**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

ការកាត់បន្ថយនូវអត្រាមរណភាពមាតា ទារក និងកុមារ គឺទាមទារឱ្យគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ ការតាមដានរកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងម្តាយ និងទារកក្នុងផ្ទៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥-២០២៦ របស់សមាគមឆ្មបកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ទីប្រឹក្សាក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានសមាគមសម្ភពនិងរោគស្រ្តី លោកជំទាវវេជ្ជ. គ្រួច រ៉ាយូណែត ទីប្រឹក្សាក្រសួងសុខាភិបាល លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រត្ន័នា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក លោកស្រី ឆាយ ស្វែងជាអាទិ៍ ប្រធានសមាគមឆ្មប និងសមាជិក សមាជិកា នៃអង្គសិក្ខាសាលាជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសំដែងនូវសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាអធិបតីនៃអង្គសិក្ខាសាលា និងថ្លែងអំណរគុណចំពោះសមាជិកសមាជិកាដែលបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដើម្បីចែករំលែកនូវបទពិសោធន៍ និងផ្តល់នូវធាតុចូលក្នុងការអភិវឌ្ឍសមាគមឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងថា ការប្រើប្រាស់សេវាសុខភាពមាតា ទារក និងកុមារ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនាំឱ្យប្រទេសកម្ពុជាសម្រេចបានជោគជ័យដ៏ធំធេង ក្នុងការកាត់បន្ថយអត្រាមរណភាពរបស់មាតា ទារក និងកុមារ។ ស្ទើរតែគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ បានទទួលការពិនិត្យមុនពេលសម្រាល និង ៩៩%នៃការសម្រាលទាំងអស់ ត្រូវបានផ្តល់សេវាដោយបុគ្គលិកជំនាញ។ ដែលកត្តាជោគជ័យទាំងអស់នេះ ពិតជាមិនអាចកាត់ថ្លៃបានពីការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ឆ្មបរបស់យើង។

លោកជំទាវរដ្ឋលេខាធិការក៏បានបញ្ជាក់ផងដែរថា ការកាត់បន្ថយនូវអត្រាមរណភាពមាតា ទារក និងកុមារ គឺទាមទារឱ្យគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ ការតាមដានរកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងម្តាយ និងទារកក្នុងផ្ទៃ ហើយក៏អាចទប់ស្កាត់ផលវិបាកក្នុងពេលមានផ្ទៃពោះបានទាន់ពេលវេលា និងទទួលបានការព្យាបាលសមស្រប ដោយត្រូវអនុវត្តនូវគោលការណ៍ចំនួន ៤ ដូចខាងក្រោម៖
១- គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ យ៉ងតិច ៩០% ទទួលបានការពិនិត្យថែទាំ តាមដានយ៉ាងតិច៤ដង។
២- គ្រប់ការសម្រាលទាំងអស់ យ៉ាងតិច ៩០% ត្រូវធ្វើឡើងដោយបុគ្គលិកសុខាភិបាលមានជំនាញ និងនៅមូលដ្ឋានសុខាភិបាល
៣- គ្រប់មាតា និងទារកទើបកើតទាំងអស់ យ៉ាងតិច ៨០% ទទួលបានការថែទាំជាសារវ័ន្តភ្លាមៗ ក្នុងពេលសម្រាល និងក្រោយសម្រាល
៤- គ្រប់ស្ត្រីមានផ្ទៃពោះប្រឈមនឹងផលវិបាកផ្នែកសម្ភពទាំងអស់ យ៉ាងតិច ៨០% ទទួកបានសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងសិក្ខាសាលារយៈពេល២ថ្ងៃនេះ សមាជិក សមាជិកាទាំងអស់នឹងចូលរួមពិនិត្យ ផ្តល់យោបល់ ដល់ការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងាររបស់សមាគមឆ្មប នូវចំនុចល្អ និងចំនុចខ្វះចន្លោះ ដើម្បីជាទុនក្នុងការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់ៗទៀត៕

អត្ថបទដែលជាប់ទាក់ទង