**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

ក្រសួងសុខាភិបាល និងក្រុមហ៊ុន GE HealthCare ពិគ្រោះយោបល់ រួមគ្នាធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល និងអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្រ្ត សំដៅផ្តល់សេវាសុខាភិបាលដែលមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន GE HealthCare ដឹកនាំដោយលោកវេជ្ជបណ្ឌិត Rajan Kalidindi ប្រធានផ្នែកទីផ្សារ និងផែនការយុទ្ធសាស្រ្ត។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាអំពីផែនការសហការបន្តរួមមាន ការអភិវឌ្ឍសេវាព្យាបាល ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃ បច្ចេកវិទ្យាថ្មីៗ ផ្នែកសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករវាងក្រុមហ៊ុន GE HealthCare និងក្រសួងសុខាភិបាល ជាពិសេស តាមរយៈអនុស្សរណៈនៃការយោគយល់ គាំទ្រការអភិវឌ្ឍ និងធ្វើទំនើបកម្មឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងបានចូលរួមបណ្តុះបណ្តាលបុគ្គលិកជំនាញថែមទៀតផង។

លោកវេជ្ជបណ្ឌិត Rajan Kalidindi បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ដ្រី ដែលបានឆ្លៀតពេលវេលាទទួលជំនួបពិភាក្សានាពេលនេះ ព្រមទាំង បានបន្តគាំទ្រការចូលរួមរបស់ក្រុមហ៊ុន GE HealthCare  លើវស័យសុខាភិបាលតាំងពីពេលចាប់ផ្តើមនៃថ្ងៃដំបូង រហូតមកដល់ពេលនេះ។

លោក Rajan Kalidindi ប្រធានផែនការយុទ្ធសាស្រ្ត នៃក្រុមហ៊ុន GE HealthCare បានជម្រាប អង្គប្រជុំអំពីទិសដៅថ្មី ដែលក្រុមហ៊ុនគ្រោងនឹងសហការចូលរួមគាំទ្រលើបេសកម្មវិស័យសុខាភិបាល ដោយពង្រីកគម្រោងបណ្តុះបណ្តាលបន្ថែម ដល់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរសុខាភិបាលរាជធានី ខេត្ត។ ក្រុមហ៊ុន GE HealthCare បន្តការប្តេជ្ញាចិត្តក្នុងការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈ ការរួមបញ្ចូលការបំពាក់ឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងកម្មវិធីបណ្តុះបណ្តាលលើធនធានមនុស្ស អោយស្របទៅនឹងការវិវឌ្ឍន៍នៃវេជ្ជសាស្ត្រពិភពលោក សំដៅចូលរួមលើកកម្ពស់ជំនាញថែទាំសុខភាព និងសម្រាប់ការផ្តល់សេវាកម្មដ៏ល្អបំផុតជូនអ្នកជំងឺ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាព ចំពោះសហការយ៉ាងជិតស្និទ្ធ និងមាន ប្រសិទ្ធភាពខ្ពស់ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ដែលបានអភិវឌ្ឍរួមគ្នា រវាង GE HealthCare និងក្រសួងសុខាភិបាល ដោយបញ្ជាក់ក្តីសង្ឃឹមថា កិច្ចសហការនេះនឹង ជួយលើកកម្ពស់សមត្ថភាព ប្រព័ន្ធថែទាំសុខភាពជាតិ ទំនើបកម្មបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងការបណ្តុះបណ្តាលគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការផ្នែកថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង