**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ប្រធានរដ្ឋសភាកម្ពុជានិងអាស៊ែបៃហ្សង់ ប្តេជ្ញារួមគ្នាក្នុងការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានឆ្លៀតពេលជួបពិភាក្សាការងារជាមួយ លោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី នៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៦ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។

សម្តេចរដ្ឋសភាធិបតី និងជំទាវប្រធានរដ្ឋសភា មានក្តីរីករាយជាអនេក ដែលបានជួបពិភាក្សាការងារជាមួយគ្នាសាជាថ្មីម្តងទៀត ។សម្តេចបាន ចាត់ទុកជំនួបនាឱកាសនេះ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយថ្មីថែមទៀតសម្រាប់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទំាងស្ថាប័ននីតិប្បញ្ញត្តិទាំងនីតិប្រតិបត្តិ និងជាការឆ្លុះបញ្ចាំងពីការអនុវត្តនូវអនុស្សារណៈយោគយល់គ្នារវាងរដ្ឋសភានៃប្រទេសយើងទាំងពីរ ដែលបានចុះហត្ថលេខានៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរ ចំពោះតួនាទីដឹកនាំរបស់អាស៊ែបៃហ្សង់ ដែលបានជួយសម្របសម្រួលបណ្ដាញសភាចលនាមិនចូលបក្សសម្ព័ន្ធ ដែលកំពុងទទួលបានការគំាទ្រនិងចូលរួមកាន់តែសកម្មឡើង។

ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរ មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងប្រទេសទំាងពីរនឹងត្រូវពង្រឹងពង្រីកបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល ឈរលើភាពស្មោះត្រង់ យោគយល់និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទំាងសម្តេចនិងលោកជំទាវសាហ៊ីបា ហ្គាហ្វារ៉ូវ៉ា យល់ស្របថាប្រទេសទំាងពីរនៅមានសក្តានុពលជាច្រើន ដែលត្រូវអនុវត្តពង្រឹងពង្រីកបន្ថែមទៀត ដូចជាវិស័យពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងអប់រំជាដើម។

លោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា បានស្នើសម្តេចជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មឡើងរវាងក្រុមមិត្តភាព គណៈកម្មការជំនាញនៃរដ្ឋសភាប្រទេសទំាងពីរ។ លោកជំទាវប្រធានរដ្ឋសភា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេស អាស៊ែបៃហ្សង់ នាពេលខាងមុននេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការអញ្ជើញរបស់លោកជំទាវប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ការខកខានមិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ នាពេលកន្លងមកនោះ ក៏ដោយសារកម្ពុជា កំពុងស្ថិតនៅស្ថានភាពដ៏លំបាកមួយ គឺកំពុងរងនូវជម្លោះព្រំដែនជាមួយប្រទេសថៃ។

សម្តេចបានជម្រាបប្រទេសជាមិត្តថា កម្ពុជាស្រលាញ់សន្តិភាព និងមិនចង់ឃើញ មិនចង់ឮ ឬចង់ជួបសង្រ្គាមនោះឡើយ ដោយសារអតីតកាលកម្ពុជា បានរងគ្រោះពីសង្រ្គាមជាងបីទសវត្សរ៍មកហើយ។ កម្ពុជាស្គាល់ពីទុក្ខលំបាកនិងសោកនាដកម្មពីសង្រ្គាមយ៉ាងច្បាស់ ដូច្នេះបានប្តេជ្ញាចិត្តយ៉ាងមោះមុត និងឆន្ទៈខ្ពស់ក្នុងការអនុវត្តដោយពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ដែលសម្រេចបាននៅទីក្រុងកូឡាឡាំពួកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងត្រូវបានដាក់ពង្រាយនាពេលឆាប់ៗនេះ តាមដែលអាចធ្វើទៅបាន ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព សំដៅកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែង និងស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ថៃ។

លោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា បានស្តាប់ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាដោយយកចិត្តទុកដាក់ជាទីបំផុត។ លោកជំទាវបានយល់ពីអារម្មណ៍របស់សម្តេចប្រធានរដ្ឋសភា និងអារម្មណ៍របស់ពលរដ្ឋខ្មែរ។

លោកជំទាវប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អាស៊ែបៃហ្សង់ ក៏ធ្លាប់បានឆ្លងកាត់បទពិសោធន៍ស្រដៀងនឹងកម្ពុជានេះដែរ។ ជាការពិតសង្រ្គាមបានបង្កទុក្ខលំបាកនិងវិនាសកម្មច្រើនណាស់ ពិសេសផលលំបាកធ្លាក់ទៅលើស្រ្តីនិងកុមារដែលជាជនងាយរងគ្រោះ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នាថា នៅក្នុងស្ថានការណ៍អន្តរជាតិកាន់តែមានភាពស្មុគស្មាញ មិនប្រាកដប្រជា និងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយប្រព័ន្ធអន្តរជាតិដែលផ្អែកលើច្បាប់កាន់តែចុះខ្សោយទៅ វាពិតជាមានសារៈសំខាន់ ក្នុងការស្តារ និងបណ្តុះស្មារតីនៃកិច្ចសហប្រតិបត្តិការសាកលឱ្យរស់ឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង