**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

អគ្គនាយកដ្ឋានពន្ធនាគារ ចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ដល់មន្ត្រី និងជនជាប់ឃុំ ជាង៥ម៉ឺននាក់!

ភ្នំពេញ៖ នៅពេលដែលក្រសួងសុខាភិបាលបានប្រកាសពីសារសំខាន់នៃការបន្តចាក់វ៉ាក់សាំងដុសជំរុញ ដើម្បីបង្ការជំងឺកូវីដ-១៩ ប្រភេទថ្មី អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានទទួលគោលការណ៍ណែនាំភ្លាមពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យប្រញាប់ចាត់ចែងរៀបចំចាក់វ៉ាក់សាំងទាំងមន្ត្រីពន្ធនាគារ និងអ្នកជាប់ឃុំ ដែលជាសត្យានុម័ត គឺពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ជាកន្លែងប្រមូលផ្ដុំមនុស្សជាអចិន្ត្រៃយ៍។

ជាលទ្ធផល នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស មានមន្ត្រី និងអ្នកជាប់ឃុំ ជាង៥ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងដុសជំរុញជាស្ថាពរ។ បើតាមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ការចាក់វ៉ាក់សាំងដុសជំរុញនេះ ផ្ដើមអនុវត្តតាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានកិច្ចសហការគាំទ្រពីក្រសួងសុខាភិបាល រហូតបញ្ចប់រួចរាល់ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។

បើតាមឯកឧត្តម ឈន សាណាត គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រមុខក្រសួងមហាផ្ទៃ ជាសេនាធិការ កាន់តែបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពអ្នកជាប់ឃុំ។

ជាក់ស្ដែងចាប់ពីដើមនីតិកាលទី៧មក អត្រាអ្នកជាប់ឃុំឈឺ និងស្លាប់បានថយចុះគួរឱ្យកត់សម្គាល់ ខណៈអង្គការ សមាគម និងប្រទេសជាដៃគូ ដែលមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ក៏កត់សម្គាល់ពីភាពប្រសើរឡើងនេះ និងបានផ្ដល់ការលើកទឹកចិត្ត ព្រមទាំងបន្តចាប់ដៃសហការលើការងារថ្មីៗបន្ថែមទៀត ជាមួយអគ្គនាយកដ្ឋាន។

គួរកត់សម្គាល់ថា ជាទឡ្ហីករណ៍ជាក់ស្ដែងបង្ហាញថារាជរដ្ឋាភិបាល ពិតជាបាននិងកំពុងគិតគូរយ៉ាងល្អិតល្អន់ចំពោះសុខភាពអ្នកជាប់ឃុំ នៅខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ បានប្រកាសប្រឡងចម្រាញ់យកវេជ្ជបណ្ឌិតចំនួន២៩រូប វេជ្ជបណ្ឌិតឯកទេសរោគស្ដ្រី៥រូប និងគិលានុបដ្ឋាកចំនួន៣៨រូប ដើម្បីបំពេញការងារតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស។ ការប្រកាសជ្រើសរើសនេះ បានទទួលការចាប់អារម្មណ៍ និងអបអរសាទរទាំងពីសិស្ស និស្សិតជំនាញសុខាភិបាល ព្រមទាំងសាធារណជន៕

អត្ថបទដែលជាប់ទាក់ទង