**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

កិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកប្រព្រឹត្តិទៅប្រកបដោយភាពស៊ីជម្រៅ



កិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបានបើកធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ បានប្រព្រឹត្តិទៅប្រកបដោយភាពស្មោះត្រង់ស៊ីជម្រៅ។
លោក He Lifeng ប្រធានក្រុមភាគីចិនសម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកនិងជាឧបនាយករដ្ឋមន្រ្តីចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយគណៈប្រតិភូចិននៅយប់ថ្ងៃទី ១១ ខែឧសភាតាមម៉ោងក្នុងតំបន់ថា កិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកលើកនេះបានប្រព្រឹត្តិទៅប្រកបដោយភាពស្មោះត្រង់ស៊ីជម្រៅនិងមានលក្ខណៈស្ថាបនា ភាគីទាំងពីរបានឈានដល់គំនិតឯកភាពដ៏សំខាន់ ពោលគឺកិច្ចពិភាក្សាទទួលបានវឌ្ឍនភាពជាក់ស្តែង។
ភាគីទាំងពីរបានឯកភាពគ្នាបង្កើតយន្តការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងកំណត់ពីការងារលម្អិតក្នុងពេលឆាប់ៗ ហើយនឹងចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចពិភាក្សានៅថ្ងៃទី ១២ ខែឧសភានេះ។

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១១ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក He Lifeng ប្រធានក្រុមភាគីចិននៃកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិន បានបើកធ្វើកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោកJamieson Greerតំណាងពាណិជ្ជកម្មអាមេរិកនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅ និងមានលក្ខណៈស្ថាបនាកម្មស្តីពីការអនុវត្តគំនិតឯកភាពដ៏សំខាន់នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំនៃប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៧ ខែមករាឆ្នាំ២០២៥កន្លងទៅ ហើយបានឈានដល់គំនិតឯកភាពសំខាន់ៗមួយចំនួន ពោលគឺកិច្ចពិភាក្សានេះទទួលបានវឌ្ឍនភាពជាក់ស្តែង ។

លោក He Lifeng បានថ្លែងថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមនិងលំហ កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ។ ការរក្សាបាននូវការអភិវឌ្ឍប្រកបដោភាពរឹងមាំ ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក វាសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ ភាគីទាំងពីរគួរតែស្វែងរកឱ្យស៊ីជម្រៅនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិកឱ្យទទួលបានការវិវឌ្ឍថ្មីឥតឈប់ឈរ ដើម្បីដាក់បញ្ចូលភាពប្រាកដប្រជា និងស្ថិរភាពបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចពិភពលោក។
ភាគីទាំងពីរចិន និងសហរដ្ឋអាមេរិកក៏បានយល់ព្រមជាឯកច្ឆន្ទនូវការបង្កើតយន្តការពិគ្រោះពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរក្សាការប្រាស្រ័យទាក់ទងចំពោះកង្វល់រៀងៗខ្លួនក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៕

អត្ថបទដែលជាប់ទាក់ទង