**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម

អភិបាលខេត្ដឧត្ដរមានជ័យ ចុះទៅទីតាំងប្រវត្តិសាស្ត្រ ស្ពានទ័ព និងប្រាសាទព្រហ្មកិល រៀបចំពិធីអុជធូប ថ្វាយគ្រឿងសក្ការៈបូជា និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ប្រជាពលរដ្ឋ និងការពារសន្តិភាព និងស្ថិរភាព នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ដឧត្ដរមានជ័យ បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅកាន់ទីតាំងប្រវត្តិសាស្ត្រ ស្ពានទ័ព និងប្រាសាទព្រហ្មកិល ដើម្បីរៀបចំពិធីអុជធូប ថ្វាយគ្រឿងសក្ការៈបូជា និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជា ការពារសន្តិភាព និងស្ថិរភាព នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

សូមបញ្ជាក់ថា ប្រាសាទព្រហ្មកិល និងស្ពានទ័ព ជាទីតាំងបុរាណមួយដ៏ស័ក្តិសិទ្ធិ ស្ថិតនៅក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាទីកន្លែងដែលត្រូវបានរដ្ឋបាលខេត្តជ្រើសរើស សម្រាប់ពិធីដ៏មានសារៈសំខាន់នេះ។

នៅក្នុងពិធីនេះដែរឯកឧត្ដម មាន ចាន់យ៉ាដា បានអុជធូបបួងសួងទៅកាន់វត្ថុស័ក្តិសិទ្ធិទាំងអស់ ដែលបានថែរក្សាទឹកដីខេត្តឧត្ដរមានជ័យ ក៏ដូចជា តាមប្រាង្គប្រាសាទបុរាណទាំងឡាយ សូមឱ្យទឹកដីកម្ពុជាទាំងមូលមានសុខសន្តិភាព ផុតចាកពីឧប្បត្តិហេតុអាក្រក់នានា និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ រស់នៅដោយសុខដុមរមនា ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសសុំឱ្យវត្ថុស័ក្តិសិទ្ធិក្នុងដែនដីកម្ពុជាជួយថែរក្សា និងការពារទឹកដីកម្ពុជា ឱ្យមានសន្តិភាព និងចៀសផុតពីការពីសំណាក់ឈ្លានពានថៃ ដែលមានបំណងរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា។

អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងលើកឡើងទៀតថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅទូទាំងប្រទេស ក៏ដូចជានៅក្នុងក្របខណ្ឌខេត្តទៅបានដោយរលូន លុះត្រាតែប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អ ដូចនេះពិធីបួងសួងនាពេលនេះ គឺក្នុងបំណងសុំសេចក្តីសុខជួនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងប្រទេសជាតិរបស់យើងឱ្យជួបតែសេចក្តីសុខជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង