**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

បទវិភាគ៖ “ស្មារតីចិន-អាស៊ីកណ្តាល”ដឹកនាំកិច្ចសហប្រតិបតិ្តការក្នុងតំបន់ត្រួសត្រាយអនាគតកាន់តែទូលំទូលាយ

ប្រមុខរដ្ឋនៃប្រទេសទាំង៦ បានចុះហត្ថលេខាលើសេចក្តីប្រកាសក្រុង Astana និងសន្ធិសញ្ញាស្តីពីភាពជាអ្នកជិតខាងល្អជានិរន្តរ៍និងកិច្ចសហប្រតិបត្តិការមិត្តភាព កិច្ចប្រជុំកំពូលប្រកាសថាបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ១២ច្បាប់ បញ្ជីសមិទ្ធផលនៃកិច្ចប្រជុំកំពូលមានចំនួនលើសពី១០០គម្រោង ។ល។ នៅថ្ងៃទី១៧ ខែមិថុនា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលលើកទី២ចិន-អាស៊ីកណ្តាលដែលបើកធ្វើនៅក្រុង Astanaប្រទេសកាហ្សាក់ស្ថាន បានឈានដល់មតិឯកភាពរួមមួយចំនួន ។ ជាពិសេស លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពី”ស្មារតីចិន-អាស៊ីកណ្តាល”ជាលើកដំបូងខណៈពេលថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូល ដែលបានផ្តល់ការណែនាំដ៏សំខាន់សម្រាប់ធ្វើឱ្យកិច្ចសហប្រតិបតិ្តការបន្តទៅគ្រប់ជំនាន់។
ចាប់ពីកិច្ចប្រជុំកំពូលលើកដំបូងចិន-អាស៊ីកណ្តាលក្រុងស៊ីអានកាលពីឆ្នាំ២០២៣មក យន្តការចិន-អាស៊ីកណ្តាលមានភាពកាន់តែចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ វេទិកាកិច្ចសហប្រតិបតិ្តការថ្នាក់ក្រសួងចំនួន១៣ បានដំណើរការប្រកបដោយប្រសិទ្ធភាព ។ ចាប់ពីគម្រោងផ្លូវដែកចិន កៀហ្ស៉ីស៊ីស្ថាននិងអ៊ូបេសគីស្ថានចាប់ដំណើរការជាផ្លូវការ ដល់ច្រករបៀងដឹកជញ្ជូនអន្តរជាតិឆ្លងសមុទ្រកាស្ពៀន ត្រូវបានលើកកម្ពស់គុណភាពនិងពង្រីក រហូតដល់ទីក្រុងនៃប្រទេសចិនកាន់តែច្រើនបានបើកខ្សែផ្លូវរថភ្លើងចិន-អាស៊ីកណ្តាល ប្រការទាំងនេះសុទ្ធតែបានសបញ្ជាក់ឱ្យឃើញនូវកិច្ចសហប្រតិបតិ្តការថ្មីនិងការរីកចម្រើនថ្មី ដើមទទឹម៦ដើមដែលប្រមុខរដ្ឋនៃប្រទេសទាំង៦ បានរួមគ្នាដាំនៅ២ឆ្នាំមុន សព្វថ្ងៃនេះបានចេញជាផ្លែផ្កាពេញមែក។
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងបម្រែបម្រួល ការប៉ះទង្គិចខាងនភូមិសាស្ត្រនយោបាយកើតមានជាបន្តបន្ទាប់ ការពារនិយម ឯកតោភាគីនិយមនិងអនុត្តរភាពនិយមបានងើបឡើងវិញ ។ ការស្វែងរកសាមគ្គីភាព ជំរុញស្ថិរភាពនិងស្វែងរកការអភិវឌ្ឍ ជាគោលបំណងរួមក្នុងតំបន់ ។ នៅលើមាគ៌ាសម្រាប់រួមគ្នាសម្រេចបាននូវទំនើបកម្ម លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើម៥ចំណុច ដោយបានគូសបញ្ជាក់ពី “ប្រកាន់ខ្ជាប់នូវគោលបំណងដើមនៃសាមគ្គីភាព ដែលមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក ” “កែលម្អប្លង់កិច្ចសហប្រតិបតិ្តការជាក់ស្តែងដែលមានប្រសិទ្ធភាពខ្ពស់និងមានភាពស៊ីសង្វាក់គ្នាយ៉ាងស៊ីជម្រៅ ” “បង្កើតរចនាសម័្ពន្ធសន្តិសុខដែលប្រកបដោយសន្ដិភាព ស្ថិរភាពនិងរួមសុខរួមទុក្ខ ” “រឹតចំណងទំនាក់ទំនងរវាងប្រជាជនដែលមានចិត្តមួយថ្លើមមួយ មានការយល់ដឹងពីគ្នានិងមានភាពស្និទ្ធស្នាល” “គាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលសមភាព សមហេតុផល ស្មើភាពនិងប្រកបដោយរបៀបរៀបរយ” ។ គំនិតផ្តួចផ្តើមទាំងនេះ បានគ្រោងផែនការគោលថ្មីសម្រាប់ជំរុញការអភិវឌ្ឍនៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់ ។
តាំងពីដើមមក កិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជានិមិត្តសញ្ញាដ៏លេចធ្លោនៃកិច្ចសហប្រតិបតិ្តការចិននិងអាស៊ីកណ្តាល ។ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសអាស៊ីកណ្តាល បានឡើងដល់៩៤,៨ប៊ីលានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោកប្រធាន Xi Jinping បានលើកឡើងថា គួរផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបតិ្តការលើវិស័យភាពរលូនពាណិជ្ជកម្ម ការបណ្តាក់ទុនខាងឧស្សាហកម្ម និងការតភ្ជាប់គ្នាជាដើម រីករាយចែករំលែកបទពិសោធអភិវឌ្ឍន៍និងសមិទ្ធផលបច្ចេកវិទ្យាថ្មីបំផុតជាមួយប្រទេសអាស៊ីកណ្តាល ជំរុញការតភ្ជាប់គ្នានៃហេដ្ឋារចនាសម័្ពន្ធឌីជីថល បង្កើនកិច្ចសហប្រតិបតិ្តការផ្នែកបញ្ញាសិប្បនិម្មិត បណ្តុះបណ្តាលកម្លាំងផលិតកម្មគុណភាពថ្មី ហើយរីករាយផ្តល់ជំនួយឥតសំណងចំនួន១៥០០លានដុល្លារអាមេរិកដល់ប្រទេសអាស៊ីកណ្តាល សម្រាប់អនុវត្តគម្រោងកែលម្អជីវភាពរស់នៅនិងការអភិវឌ្ឍដែលប្រទេសនានាយកចិត្តទុកដាក់ ។
ពី “ទស្សនទានក្រុងស៊ីអាន” ដល់ “គំនិតឯកភាពរួមនៅក្រុង Astana ” ក្រោមការណែនាំពីយុទ្ធសាស្ត្រនៃប្រមុខរដ្ឋប្រទេស៦ “ស្មារតីចិន-អាស៊ីកណ្តាល”នឹងធ្វើឱ្យកិច្ចសហប្រតិបតិ្តការរវាងគ្នានិងគ្នាមានភាពកាន់តែស្អិតល្មួត ក៏ដូចជាជំរុញឱ្យបង្កើតសហគមន៍រួមវាសនារវាងចិន-អាស៊ីកណ្តាលដែលមានភាពកាន់តែជិតសិ្នទ្ធ ៕

អត្ថបទដែលជាប់ទាក់ទង