**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

រដ្ឋមន្រ្តីសុខាភិបាល៖ ចក្ខុវិស័យរបស់យើងទៅថ្ងៃអនាគត គឺជំរុញឱ្យការបម្រើសេវាសុខាភិបាល ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសសេវាពិនិត្យ និងថែទាំអ្នកជំងឺអេដស៍

ភ្នំពេញ៖ នាថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ Winnie BYANYIMA (វីននី ប៊ីយ៉ានីម៉ា) នាយកប្រតិបត្តិអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS)។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានមតិស្វាគមន៍ លោកជំទាវ Winnie BYANYIMA ដែលបានមកទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមក្នុងកិច្ចពិភាក្សាការងារ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា។ មិនតែប៉ុណ្ណោះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់អង្គការ UNAIDS ក្នុងបេសកកម្មបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍នៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវចំនុចមួយចំនួន ដែលក្រសួងសុខាភិបាល បាននិងកំពុងបំពេញបេសកកម្មដ៏សំខាន់ ដូចខាងក្រោម៖

១-ក្រសួងសុខាភិបាល បានចូលរួមយ៉ាងសកម្ម និងសហការក្នុងអន្តរវិស័យ ដើម្បីឆ្លើយតបនឹងបញ្ហាមេរោគអេដស៍យ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរាជរដ្ឋាភិបាល សហគមន៍ និងសង្គមស៊ីវិល ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅកម្ពុជា ដើម្បីឆ្លើយតបឱ្យបាននូវគោលនយោបាយជាតិការបញ្ចប់ជំងឺអេដស៍ ឆ្នាំ២០២៣-២០២៨។

២-ក្រសួងសុខាភិបាល ទទួលបានការគាំទ្ររបស់ដៃគូអភិវឌ្ឍ បានផ្តល់អាទិភាពក្នុងការធ្វើសមាហរណកម្មសេវាធ្វើតេស្តរកមេរោគអេដស៍ និងការថែទាំសុខភាព នៅក្នុងប្រព័ន្ធសុខាភិបាលថ្នាក់ជាតិ។ ចំណុចសំខាន់នោះគឺ ពង្រឹងលើការបម្រើសេវាថែទាំសុខភាពសម្រាប់អ្នកផ្ទុកមេរោគអេដស៍ នៅតាមមូលដ្ឋានសុខាភិបាលកម្រិតបឋម។

៣-ស្របពេលដែលក្រសួងសុខាភិបាល កំពុងពង្រឹងក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាព ក្រសួងក៏បានជំរុញនៃការលើកកម្ពស់ក្នុងការបញ្ឈប់ការរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ផងដែរ។

ក្នុងជំនួបនេះដែរ លោកជំទាវ Winnie BYANYIMA ក៏បានកោតសរសើរ ដល់ប្រទេសកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា ដែលសម្រេចបានលទ្ធផល ៩៥-៩៥-៩៥ ជាភាគរយខ្ពស់ ប្រៀបធៀបនឹងគោលដៅដាក់ចេញ ដែលកម្ពុជាធ្លាប់ជាប្រទេសមានអត្រាប្រេវ៉ាឡង់ អ្នកផ្ទុកមេរោគអេដស៍ខ្ពស់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺ៣% ក្នុងឆ្នាំ១៩៩៦ ហើយធ្លាក់ចុះមកនៅត្រឹមតែ០.៥% ក្នុងឆ្នាំ២០២៤។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា ចក្ខុវិស័យរបស់យើងទៅថ្ងៃអនាគតគឺ ជំរុញឱ្យការបម្រើសេវាសុខាភិបាល កាន់តែល្អប្រសើរឡើង ជាពិសេសសេវាពិនិត្យ និងថែទាំអ្នកជំងឺអេដស៍។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់អង្គការ UNAIDS និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការបំពេញកាតព្វកិច្ចដ៏សំខាន់នេះ ៕

អត្ថបទដែលជាប់ទាក់ទង