**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

កម្ពុជា-វៀតណាមរួមគ្នាជាសំឡេងតែ១ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ផលិតផលក្នុងស្រុក

ភ្នំពេញ÷កម្ពុជា-វៀតណាម រួមគ្នាជាសំឡេងតែ១ ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ខណៈដែលកម្ពុជាបានរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣  NDC 3.0 ។ នេះជាការថ្លែងឡើងរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម NGUYEN MINH VU ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ដែលធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាមលើវិស័យបរិស្ថាន និងសេដ្ឋកិច្ច ជាពិសេសលើកិច្ចការការពារធនធានធម្មជាតិ និងការគាំទ្រគម្រោងវិនិយោគ នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះគម្រោងវិនិយោគនានា ដែលលើកកម្ពស់ដល់វិស័យបរិស្ថាននៃប្រទេសទាំង២។  ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តួចផ្តើមឱ្យមានការរួបរួមគ្នាជាសំឡេងតែ១ក្នុងចំណោមប្រទេសអាស៊ាន ដើម្បីកៀរគរហិរញ្ញប្បទានបៃតងយកមកប្រើប្រាស់ ប្រយុទ្ធប្រឆាំងនិងមីក្រូ និងណាណូប្លាស្ទិក ដែលបានបង្កផលប៉ះពាល់ដល់សុខភាពសត្វ និងមនុស្ស តាមរយៈចំណីអាហារ ឬទឹក ដោយការហូប លេប និងស្រូប ដែលពួកវាមាននៅលើដី ក្នុងទឹក និងខ្យល់។

ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តម NGUYEN MINH VU បានកោតសរសើចំពោះក្រសួងបរិស្ថាន និងមានជំនឿយ៉ាងមុតមាំ ថាក្រសួងបរិស្ថាននឹងទទួលបានជោគជ័យក្នុងការវិនិយោគបៃតង។ ជាមួយគ្នានេះ វៀតណាមនឹងរួមចំណែកជាមួយក្រសួងបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដើម្បីដោះស្រាយបញ្ហារួមគ្នាជាពិសេសការការពារធនធានទឹកទន្លេមេគង្គ។ ចំពោះការវិនិយោគវិញ ឯកឧត្តមក៏បានលើកឡើងពីគម្រោងរបស់ក្រុមហ៊ុនដែលកំពុងស្វែងរកការអនុញ្ញាត ដើម្បីវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ លើគម្រោងកសិដ្ឋានចិញ្ចឹមគោ និងដាំស្មៅយក្សដើម្បីផលិតទឹកដោះគោ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តសម្រាប់ការវិនិយោគលើការដាំស្មៅយក្ស (Giant King Grass) និងចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ ដោយក្រសួងនឹងផ្តល់ទីតាំងក្នុងការវិនិយោគក្នុងគោលបំណង ជួយឱ្យប្រជាសហគមន៍ ដែលមានមូលដ្ឋានក្បែរតំបន់នោះ ទទួលបានបច្ចេកទេសចិញ្ចឹមគោ ពូជគោយកទឹកដោះគោស្រស់ និងការដាំស្មៅ Giant King Grass ដែលអាចធ្វើជាចំណីសត្វគោ និងជាជីវអុស។  ជាមួយគ្នានេះក្រុមហ៊ុននឹងទទួលបានប្រាក់ចំណូលពីការលក់ទឹកដោះគោស្រស់ ចំណែកប្រជាសហគមន៍ក៏ទទួលបានប្រាក់ចំណូលពីការលក់ទឹកដោះគោទៅឱ្យក្រុមហ៊ុនដែរ ហើយក៏មានផលិតផលរបស់ខ្មែរចេញពីប្រជាសហគមន៍ សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុង និងក្រៅស្រុក។ ដែលនេះជាការអនុវត្តយ៉ាងយកចិត្តទុកដាក់ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

អត្ថបទដែលជាប់ទាក់ទង