**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

UN នឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌គាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ហ្កាហ្សានោះទេ

UN៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បាននិយាយថាខ្លួននឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌គាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ហ្កាហ្សា នោះទេ ដោយសារតែប្រតិបត្តិការនេះខ្វះភាពអព្យាក្រឹត ខណៈអ៉ីស្រាអែលសន្យាថានឹងជួយសម្របសម្រួលប្រតិបត្តិការនេះដោយមិនចូលរួមក្នុងការប្រគល់ជំនួយឡើយ។។

អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ លោក Farhan Haq បានប្រាប់អ្នកសារព័ត៌មានថា «ប្រតិបត្តិការមនុស្សធម៌នេះមិនអនុលោមតាមគោលការណ៍ជាមូលដ្ឋានរបស់យើង ក្នុងនោះរួមមាន ការប្រកាន់ភ្ជាប់ភាពមិនលំអៀង អព្យាក្រឹត និងឯករាជ្យភាពនោះឡើយ។ ដូច្នេះយើងនឹងមិនចូលរួមក្នុងប្រតិបត្តិការនេះទេ»។

ប្រតិបត្តិការមនុស្សធម៌ Gaza Humanitarian Foundation គាំទ្រដោយសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមការងារនៅក្នុងតំបន់ហ្កាហ្សានាចុងខែឧសភានេះ នៅក្រោមការរិះគន់យ៉ាងខ្លាំងពីសំណាក់ ប្រមុខជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Tom Fletcher ដែលបានចាត់ទុកថាវាគ្រាន់តែជាការបិទបាំងអំពើហិង្សា និងការបណ្ដេញប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Antalya ប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិក ទទួលយកការរិះគន់ ហើយថាទីក្រុងវ៉ាស៊ីនតោនបើកចំហចំពោះផែនការផ្សេង ដើម្បីនាំយកជំនួយទៅកាន់ជនស៊ីវិល ដោយមិនឱ្យហាម៉ាសលួចជំនួយទាំងនោះ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពមួយដែលខ្លួនទទួលបាន ប្រតិបត្តិការមនុស្សធម៌ Gaza Humanitarian Foundation មានគោលដៅធ្វើកិច្ចសហការ ជាមួយក្រុមហ៊ុនសន្តិសុខ ឯកជនអាមេរិក និងក្រុមហ៊ុន logistics ដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាដើម្បីចែកចាយទៅដល់ប្រជាជនប៉ាឡេស្ទីន ដោយក្រុមការងារអ្នកផ្ដល់ ជំនួយ៕

អត្ថបទដែលជាប់ទាក់ទង