារជាដើម។

– ថែរក្សាសុខភាព អនាម័យ ដោយរស់នៅស្អាត ហូប ស្អាត ផឹកស្អាត ដើម្បីចៀសឆ្ងាយពីជំងឺឆ្លងនានា ហើយត្រូវជួយអប់រំកូនចៅឲ្យចូលរួម គោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ព្រមទាំងណែនាំកូនចៅបងប្អូនឲ្យចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខផ្សេងៗ ដូចជា ល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពក្មេងទំនើងជាដើម។

ជាមួយគ្នានេះសូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើង ឲ្យធ្វើការដាំដុះដំណាំ ឬបន្លែ បង្ការផ្សេងៗនៅបរិវេណដីទំនេរនៅជុំវិញផ្ទះ ឬការចិញ្ចឹមសត្វជាដើម ដើម្បីបង្កើនជីវភាព គ្រួសារ ហើយសូមឲ្យរដ្ឋបាលស្រុកដែលមានការិយាល័យជំនាញជាសេនាធិការជួយគាំទ្រលើផ្នែកបច្ចេកទេសដល់បងប្អូនយើងក្នុងកិច្ចការនេះ៕

អត្ថបទដែលជាប់ទាក់ទង