**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

សមាជិកសភា២រូបនៃគណបក្ស Green Party ដែលជាបក្សប្រឆាំងនៅស៊ុយអែត រួមគ្នាអំពាវនាវឱ្យបង្កកការលក់សព្វាវុធរបស់រដ្ឋាភិបាលឱ្យទៅប្រទេសថៃ

ស្តុកខុល៖ បើតាមដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានស៊ុយអែត Dagens Arena នាថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ក្នុងសប្តាហ៍នេះ សមាជិកសភា២រូបនៃគណបក្ស Green Party ដែលជាបក្សប្រឆាំងនៅប្រទេសស៊ុយអែត បានរួមគ្នាអំពាវនាវឱ្យបង្កកការលក់សព្វាវុធរបស់រដ្ឋាភិបាល ឱ្យទៅប្រទេសថៃ បន្ទាប់ពីយន្តហោះចម្បាំង Gripen ដែលផលិតដោយក្រុមហ៊ុនស៊ុយអែត ត្រូវបានកងទ័ពអាកាសថៃប្រើប្រាស់ អំឡុងសង្រ្គាមព្រំដែនកាលពីខែកក្កដា ជាមួយកម្ពុជា។

សមាជិកសភាស៊ុយអែតទាំង២រូបខាងលើ មានឈ្មោះ Jacob Risberg និង Emma Nohren បានធ្វើការកត់សម្គាល់ថា យន្តហោះចម្បាំង Gripen ត្រូវបានប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធជាក់ស្តែងលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត នៅពេលដែលយោធាថៃបានប្រើប្រាស់វា វាយប្រហារទៅលើគោលដៅ ស្ថិតនៅតាមបណ្តោយព្រំប្រទល់របស់កម្ពុជា ក្នុងជម្លោះដែលបើតាមសេចក្តីរាយការណ៍ គឺ បានឆក់យកជីវិតមនុស្សរាប់សិបនាក់។

អ្នកទាំងពីរបានបន្តទៀតថា ទោះបីប្រទេសស៊ុយអែតមានកំណត់លក្ខខណ្ឌ ក្នុងការលក់សព្វាវុធរបស់ខ្លួនឱ្យបរទេសក៏ដោយក្តី ការលក់ឱ្យទៅប្រទេសប្រកាន់របបផ្តាច់ការ ឬប្រទេសគ្រប់គ្រងដោយយោធា ដែលគ្មានប្រជាធិបតេយ្យពិតប្រាកដ ដូចជាប្រទេសថៃជាដើម បានកើនឡើងយ៉ាងគំហុក។ តួយ៉ាងកាលពីចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ស៊ុយអែតបាននាំចេញផលិតផលយោធាទៅថៃ គិតជាប្រាក់ ២ពាន់លានក្រូណា ឬស្មើនឹង២០៨លានដុល្លារអាមេរិក។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលស៊ុយអែត ទើបតែចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ៤គ្រឿងទៀតឱ្យទៅយោធាថៃ ក្នុងតម្លៃ៥៥៥លានដុល្លារ ខណៈទីក្រុងបាងកកមានបំណងចង់ទិញយន្តហោះ Gripen ថ្មីៗសរុបចំនួន១២គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែត ដើម្បីយកទៅប្រើប្រាស់បន្ថែមពីលើ ១០គ្រឿងដែលខ្លួនមានស្រាប់។

ការចុះកិច្ចព្រមព្រៀងនេះកើតមានឡើង ត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចបដិសេធលក់យន្តហោះចម្បាំង F-35 ឱ្យទៅថៃ បើទោះបីប្រទេសទាំងពីរ ជាសម្ព័ន្ធមិត្តដ៏យូរអង្វែងនឹងគ្នាក៏ដោយ។

លោក Jacob Risberg និងលោកស្រី Emma Nohren បានអំពាវនាវថា ស៊ុយអែតចាំបាច់ត្រូវរឹតបន្តឹងឱ្យខ្លាំងបំផុត នូវលក្ខខណ្ឌនៃការនាំចេញសព្វាវុធរបស់ខ្លួន។

បើតាមលោកយល់ឃើញរបស់លោក Risberg និងលោកស្រី Nohren ថៃដែល បានត្រឡប់ទៅត្រឡប់មករវាងការដឹកនាំនៃរបបយោធាផ្តាច់ការ និងរដ្ឋាភិបាលស៉ីវិលដែលទន់ខ្សោយ អស់រយៈពេលរាប់ទសវត្សរ៍ មកហើយនោះ គឺជាទូទៅត្រូវបានចាត់ទុកជា ប្រទេសមិនមែនប្រជាធិបតេយ្យឡើយ។

ជាចុងក្រោយ អ្នកទាំងពីរបានសង្កត់ធ្ងន់ថា ការផ្តល់យន្តហោះចម្បាំងច្រើនគ្រឿងថែមទៀត ដល់របបដឹកនាំគ្របដណ្តប់ដោយយោធា បែបនេះ នឹងមិនជួយលើកកម្ពស់សុខសន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់ទេ ហេតុដូច្នេះហើយ កិច្ចព្រមព្រៀងទាំងអស់ ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ជាមួយក្រុមហ៊ុន Saab និងក្រុមហ៊ុនផលិតសព្វាវុធដទៃទៀតរបស់ស៊ុយអែត គួរតែត្រូវបង្កកសិន រហូតទាល់តែលក្ខខណ្ឌនៃការលក់ ត្រូវបានរឹតបន្តឹងនិងត្រួតពិនិត្យឡើងវិញឱ្យហ្មត់ចត់៕

អត្ថបទដែលជាប់ទាក់ទង