**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ

ន័រវេស្ស ផ្តល់ថវិកាចំនួន ១២លានដុល្លារសម្រាប់គាំទ្រវិស័យសកម្មភាពមីនរយៈពេល ៣ឆ្នាំនៅកម្ពុជា

 

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងជំនួបជាមួយ លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតន័រវេស្សប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណដល់ប្រទេសន័រវេស្ស ដែលបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា និងផ្តល់ថវិកាចំនួន ១២ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ ២០២៥-២០២៧។ នេះបើយោងតាមអាជ្ញាធរមីន។

ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសន័រវេស្ស និងចាត់ទុកប្រទេសន័រវេស្ស មិនត្រឹមជាអ្នកផ្តល់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូពិតរបស់កម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍ ហើយបាននិងកំពុងឈរជាមួយកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រួមមានទាំងការបោសសម្អាតមីន ការគ្រប់គ្រងទិន្នន័យ ការកសាងសមត្ថភាព និងការសិក្សាស្រាវជ្រាវ ជាដើម និងជួយគាំទ្រកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា ដោយផ្ទៃដីរាប់ម៉ឺនហិកតាត្រូវរំដោះចេញពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយមានការរួមចំណែកគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងនោះប្រទេសន័រវេស្ស គឺជាដៃគូលេចធ្លោមួយយ៉ាងសំខាន់។

ជាងនេះទៅទៀត ឯកត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ពីសារៈសំខាន់នៃចក្ខុវិស័យដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ សម្តេចធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកវិស័យសកម្មភាពមីន ជាបេះដូងនៃការអភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា។

ឯកឧត្តម លី ធុជ បញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី ចង់ឱ្យតំបន់ព្រំដែនក្លាយជាតំបន់សន្តិភាព។

លោកជំទាវ Astrid Emilie Helle បានថ្លែងអំណរគុណចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ក៏ដូចជាភាពជោគជ័យក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

លោកជំទាវឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ប្រទេសន័រវេស្ស នឹងបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួន គឺគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ជាមួយគ្នានោះ លោកជំទាវ Astrid Emilie Helle បានសម្តែងនូវការសោកស្តាយចំពោះផលលំបាកដែលកើតមានឡើងក្នុងការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ កន្លងទៅនេះ បណ្តាលឱ្យមានមនុស្សស្លាប់ របួស និងមានជនភៀសសឹករាប់ម៉ឺនគ្រួសារត្រូវចាកចេញពីលំនៅដ្ឋាន ព្រមទាំងជូនពរឱ្យតំបន់ព្រំដែនកម្ពុជា-ថៃ ទទួលបានសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង