**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឯកឧត្តមបណ្ឌិត កៅ ថាច៖សហគ្រិនសម័យឌីជីថល ត្រូវមានចក្ខុវ័ស័យ ធ្វើការវិនិយោគសំរាប់អនាគតដើម្បីបន្សល់ទុកកេរ្តិ៍មរតកដល់អ្នកជំនាន់ក្រោយ

ព្រះវិហារ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សហគ្រិនវ័យក្មេងនៅកម្ពុជាត្រូវរៀបចំខ្លួន នឹងមានចក្ខុវិស័យឲ្យបានវែងឆ្ងាយ ក្នុងការវិនិយោគលើវិស័យនីមួយៗ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់អ្នកជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បន្តថា ការបង្កើតអាជីវកម្មថ្មីក្នុងពេលបច្ចុប្បន្ននិងទៅអនាគតគឺ ពិតជាមានសារៈសំខាន់ណាស់ពោល ការវិនិយោគនៅពេលអនាគត ក្រៅពីទទួលបានប្រាក់ចំណេញ និងបន្សល់ទុកនូវមរតនិងស្នាដៃ ដល់កូនចៅយើងអ្នកជំនាន់ក្រោយ ។

លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចាត់ទុក សហគ្រិនវ័យក្មេង ជាតួអង្គមួយដ៏សំខាន់បំផុត ក្នុងការចូលរួមចំណែកកសាងជាតិជាពិសេស អ្នកបង្កើតអាជីវកម្មតូចៗ ផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គម។

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការត្រៀមខ្លួនសម្រាប់ការវិនិយោគនៅពេលអនាគត គឺ ស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ ខណៈដែលសេដ្ឋកិច្ចកម្ពុជាយើងកំពុងតែងើបឡើងវិញបានបង្ហាញឲ្យឃើញពីសារៈសំខាន់ពីវិស័យសហគ្រិនភាពកម្ពុជាកំពុងតែដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារថ្មីជាដើម។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ទៀតថា កម្មវិធីថ្ងៃនេះមិនត្រឹមតែជាវេទិកាពិភាក្សាស្តីពីសហគ្រិនភាពប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចពិភាក្សាបើកទូលាយដ៏ធំលើប្រធានបទផ្សេងៗគ្នាដូចជា ខាងផ្នែកកសិកម្ម ហិរញ្ញប្បទានបន្ថែមទៀត ការផ្តល់ឱកាសនិងវិស័យផ្សេងៗទៀត ដែលនឹងមានការវិនិយោគនាពេលអនាគតទៀត សំរាប់ចូលរួមចំណែកយ៉ាងធំ ក្នុងការកសាងជាតិ។

ឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកជូនសិក្ខាសិលានិងកិច្ចពិភាក្សានោះថា បើនិយាយពីការវិនិយោគនេះ មនុស្សភាគច្រើនគិតពីបញ្ហាលុយឬប្រាក់ចំណេញ ប៉ុន្តែពាក្យថា ការវិនិយោគសម្រាប់ពេលអនាគតមានន័យធំជាងប្រាក់ចំណេញទៅទៀតទាំងការវិនិយោគលើថាមពលរបស់យើងដែលកើតចេញពីការវិនិយោគលើវិស័យផ្សេងៗគ្នា ព្រមទាំងគុណតម្លៃ និងចក្ខុវិស័យ សំដៅរួមគ្នាក្នុងការកសាងជាតិ។

លើសពីនេះកម្ពុជាក៏សម្រេចបាននូវសមិទ្ធផលលើវិស័យសំខាន់ៗជាអទិភាពរួមមាន ការបង្កើតការងារធ្វើ ការលើកស្ទួយវិស័យឯកជននិងសហគ្រិនភាព ការកសាងមូលធនមនុស្ស ការលើកស្ទួយសេវាគាំពារសង្គម និងសុខមាលភាពរបស់ប្រជាជននិងការពង្រីក ពង្រឹងចីរភាពបរិស្ថាន ការឆ្លើយតបនិងការប្រែប្រួលអាកាសធាតុ ការជំរុញធ្វើបដិវត្តកម្មឌីជីថលក្នុងសង្គមសេដ្ឋកិច្ច,ការស្តារនូវវិស័យជន្ទុលនៃកំណើនសេដ្ឋកិច្ចដែលមានស្រាប់ក៏ដូចជា ការលើកកម្ពស់វិស័យមានសក្តានុពលមួយចំនួនទៀត។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមថា ការវិនិយោគសំរាប់អនាគត គឺ ការវិនិយោគលើមូលធនមនុស្ស គឺមនុស្សមានចំណេះដឹងខ្ពស់ ព្រមទាំងជំនាញដែលរួមមាន ទាំងគុណធម៌ សុជីវធម៌ និងសីលធម៌ថែមទៀត។ ជាចុងក្រោយ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល ដែលនឹងបន្សល់ទុកជាមរតកឬកេរ្តិ៍ឈ្មោះល្អ ក្នុងរយៈពេលវែងរហូតដល់ ១០ឆ្នាំក្រោយទៀត ពោលដូចជា ការវិនិយោគថាមពលកកើតឡើងវិញ មិនមានការបំភាយដល់ភពផែនដីយើងសំរាប់ដល់អ្នកជំនាន់ក្រោយ។

ដោយឡែកនៅក្នុងកម្មវិធីនោះ សមាគមសហគ្រិនវ័យកម្ពុជាក៏បានមានរៀបចំកិច្ចពិភាក្សា និងការធ្វើបទបង្ហាញពីវាគ្មិនសំខាន់ៗគឺ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា និងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ដោយមានការសម្របសម្រួលពី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។

សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិន ប្រសព្វរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាអគ្គមគ្គុទេសវ័យក្មេងដ៏ឆ្នើមពោពេញទៅដោយសមត្ថភាព ចំណេះដឹង និងថាមពល គឺ រាជរដ្ឋាភិបាលកន្លងបានដាក់ចេញក្របខណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រា ៥ភាគរយ២០២៣និង៦ភាគរយនៅឆ្នាំ២០២៤ ដែលជាកំណើនមួយខ្ពស់ បើធៀននិងកំណើនមធ្យមនៅក្នុងតំបន់អាស៊ានរបស់យើង ។

សូមបញ្ជាក់ជូនថា សិក្ខាសិលាស្តីពីការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី រៀបចំឡើងនៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល តំណាងសហគ្រិនវ័យក្មេង,ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង