**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ប្រទេសអូស្ត្រាលីបង្កជាគ្រោះទឹកជំនន់ភ្លាមៗ ដោយបានហូរច្រោះបណ្ដាលឱ្យលិចលង់នៅតាមបណ្តាទីក្រុងជាច្រើន

បរទេស៖ ភ្លៀងធ្លាក់ខ្លាំងដូចគេហែកមេឃ នៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីបង្កជាគ្រោះទឹកជំនន់ភ្លាមៗ ដោយបានហូរច្រោះបណ្ដាលឱ្យលិចលង់នៅតាមបណ្តាទីក្រុងជាច្រើននៅថ្ងៃពុធទី២១ឧសភានេះ ខណៈមនុស្សម្នារនាំគ្នារត់ឡើងលើដំបូលផ្ទះស្វែងរកទីទួលសុវត្ថិភាព ទន្ទឹមនឹងអាជ្ញាធរចេញបញ្ជាជម្លៀសភ្លាមៗ។

ទីប្រជុំជនបទនៅតំបន់ ហាន់ធើ Hunter និងតំបន់ មីឌណត ខូសត៍ Mid North Coast នៃរដ្ឋញូវសៅវែល ជារដ្ឋមានប្រជាជនច្រើនជាងគេរបស់ប្រទេសអូស្ត្រាលី បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតដោយសារភ្លៀងធ្លាក់ខ្លាំង។ ជុំវិញមហន្តរាយនេះ រដ្ឋមន្ត្រីសេវាសង្គ្រោះបន្ទាន់នៃរដ្ឋញូវសៅវែល លោក ជីហាដ ឌីប (Jihad Dib) បានប្រាប់អ្នកយកព័ត៌មានថា៖‍«យើងទទួលរងបរិមាណទឹកភ្លៀងដ៏ច្រើនសម្បើម។ ​ភ្លៀង​ពិតជា​បាន​ធ្លាក់​ខ្លាំង ហើយ​វា​មិន​បានហូរ​ទៅ​ណា​ទេ ដោយសារ​តែដី​ឆ្អែតទឹក និង​ដោយសារ​ទឹកទន្លេ​ហក់ឡើងពេញប្រៀប»​។

រូបភាព​ដែល​បាន​ចែក​រំលែក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​បង្ហាញឱ្យឃើញថា ​អ្នក​ស្រុក​មួយ​ចំនួន​កំពុង​អង្គុយ​ត្រម៉ង់ត្រមោចលាយឡំជាមួយទឹកមុខក្រៀមក្រំ នៅ​ខាង​ក្នុង​ផ្ទះ​​រង់ចាំ​ក្រុម​សង្គ្រោះ ខណៈអ្នកស្រុកជាច្រើននាក់ទៀតបានជាប់នៅលើដំបូលផ្ទះ ស្របពេលក្រុមសង្គ្រោះបន្ទាន់កំពុងដុតដៃជើង ចូលទៅកាន់តំបន់រងគ្រោះទាំងនោះដោយទូក ឬតាមផ្លូវអាកាស៕

អត្ថបទដែលជាប់ទាក់ទង