**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

អ្នកនាំពាក្យរងមហាផ្ទៃ បញ្ជាក់ពីតួនាទីភារកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងការទទួលពាក្យបណ្ដឹងពីពលរដ្ឋ

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានផ្តល់ការពន្យល់ ឆ្លើយតបទៅនឹងការលើកឡើង និងការចង់ដឹងរបស់មហាជន អំពីតួនាទីភារកិច្ច ព្រមទាំងសមត្ថកិច្ចទទួលពាក្យប្ដឹង និងការចាត់ការបណ្ដឹងរបស់បុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាអាណាព្យាបាលថ្នាក់ជាតិ ដែលគ្រប់គ្រងលើនគរបាលទូទាំងប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងរហូតទៅដល់ថ្នាក់ឃុំ-សង្កាត់។

លោកបានបន្តថា ចំពោះនៅក្នុងថ្នាក់មូលដ្ឋាន គឺមានការដឹកនាំបញ្ជាផ្ទាល់បន្ថែមទៀត ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មានអធិការដ្ឋានក្រុង ស្រុក ខណ្ឌ គ្រប់គ្រងលើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ អ្នកនាំពាក្យរងបានបញ្ជាក់ថា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ គឺបានចែកចេញជា ៤ប្រភេទសំខាន់ៗ ប្រភេទទីមួយ គឺប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ដែលមានក្របខ័ណ្ឌ មានន័យថា មានកម្លាំងគឺចាប់ពី៨នាក់ រហូតដល់ទៅ១២នាក់ ប្រភេទទី២ គឺជាប៉ុស្តិ៍នគរបាល ដែលមានកម្លាំង ឬក្របខ័ណ្ឌចាប់ពី១៣នាក់ រហូតដល់១៨នាក់ ប្រទេសទី៣ គឺជាប៉ុស្តិ៍នគរបាលដែលមានក្របខ័ណ្ឌជាកងកម្លាំងចាប់ពី១៩នាក់ រហូតដល់២៥នាក់ ចំណែកទី៤ គឺប៉ុស្តិ៍នគរបាលដែលមានក្របខ័ណ្ឌ ឬកងកម្លាំងចាប់ពី២៦នាក់ រហូតដល់ទៅដល់៣២នាក់។ ចំពោះការបែងចែកឱ្យមានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ប្រភេទទាំង៤នេះ គឺយោងទៅតាមកត្តាភូមិសាស្ត្រ កត្តាប្រជាសាស្ត្រ និងកត្តាសង្គម។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកយកតួនាទី និងភារកិច្ចមួយចំនួនរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បញ្ជាក់មហាជនឱ្យបានដឹងថា ប៉ុស្តិ៍គរបាលរដ្ឋបាលឃុំ-សង្កាត់ មានតួនាទីនិងភារកិច្ច ចាត់វិធានការដើម្បីធានានូវសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ចាត់វិធានការពារកន្លែងកើតហេតុ គ្រប់គ្រងការចុះបញ្ជីស្ថិតិបងប្អូនប្រជាពលរដ្ឋ ចំនួនគ្រួសារ ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានានៅក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ការចុះបញ្ជីស្ថិតិអាវុធគ្រឿងផ្ទុះ ឬសារធាតុផ្សេងៗ។

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ក៏មានតួនាទីគ្រប់គ្រងបញ្ជីទិន្នន័យដែលជាអាទិ៍រួមមានទីតាំងនៃអង្គភាពកងកម្លាំងប្រដាប់អាវុធ ទីតាំងស្ថានទូត គ្រឹះស្ថានសិក្សា វត្តអារាម រមណីយដ្ឋាន ក្លឹបកម្សាន្ត អង្គការជាតិ អន្តរជាតិនានា លំនៅឋានជនបរទេស ក្រុមហ៊ុនរោងចក្រសហគ្រាស និងសហគមន៍ ផ្តល់សេវារដ្ឋបាលជូនបងប្អូនប្រជាពលរដ្ឋ និអនុវត្តគោលការណ៍ការងារនគរបាលនិងសហគមន៍ សំដៅកៀរគរការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំងអស់ធ្វើជាជំនួយការជូនដល់ក្រុមប្រឹក្សារឃុំ-សង្កាត់ នៅក្នុងការកសាងដឹកនាំគ្រប់គ្រងកម្លាំងប្រជាការពារ នៅតាមឃុំសង្កាត់ ដើម្បីជាកម្លាំងជំនួយនៅក្នុងការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងមានតួនាទីភារកិច្ចផ្សេងៗជាច្រើនទៀត។

