**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

វិស័យកសិកម្ម រួមចំណែក ១៦,៧ភាគរយ នៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំ២០២៤

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ ១៦,៧ភាគរយ នៃផលិតផលសរុបក្នុងស្រុកហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម បន្តកើនឡើងពី ៤,៩៥ ពាន់លានដុល្លារ នៅឆ្នាំ២០១៥ ដល់ ៦,០៧ពាន់លានដុល្លារ នៅឆ្នាំ២០២០ និងឈានដល់ ៧,៨២ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ចំណែកអនុវិស័យដំណាំ រួមចំណែកច្រើនជាងគេរហូតដល់ ៦១,៣ភាគរយ , ផ្នែកផលិតកម្មសត្វ ១៥,៤ភាគរយ , ផ្នែកជលផល ២០ភាគរយ និងផ្នែកព្រៃឈើ ៣,៣ភាគរយ។

ខាងលើនេះជាការលើកឡើងរបស់ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា និងជាតំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុកប្រធានបទអំពីវិស័យកសិកម្ម បានរាយការណ៍ជូនអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី ៣ ខែមិថុនាឆ្នាំ២ឥ០២៥ នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា។

ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ពីវឌ្ឍនភាពនៅក្នុងវិស័យកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសថា កម្ពុជា បានប្រែក្លាយពីប្រទេសដែលខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងអាហារ ពីសហគមន៍អន្តរជាតិ មកជាប្រទេសដែលមានសមត្ថភាពផលិតស្បៀងគ្រប់គ្រាន់ និងនាំចេញកសិផលរាប់លានតោន។ ការណ៍នេះបានជួយគាំទ្រដល់ កំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ផងដែរ។

បើតាមឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត លទ្ធផលទាំងនេះសម្រេចបានដោយសាររដ្ឋាភិបាលនីតិកាល មុនៗ និងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមគ្រប់កាលៈទេសៈ។ ក្នុងបរិបទកម្ពុជាខ្វះខាតស្បៀង រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្ម និងបង្កើនទិន្នផលដែលបានប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៨៧ ស្តីពីការផ្ទេរការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ តាមរយៈការដោះស្រាយទឹក ការបង្កើនការរដូវដាំដុះពីរទៅបីដងក្នុង១ឆ្នាំ ការធ្វើប្រពលវប្បកម្មលើផ្ទៃដីដែលមានស្រាប់ ព្រមទាំងការស្រាវជ្រាវ ការប្រើប្រាស់បច្ចេកវិទ្យា និងពូជថ្មីៗ។ លើសពីនេះ រដ្ឋក៏បានការធ្វើទំនើបកម្មគ្រឿងយន្តកសិកម្ម, ការដាក់ចេញគោល-នយោបាយអនុគ្រោះពន្ធដល់វិស័យកសិកម្ម និងការបង្កើនផ្ទៃដីផលិតកម្ម រហូតដល់វិស័យកសិកម្មកម្ពុជា មានភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ និងវិបត្តិខាងក្រៅ និងមាន លទ្ធភាពទ្រទ្រង់សន្តិសុខស្បៀងពេញលេញ មិនថាក្នុងស្ថានភាពនៃការរាតត្បាត នៃជំងឺ កូវីដ-១៩ គ្រោះធម្មជាតិ ឬភាពតានតឹងនៃភូមិសាស្រ្តនយោបាយក្នុងតំបន់ និងពិភពលោក នោះទេ៕

អត្ថបទដែលជាប់ទាក់ទង