**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ឯកឧត្តម ឈា ប៊ុនរិទ្ធ ចុះពិនិត្យស្ថានភាពទឹក និង​​ការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ

ភ្នំពេញ÷នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ព្រមទាំង​មន្ត្រីបច្ចេកទេស​ក្រសួង​ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអញ្ជើ​ញចុះពិនិត្យស្ថានភាពទឹកនៅតាមអាងទឹកមួយចំនួន និងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋលេខាធិការប្រចាំការ​ និង​ក្រុមការងារ​ បានអញ្ជើញចុះ​ពិនិត្យជាក់ស្តែងការងារថែទាំប្រព័ន្ធធារាសាស្ត្រ​ចំនួន៥​ ក្នុងស្រុកចុងកាល់ និង​ស្រុកបន្ទាយអំពិល​គឺ​​៖ ទី១)ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ស្ថិតក្នុងស្រុកចុងកាល់ ទី២)ប្រព័ន្ធធារាសាស្ត្រចុងកាល់ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ទី៣)ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់​ ទី៤)ប្រព័ន្ធធារាសាស្ត្រអូរអង្រ្គង ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល និង​៥)ប្រព័ន្ធធារាសាស្ត្ររហាលសឹង្ហ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា​ការចុះពិនិត្យពេលនេះគឺតបតាមការណែនាំដ៏ខ្ពង់​ខ្ពស់​របស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជ្រើសរើសប្រព័ន្ធធារាសាស្ត្រដែលមានសក្តានុពលឱ្យទៅជាប្រព័ន្ធធារាសាស្រ្តមានលក្ខណៈពេញលេញ​(Complete System)។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំដល់មន្រ្តីអនុវត្តគម្រោងនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ត្រូវបន្តយកចិត្តទុកដាក់លើការងារថែទាំ​ប្រចាំប្រព័ន្ធធារាសាស្រ្ត​ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវនិរន្តរភាព និងការប្រើប្រាស់យូរអង្វែង៕          

អត្ថបទដែលជាប់ទាក់ទង