ចំណែកការទទួលពាក្យបណ្តឹងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា ជាទូទៅរាល់ពាក្យបណ្ដឹងទាំងអស់ គឺត្រូវបែងចែកជា២ប្រភេទ ទី១គឺពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរ និងទី២ គឺជាពាក្យបណ្ដឹងផ្ទាល់មាត់។

លោកបានធ្វើការពន្យល់ថា ពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរមានន័យថា នៅពេលដែលប្រជាពលរដ្ឋមានបញ្ហាណាមួយ គឺពលរដ្ឋអាចសរសេរពាក្យបណ្តឹងនោះដោយផ្ទាល់ដៃដាក់ទៅកាន់ប៉ុស្តិ៍នគរបាលនៅក្នុងមូលដ្ឋាន ដែលជាភាពងាយស្រួលដល់នគរបាលក្នុងការទទួលពាក្យបណ្ដឹង ដើម្បីចាត់ការទៅតាមនីតិវិធី។ ចំពោះការដាក់ពាក្យបណ្ដឹងផ្ទាល់មាត់ គឺមន្រ្តីនគរបាលប៉ុស្តិ៍ក៏មានតួនាទីទទួលពាក្យបណ្ដឹងនោះពីប្រជាពលរដ្ឋដោយផ្ទាល់មាត់ ហើយមន្ត្រីនគរបាលប៉ុស្តិ៍កត់ត្រាសំយោគធ្វើជាពាក្យបណ្ដឹង រួចឱ្យសាមីខ្លួនអាន យល់ព្រម ឯកភាព និងចុះហត្ថលេខា ឬផ្តិតមេដៃលើពាក្យបណ្ដឹងនោះតែម្តង និងចាត់វិធានការភ្លាមៗ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា ការទទួលពាក្យបណ្ដឹង ឬការប្តឹងផ្តល់ណាមួយរបស់ប្រជាពលរដ្ឋ ដែលត្រូវការពឹងពាក់ពីអាជ្ញាធរ ឬសមត្ថកិច្ច គឺមិនបានកំណត់ពីពេលវេលានោះទេ ទោះយប់ ឬថ្ងៃ ពោលគឺ២៤ម៉ោង ដែលប៉ុស្តិ៍នគរបាលទាំងអស់បានចាត់វេនប្រចាំការ ដើម្បីរង់ចាំទទួលនូវពាក្យបណ្ដឹង ទាំងបណ្ដឹងលាយលក្ខណ៍អក្សរ  និងបណ្តឹងផ្ទាល់មាត់។

លោកបានបន្តថា ការទទួលពាក្យបណ្តឹងនោះអាចនឹងមានការយឺតយ៉ាវខ្លះ យោងតាមស្ថានភាពជាក់ស្តែង ប៉ុស្តិ៍នគរបាលមួយចំនួន គឺកងកម្លាំងនៅមានកម្រិតនៅឡើយ លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់មធ្យោបាយមួយចំនួនដូចជាទំនាក់ទំនងតាមប្រព័ន្ធទូរសព្ទបើសិនជានៅឆ្ងាយ ឬក៏ធ្វើដំណើរទៅកាន់អធិការដ្ឋាននគរបាលតែម្តងបើសិនជានៅជិត ដើម្បីងាយស្រួលដល់ការអន្តរាគម ឆ្លើយតបទៅនឹងការប្តឹងផ្តល់បានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង