**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

បទវិភាគ៖ ការជួបសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកបានចង្អុលបង្ហាញពីទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

“នេះជាកិច្ចជំនួបតាមទូរស័ព្ទដ៏សំខាន់មួយលើកដែលអ្នកផងទន្ទឹងរង់ចាំយ៉ាងយូរ ” “ភាគីទាំងពីរឯកភាពគ្នាធ្វើកិច្ចចរចាជាបន្តទៀត ដើម្បីដោះស្រាយបញ្ហាពន្ធគយដែលបានរំខានដល់សេដ្ឋកិច្ចសកល ” “ការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទខណៈពេលស្ថានការណ៍ពាណិជ្ជកម្មមានភាពតានតឹងគឺមានសារសំខាន់ណាស់ ” ។ល។ ទាក់ទិននឹងកិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅយប់ថ្ងៃទី ៥ ខែមិថុនា ប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នាផ្សាយដំណឹងនិងវាយតម្លៃយ៉ាងទាន់ហេតុការណ៍ ។
នេះជាកិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេលជាង៤ខែ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា បើចង់កែតម្រូវទិសដៅនាវាចរណ៍នៃទំនាក់ទំនងរវាងចិននិងអាមេរិក យើងត្រូវកាច់ចង្កូតកប៉ាល់ឱ្យបានល្អ និងកំណត់ទិសដៅឱ្យបានល្អ ជាពិសេសត្រូវបំបាត់ចោលការរំខាននិងការបំផ្លាញគ្រប់បែបយ៉ាង វាមានសារសំខាន់ណាស់ ។ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែងថា កិច្ចសហប្រតិបតិ្តការរវាងអាមេរិកនិងចិនអាចធ្វើកិច្ចការល្អជាច្រើន អាមេរិករីករាយរួមសហការជាមួយភាគីចិនខិតខំប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី អាមេរិកក៏ស្វាគមន៍និស្សិតចិនទៅបន្តការសិក្សានៅអាមេរិកដែរ ។
ដើមឡើយ កិច្ចពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងហ្សឺណែវកាលពីខែមុន ទទួលបានលទ្ធផលជាវិជ្ជមាន ហើយទទួលបានការស្វាគមន៍ជាទូទៅពីបណ្តាភាគីនានា ។ ប៉ុន្តែចំពោះការអនុវត្ត ឥរិយាបថរបស់ចិននិងអាមេរិកគឺខុសគ្នាទាំងស្រុង ។ ដោយប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវ ប្រទេសចិនបានលុបចោលនិងផ្អាកជាបណ្តោះអាសន្ននូវវិធានការពាក់ព័ន្ធនិងមិនពាក់ព័ន្ធពន្ធគយដែលសំដៅចំពោះ “ពន្ធគយបដិការ”របស់អាមេរិក ។ រីឯអាមេរិកវិញ បែរជាដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយមានលក្ខណៈរើសអើងដែលសំដៅចំពោះប្រទេសចិន ពីការដាក់ចេញសេចក្ដីណែនាំអំពីការគ្រប់គ្រងការនាំចេញបន្ទះឈីប AI ដល់ការបញ្ឈប់លក់កម្មវិធី EDAទៅឱ្យចិន រហូតដល់ប្រកាសថា លុបចោលទិដ្ឋការនិស្សិតចិន ទង្វើមួយចំនួនទាំងនេះបានល្មើសនឹងគំនិតឯកភាពរួមនៃកិច្ចពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុងហ្សឺណែវ បានបំផ្លាញដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ចិន ហើយក៏បានរំខាននិងបំផ្លាញដល់ទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។
លោក Cui Hongjian សាស្ត្រាចារ្យនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវជាន់ខ្ពស់អំពីអភិបាលក្នុងតំបន់និងសកលរបស់សាកលវិទ្យាល័យភាសាបរទេសក្រុងប៉េកាំងបានថ្លែងថាខណៈពេលជាគន្លឹះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរធ្វើកិច្ចជំនួបតាមទូរស័ព្ទ ដើម្បីកាច់ចង្កូតនាវានៃទំនាក់ទំនងទ្វេភាគី ប្រការនេះមានអំណោយផលដល់ការដាស់តឿនអាមេរិកកុំធ្វើសកម្មភាពអវិជ្ជមានចំពោះប្រទេសចិន ជំរុញភាគីទាំងពីរឱ្យអនុវត្តលទ្ធផលនៃកិច្ចពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រក្សាការដំណើរការយន្តការសន្ទនា បង្កបង្កើតលក្ខខណ្ឌដើម្បីធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវវិញ ។
ក្នុងដំណាក់កាលគន្លឹះនៅពេលបច្ចុប្បន្ន ប្រមុខរដ្ឋចិននិងអាមេរិកធ្វើកិច្ចជំនួបតាមទូរស័ព្ទ វាមានអំណោយផលដល់ភាគីទាំងពីរលុបបំបាត់ឧបសគ្គ ដោះស្រាយការខ្វែងគំនិត ពង្រីកគំនិតឯកភាពរួម និងបង្កើនកិច្ចសហប្រតិបត្តិការ ។ រំពឹងថា ភាគីអាមេរិកនឹងមានការអនុវត្តឱ្យដូចនឹងពាក្យសំដី ដើរស្របតាមទិសដៅជាមួយភាគីចិន អនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ រួមគ្នាជំរុញនាវាយក្យនៃទំនាក់ទំនងចិននិងអាមេរិកឱ្យឆ្ពោះទៅមុខឥតឈប់ឈរប្រកបដោយភាពនឹងនរ ភាពល្អបរិសុទ្ធនិងនិរន្តរភាព ដើម្បីនាំមកនូវស្ថិរភាពនិងភាពប្រាកប្រជាកាន់តែច្រើនដល់ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង