**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

បទអត្ថាធិប្បាយ៖ ចិនចួលរួមចំណែកដល់ការអភិវិឌ្ឍ និងការថែរក្សាសន្តិភាពនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាលចិនចួលរួមចំណែកដល់ការអភិវិឌ្ឍ និងការថែរក្សាសន្តិភាពនៅកម្ពុជា ខណៈដែលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានវិវត្តរីកចម្រើនទៅមុខឥតឈប់ឈរ។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា មិនអាចកាត់ចេញបាននូវការចូលរួមចំណែកពីប្រទេសចិនបានឡើយ ។ បើចិនមិនចូលរួមចំណែកនោះទេ ប្រហែលជាកម្ពុជាមិនអាចអភិវឌ្ឍន៍លឿនដូចបច្ចុប្បន្ននេះណាស់។ ដោយមិត្តចិនបានជួយកម្ពុជាច្រើនទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលយើងឃើញថា ផ្លូវជាង៣០០០គីឡូម៉ែត្រ និងស្ពានជាច្រើនកន្លែង ។ ហេដ្ឋារចនាសម្ព័ន្ធដែលចិនបានជួយយើងទាំងអស់នោះហើយ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានជួយដល់សេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា ៖ « ការអភិវឌ្ឍដែលមានការចូលរួមពីភាគីចិននេះឯង គឺជាផ្នែកមួយក្នុងការថែរក្សា និងគាំពារនូវសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា ព្រោះថា កម្ពុជាមានសន្តិភាពហើយ ប៉ុន្តែទាមទារនូវការអភិវឌ្ឍបន្ថែម។ ដូចដែលសម្តេចតេជោហ៊ុនសែន លោកបានធ្លាប់លើកឡើងថាហើយ យើងមានសន្តិភាព ប៉ុន្តែបើគ្មានការអភិវឌ្ឍទេ ក៏មិនអាចថែរក្សាបាននូវសន្តិភាពដែរ។ ដូច្នេះ ការចូលរួមរបស់ចិនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ជាផ្នែកមួយជួយការពារសន្តិភាពសម្រាប់ប្រទេសកម្ពុជា។ »
ចំណែកឯលោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនវិញបានមានប្រសាសន៍ថា ចិនពិតជាបានរួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា ព្រោះគោលនយោបាយរបស់ប្រទេសចិនគឺជាគោលនយោបាយសន្តិភាពនិយម សង់ស្ពានមេត្រីភាពជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ដោយឈរលើទស្សនវិជ្ជារបស់ខ្លួនមានពោរពេញដោយចរន្តពហុភាគីនិយមដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក។
លោកបណ្ឌិតបញ្ជាក់ថា ថ្នាក់ដឹកនាំចិនគ្រប់ជំនាន់តែងបានប្រកាសយ៉ាងម៉ឹងម៉ាត់ថា សន្តិភាព និងការអភិវឌ្ឍ គឺជាសេចក្តីប្រាថ្នាដែលត្រូវបានបង្កើតឡើងដោយមនុស្សជាតិគ្រប់គ្នានៅក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក។ ប្រទេសចិនដែលមានប្រជាជនពោរពេញដោយហ្សែនស្នេហាសន្តិភាពតែងបានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មនុស្សជាតិ ហើយដាស់តឿនពិភពលោកទទួលយកមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់ និងបន្តឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាព និងការអភិវឌ្ឍ។
លោកបណ្ឌិតបញ្ជាក់ថា៖ « ស្របនឹងទស្សនៈនេះប្រជាជនកម្ពុជាដែលពោរពេញដោយភក្តីភាពចំពោះសន្តិភាព តែងលើកបដាជ្រោងទង់សន្តិភាព អរគុណសន្តិភាព និងប្រឆាំងដាច់ខាតចំពោះរាល់ទង្វើនិងសកម្មភាពណាដែលបំផ្លាញឬប៉ះពាល់ដល់សន្តិភាព។ មិនខុសពីប្រទេសចិន ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាមិនអាចខ្វះបាននូវសន្តិភាពនោះឡើយ។ នៅក្នុងទំនាក់ទំនងដែកថែបជាមួយកម្ពុជា ចិនតែងគាំទ្រជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាព បូរណភាពរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាក្នុងកិច្ចការពារគុណតម្លៃសន្តិភាព ដែលជាគំរូភាពដ៏ល្អសម្រាប់តំបន់និងពិភពលោក។»
អ្នកវិភាគផ្នែកសង្គមមើលឃើញថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ត្រូវបានពង្រីកកិច្ចសហប្រតិបត្តិការ ដោយឈរលើគោលការណ៍សន្តិភាពនិយម និងពហុភាគីនិយម សម្រាប់ថែរក្សាយ៉ាងរឹងមាំនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ។ ពង្រឹងចំណងទាក់ទងមេត្រីភាពកាន់តែរឹងមាំ ដែលជាមរតកបន្សល់ទុកពី ថ្នាក់ដឹកនាំជំនាន់មុន និងបន្តពូនជ្រុំដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ព្រមទាំងរួមកម្លាំងគ្នា ដើម្បីកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជានិងចិន ក្នុងយុគសម័យថ្មី ៕ (លោកចេម វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន)

អត្ថបទដែលជាប់ទាក់ទង