**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

លោក ពូទីន បានប្រាប់លោក ដូណាល់ ត្រាំ ថារូបលោកនឹងសងសឹកអ៊ុយក្រែន ចំពោះការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពអាកាស របស់រុស្ស៉ី

បរទេស៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថារូបលោកនឹងសងសឹកអ៊ុយក្រែន ចំពោះការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពអាកាស របស់រុស្ស៉ីកាលពីពេលថ្មីៗនេះដែលបានបំផ្លាញ និងបង្កការខូចខាតដល់យន្ដហោះទម្លាក់គ្រាប់បែករាប់សិបគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៊ុយក្រែនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន​បានបើកប្រតិបត្តិការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពអាកាសរុស្ស៉ីចំនួន៤ ដោយបានបំផ្លាញ និងបង្កការខូចខាតដល់យន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ី ជាង ៤១គ្រឿង ហើយទំហំខូចខាតនេះត្រូវបានអ៊ុយក្រែនវាយតម្លៃថាមានទំហំទឹកប្រាក់ ៧ពាន់លានដុល្លារ។

ក្រោយការវាយប្រហារនេះ អ៊ុយក្រែនក៏បានវាយប្រហារបំផ្ទុះបង្កការខូចខាតដល់ស្ពានមួយដែលតភ្ជាប់ រុស្ស៉ីទៅកាន់តំបន់គ្រីមៀផងដែរ។ លោក ពូទីន វិញកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ដោយសំអាងលើការវាយប្រហាររបស់អ៊ុយក្រែន បាននិយាយថាលោកផ្ទាល់មិនគិតនោះទេថាមេដឹកនាំអ៊ុយក្រែន ចង់បានសន្តិភាព។

ភ្លាមៗក្រោយលោក ពូទីន បានបើកកិច្ចពិភាក្សាជាមួយក្រុមរដ្ឋមន្ត្រីរបស់លោកក្នុងទីក្រុងមូស្គូ លោក ត្រាំ បានអះអាងថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន រយៈពេល ១ម៉ោង ១៥នាទី ហើយថាអ្នកទាំង២បានជជែកគ្នាពីការវាយប្រហាររបស់អ៊ុយក្រែន និងបញ្ហាអ៉ីរ៉ង់។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ថា «យើងបានពិភាក្សាគ្នាពីការវាយប្រហារលើ មូលដ្ឋានយន្ដហោះរបស់រុស្ស៉ី និងការវាយប្រហារជាច្រើនទៀតដែលបានធ្វើឡើងដោយភាគីសង្រ្គាមទាំង២»។

លោក ត្រាំ បន្តថាក្នុងកិច្ចសន្ទនានោះលោក ពូទីន បានប្រាប់រូបលោកថារុស្ស៉ីនឹងសងសឹក អ៊ុយក្រែនចំពោះការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៉ី។
គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង លោក ត្រាំ បានប្រាប់លោក ពូទីន កាលពីថ្ងៃពុធថាទីក្រុងវ៉ាស៊ីនតោនមិនត្រូវបានប្រាប់ឱ្យដឹងជាមុនអំពីការវាយប្រហាររបស់អ៊ុយក្រែននោះទេ ខណៈបេសកជនពិសេស របស់លោក ត្រាំ បាននិយាយថាហានិភ័យនៃការកើនឡើងជម្លោះក្នុងសង្រ្គាមអ៊ុយក្រែនកំពុងកើនឡើង ក្រោយការវាយប្រហាររបស់អ៊ុយក្រែន។

រុស្ស៉ីបានបាញ់មីស៊ីល និងដ្រូនយ៉ាងសន្ធឹក ក្នុងការវាយប្រហារ លើអ៊ុយក្រែនកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ពោលមុនការវាយប្រហាររបស់អ៊ុយក្រែនបំផ្លាញយន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង