**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

លោក ឡុង ឌីម៉ង៖ ខេត្តព្រះសីហនុមានចក្ខុវិស័យប្រែក្លាយជាគោលដៅទេសចរណ៍និងធុរកិច្ច

ព្រះសីហនុ៖ លោក ឡុង ឌីម៉ង អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលើកឡើងក្នុងកម្មវិធីបង្ហាញពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ព្រមទាំងផ្តល់ការសម្រាកលំហែកម្សាន្តកម្រិតអន្តរជាតិប្រកបដោយគុណភាព និងឧត្តមភាពប្រកួតប្រជែងទាំងក្នុងតំបន់និងអន្តរជាតិ រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងសហការជាមួយក្រសួងទេសចរណ៍ និងស្ថាប័នមន្ទីរពាក់ព័ន្ធរៀបចំចក្ខុវិស័យអភិវឌ្ឍន៍ប្រែក្លាយខេត្តព្រះសីហនុទៅជាគោលដៅទេសចរណ៍ និងធុរកិច្ច។

លោកឡុង ឌីម៉ង់ បានបង្ហើបប្រាប់ថា ដើម្បីសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តព្រះសីហនុ រដ្ឋបាលខេត្ត បានរៀបចំកិច្ចការមួយចំនួនដូចជា៖ ការធ្វើពិពិធកម្មផលិតផលសម្បទាន និងសេវាកម្មទេសចរណ៍ ដែលធ្វើយ៉ាងណាបង្កើតឱ្យមានផលិតផលទេសចរណ៍កាន់តែច្រើន។ បើតាមលោកឡុង ឌីម៉ង់ កន្លែងខ្លះដែលត្រូវកែច្នែបន្ថែមទីតាំងមានសក្តានុពល នោះផលិតផលថ្មីៗក៏ត្រូវបង្កើតបន្ថែមដែរ។

ដោយឡែក ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ជាចំណុចមួយដ៏សំខាន់ដែរ។ កន្លងទៅមន្ទីរទេសចរណ៍ខេត្ត ក៏បានចុះផ្សព្វផ្សាយសូម្បីអ្នករត់ម៉ូតូកង់បី អ្នករត់តាក់ស៊ី អ្នកឆុងកាហ្វេ អ្នករៀបចំបន្ទប់នៅតាមបណ្តាសណ្ឋាគារ ចុងភៅ និងអ្នកបម្រើការនៅតាមភោជនីយដ្ឋានជាដើម។ ចំពោះវិជ្ជាជីវៈមានច្រើនដូចជា ភាសា និងការធ្វើបដិសណ្ឋារកិច្ចជាដើមដែលត្រូវពង្រឹង ទន្ទឹមនឹងការពង្រឹង ក៏ត្រូវបង្កើតថ្មីបន្ថែមទៀត។ ក្រៅពីនេះ ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍បន្ថែមគឺសំខាន់ ខណៈអ្នកនាំពាក្យរដ្ឋបាលខេត្ត បានចាត់ទុកថា ការសិក្សាទីផ្សារត្រូវធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនគ្រប់រដូវកាល។

ទន្ទឹមគ្នានេះ ត្រូវជំរុញការវិនិយោគលើវិស័យទេសចរណ៍ ដែលផ្តល់ការលើកទឹកចិត្ត និងផ្តល់នូវការសម្របសម្រួលគ្រប់លក្ខណៈសម្បត្តិទាំងអស់ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគដែលមានលទ្ធភាពសក្តានុពលក្នុងការវិនិយោគឬធ្វើអាជីវកម្មចូលរួមចំណែកក្នុងវិស័យទេសចរណ៍។ ក្នុងន័យនេះ លោក ឡុង ឌីម៉ង់ សង្កត់ធ្ងន់ថា មិនមែនមានតែអ្នកវិនិយោគនោះទេ ប៉ុន្តែក៏ផ្តល់ការលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកជំនាញខាងអេកូទេសចរណ៍ និងអ្នកជំនាញខាងទេសចរណ៍ក្រោមបាត់សមុទ្រដែរ ខណៈខេត្តព្រះសីហនុ បានដាក់ចេញគោលការណ៍បង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើន។

បើតាមលោកឡុង ឌីម៉ង់ កត្តាប្រមូលផ្តុំគ្នាខាងជំនាញទេសចរណ៍ទាំងអស់នេះហើយ គឺបានផ្តល់នូវការរួមគ្នាបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្លែកៗ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់វ័យទាំងអស់ឱ្យមកទស្សនាកម្សាន្តខេត្តព្រះសីហនុកាន់តែច្រើនឡើងបន្ថែម។ ក្រៅពីការអភិវឌ្ឍន៍ ក៏ត្រូវមានការអភិរក្សដែរ ដើម្បីឱ្យទេសចរមានការចាប់អារម្មណ៍ និងទាក់ទាញ ហើយភាពស្អាតមានសារៈសំខាន់សម្រាប់ភ្ញៀវ។

ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះ គឺសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពទេសចរ។ ចំណុចនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តរូបនេះ បញ្ជាក់ថា ប្រសិនបើភ្ញៀវទេសចរទៅលេងកន្លែងមួយដែលមានអារម្មណ៍ថា គ្មានសុវត្ថិភាព គឺប្រហែលជាមិនអាចទៅកម្សាន្តនោះទេ។ ដូច្នេះ ការពង្រឹងសន្តិសុខ និងសុវត្ថិភាពនេះ គឺជាកត្តាសំខាន់ជាស្នូលសម្រាប់ធ្វើយ៉ាងណាផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរ។ ចំណែក ការពង្រឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ផ្សេងៗទៀតដែលល្មើសច្បាប់ ក៏ត្រូវតែពង្រឹងដូចគ្នា ក្នុងករណីចេញអាជ្ញាប័ណ្ណសម្រាប់បើកសណ្ឋាគារ ប៉ុន្តែបែរជាទៅបើកល្បែងឬកាស៊ីណូជាដើម នោះត្រូវតែលុបអាជ្ញាប័ណ្ណចោលតែម្តង៕

អត្ថបទដែលជាប់ទាក់ទង