**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឯកឧត្តម ហ៊ឺ​ វីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា​ និងលើកទិសដៅបន្ត​ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច

ភ្នំពេញ៖នាព្រឹក​ថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត​ ហ៊ឺ​ វីរៈ​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​ បាន​អញ្ជេីញ​ដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច។

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រឡាច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ជាអនុប្រធាន និងសមាជិកសមាជិកាគណបក្សចុះមូលដ្ឋានឃុំ សមាជិក សមាជិកាសាខាគណបក្សអង្គភាពជុំវិញស្រុក សមាជិក​សមាជិកា​គណៈកម្មាធិការ​គណបក្ស​ឃុំ​ សរុបចំនួន ២៦២នាក់ ស្រីចំនួន ៤២នាក់។

ក្នុង​ឱកាស​នោះ​ ឯកឧត្តមបណ្ឌិត​ បាន​ថ្លែង​អំណរគុណ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ ក្រុមការងារ​គណបក្ស​ថ្នាក់​កណ្តាល​ ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ​ទាំង​អស់​ ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​នាពេល​នេះ។ ជាមួយ​គ្នា​នោះ​ដែរ​ ប្រធាន​ និង​តំណាង​គណៈកម្មាធិការ​គណបក្ស​ឃុំ​ទាំង​១០​ បាន​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​ និង​ទិសដៅ​អនុវត្ត​ការងារ​បន្ត​របស់​ឃុំ​ ដោយ​ផ្តោត​សំខាន់​លើ​ការងារ​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​របស់​សមាជិក​ សមាជិកា​គណបក្ស​ ការ​ប្រកាស​ទទួល​ស្គាល់​នូវ​សមាជិក​ សមាជិកា​គណបក្ស​ថ្មី​ ការ​ងារ​សាងសង់​សាលប្រជុំ​របស់​គណៈកម្មាធិការ​គណបក្ស​ឃុំ​ ការ​ជួយ​សម្របសម្រួល​ជូន​ដល់​បងប្អូន​ជន​ភៀស​សឹក​ និង​ពលករ​ដែល​មក​ពី​ប្រទេស​ជិតខាង​ឱ្យ​ទទួល​បាន​ឱកាស​ការងារ​នៅ​ក្នុង​មូលដ្ឋាន​ ការ​ងារ​កសិកម្ម​ និង​ការងារ​ផ្សេង​ៗទៀត​។

ជា​កិច្ច​បញ្ចប់​នេះ​ ឯកឧត្តមបណ្ឌិត​ ក៏បាន​កោត​សរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​ ដែល​បាន​លះបង់​នូវ​ធនធានថវិកា​ សម្ភារៈ​ ពេល​វេលា​ និង​កម្លាំង​កាយ​ចិត្ត​ ជួយ​ជ្រោមជ្រែង​ និង​បំពេញ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ភារកិច្ច​ការងារ​តាម​ការ​ចាត់​តាំង​របស់​គណបក្ស​ ដេីម្បី​ឈាន​ទៅ​ការ​សម្រេច​ឱ្យ​បាន​នូវការ​អនុវត្ត​​គោល​នយោបាយ​របស់​គណបក្ស​ ក្នុង​ការ​ជួយ​ទប់ទល់​ ដោះស្រាយ​ពី​បញ្ហា​ ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ និង​ជាពិសេស​ធ្វើ​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​៕

អត្ថបទដែលជាប់ទាក់ទង