**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង

លោកជំទាវ ប៊ុន ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព វីរកងទ័ព ចំនួន២រូបដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ប៊ុន ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តម ហួន រ៉ាន់និត អភិបាលរងខេត្ត និងលោក ម៉ក់ ហ៊ាងរិទ្ធី នាយករងសាលាខេត្តឧត្ដរមានជ័យ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព និងនាំយកថវិកាមួយចំនួន ជូនដល់គ្រួសារសព ព្រិន្ទបាលឯក សំសុគង់ ឆាត អាយុ ១៩ ឆ្នាំ ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុកចុងកាល បានស្លាប់នៅថ្ងៃទី២៦ នៅទិសប្រសាទតាក្របី និងព្រិន្ទបាលឯក រុន សុរ៉ា អាយុ៣៦ នៅភូមិពោធិចាស់ ឃុំបេងស្រុកបន្ទាយអំពិល បានស្លាប់នៅថ្ងៃទី២៨ នៅទីតាំងទិសប្រាសាទតាក្របី ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី។

ក្នុងវេលាដ៏សោកសៅ និងក្រៀមក្រំនេះ លោកជំទាវ ប៊ុន ស៊ីណា សូមចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់វីរកងទ័ព ក្នុងសមរភូមិមុខនៅព្រំដែន ស្ថិតក្នុងខេត្តឧត្តរមានជ័យ។

លោកជំទាវ ប៊ុន ស៊ីណា បានចាត់ទុកការបាត់បង់ វីរកងទ័ពទាំង២រូប ជាការបាត់បង់នូវស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ លោកជំទាវ ប៊ុន ស៊ីណា ចូលរួមថវិការជូនគ្រួសារសពព្រិន្ទបាលឯក សំសុគង់ ឆាត ទទួលបានថវិការចំនួន ១លាន៥សែនរៀល និងគ្រួសារសព ព្រិន្ទបាលឯក រុន សុរ៉ា ទទួលបានថវិការ ៨០ម៉ឺនរៀលផងដែរ។

បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធសព វីរកងទ័ពរួមមក លោកជំទាវ ប៊ុន ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តម ហួន រ៉ាន់និត អភិបាលរងខេត្ត និងលោក ម៉ក់ ហ៊ាងរិទ្ធី នាយករងសាលាខេត្តឧត្ដរមានជ័យ បានអញ្ជើញជួបសំណេះសំណាល់និងផ្ដល់អំណោយមួយចំនួនជូនដល់វីរៈព្រំដែន៧០២ឈជើងនៅតាមាន់.តាក្របី។

នាឱកាសនោះលោកជំទាវ ប៊ុន ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងឯកឧត្តម ហួន រ៉ាន់និត អភិបាលរងខេត្ត ឧត្ដរមានជ័យ បានថ្លែងអំណរគុណជូនដល់វីរៈព្រំដែន៧០២ឈជើងនៅតាមាន់.តាក្របី ដែលបានខិតខំការពារបូរណៈភាពទឹកដី និងប្រាសាទដែលជាកេរ្ត៍ដំណែលរបស់ដូនតាខ្មែរបានបន្សល់ទុកឱ្យ ពីការឈ្លានពានរបស់ទ័ពសៀម ដែលតែងតែចង់បានរបស់ខ្មែរ។

បន្ថែមពីនេះ លោកជំទាវ ប៊ុន ស៊ីណា និងឯកឧត្តម ហួន រ៉ាន់និត ក៏បានជូនពរដល់វីរៈព្រំដែន៧០២ឈជើងនៅតាមាន់.តាក្របី ជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើន ហើយនៅបន្តឈរជើងយ៉ាងរឹងមាំដើម្បីការពារព្រំដែន និងប្រទេសជាតិ។

សូមបញ្ជាក់ថា សម្ភារៈដែលប្រគល់ជូនវីរៈព្រំដែន៧០២ឈជើងនៅតាមាន់.តាក្របីរួមមាន៖ ភួយ+កន្សែង+ម៉ាស់ =200កញ្ចប់, ស្ករគ្រាប់1កេស, ខ្ទឹមស3បេ, ដំឡូង 50 គីឡូ, ឆាចប៉ូវ 10 គីឡូ, អង្ករ5បេ, មី10កេស, សាច់បាក់យ៉ុង 10 គីឡូ, power bank 40, ធូបមូស 1 កេស, ថ្នាំបាញ់មូស1កេស, power bank សូឡា 5, ទឹកផ្លែឈើ2កេស, Pocariswat 5កេសនិងកូកា 5 កេសផងដែរ៕  

អត្ថបទដែលជាប់ទាក់ទង