**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

យោធាអាម៉េរិក បញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា

វ៉ាស៊ីនតោន៖ ខណៈជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ផ្ទុះឡើងកាន់តែខ្លាំង យោធាអាម៉េរិក បាននិងកំពុងបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា រួមទាំងពង្រីកការដាក់ពង្រាយយន្តហោះផ្សេងទៀត ដើម្បីជាជន្ទល់ពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ដ៏ផុយស្រួយនេះ។

មន្រ្តីអាម៉េរិកអះអាងថា រដ្ឋធានីវ៉ាស៊ីនតោនបានដាក់ពង្រាយយន្តហោះចម្បាំង F-16, F-22 និង F-35 ហើយវិធានការនេះ គឺប្រើដើម្បីស្ទាក់ចាប់ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក និងមីស៊ីល។ ជាក់ស្តែង ថ្មីៗនេះ នាវាផ្ទុកយន្តហោះ USS Nimitz របស់សហរដ្ឋអាម៉េរិក បានចាកចេញពីតំបន់អាស៊ីអាគ្នេយ៍ សំដៅទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលកាន់តែក្ដៅគគុក។

លោក ដូណាល់ ត្រាំ ជំរុញឱ្យមានការជម្លៀសប្រជាជននៅរដ្ឋធានីតេហេរ៉ង់ ស្របពេលការប្រយុទ្ធគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ឈានចូលដល់ថ្ងៃទី៦។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភេត ហេកសិត បានចាត់ទុកការដាក់ពង្រាយយន្តហោះចម្បាំងនេះថា ជាការការពារកងកម្លាំងរបស់ខ្លួននៅមជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិករក្សាបាននូវវត្តមានយោធាដ៏ច្រើនសន្ធឹកសន្ទាប់នៅមជ្ឈិមបូព៌ា ដោយមានកងទ័ពជិត៤ម៉ឺននាក់នៅក្នុងតំបន់ផុសឡើងដោយវិបត្តិមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង