**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

UN៖ បុគ្គលិកជំនួយមនុស្សធម៌សរុប៣៨៣នាក់ ត្រូវបានសម្លាប់កាលពីក្នុងឆ្នាំ២០២៤

UN៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែសីហា អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថា បុគ្គលិកជំនួយមនុស្សធម៌សរុប៣៨៣នាក់ ត្រូវបានសម្លាប់កាលពីក្នុងឆ្នាំ២០២៤ ខណៈវាគឺជាចំនួនច្រើនមិនធ្លាប់មាន ហើយបានព្រមានថា តួលេខក្នុងឆ្នាំនេះ ក៏ហាក់ច្រើនមិនធម្មតាផងដែរ។

ក្នុងឱកាសទិវាមនុស្សធម៌ពិភពលោក UN បាននិយាយថា តួលេខអ្នកស្លាប់ខាងលើកាលពីឆ្នាំ២០២៤ គឺកើនឡើង៣១ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣ ហើយកត្តាចម្បង គឺដោយសារជម្លោះដ៏អាក្រក់ នៅតំបន់ហ្កាហ្សា ជាទីដែលបុគ្គលិកជំនួយមនុស្សធម៌១៨១នាក់ ត្រូវបានសម្លាប់ ព្រមទាំងនៅស៊ូដង់ ដែលមានអ្នកស្លាប់៦០នាក់។

បើតាម UN ជនដៃដល់ចម្បងបំផុតនៃការសម្លាប់បុគ្គលិកមនុស្សធម៌ កាលពីឆ្នាំ២០២៤ គឺតួអង្គរដ្ឋ ហើយអ្នកដែលស្លាប់ភាគច្រើន ជាបុគ្គលិកក្នុងស្រុក។ ពួកគេត្រូវបានសម្លាប់ ពេលកំពុងបំពេញភារកិច្ច ឬពេលកំពុងនៅក្នុងផ្ទះ។ ក្រៅពីអ្នកស្លាប់ បុគ្គលិកជំនួយមនុស្សធម៌៣០៨នាក់ផ្សេងទៀត បានរងរបួស ១២៥នាក់ត្រូវបានចាប់ជំរិត និង៤៥នាក់ ត្រូវបានឃុំខ្លួន កាលពីឆ្នាំមុន។ ដោយឡែក តួលេខបឋមបានបង្ហាញថា គិតត្រឹមថ្ងៃទី១៤ ខែសីហា បុគ្គលិកមនុស្សធម៌២៦៥នាក់ហើយ ត្រូវបានសម្លាប់ក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា ទិវាមនុស្សធម៌ពិភពលោក ត្រូវបានបង្កើតឡើងជាខួបនៃការស្លាប់របស់ប្រមុខសិទ្ធិមនុស្ស UN លោក Sergio Vieira de Mello និងបុគ្គលិកមនុស្សធម៌២១នាក់ផ្សេងទៀត ក្នុងករណីវាយប្រហារបំផ្ទុះគ្រាប់បែក នៅទីស្នាក់ការ UN ក្នុងទីក្រុងបាកដាដ កាលពីឆ្នាំ២០០៣៕

អត្ថបទដែលជាប់ទាក់ទង