**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

សមាគមអង្គការសង្គមស៊ីវិល និងផ្នែកឯកជន គាំទ្រនិងចូលរួមសកម្មភាពធ្វើឱ្យកម្ពុជាមានភាពស្អាត និងភាពបៃតង ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន

ភ្នំពេញ៖ សមាគម អង្គការសង្គមស៊ីវិល រួមជាមួយផ្នែកឯកជន បានបង្ហាញពីការគាំទ្រ និងចូលរួមសកម្មភាពជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យកម្ពុជាមានភាពស្អាត និងមានភាពបៃតង បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។ ការបង្ហាញនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន របស់ប្រតិភូសមាគមយុវជន​អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងសណ្ឋាគារ Courtyard by Marriott Phnom Penh នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានថ្លែងថា ការរួមចំណែករបស់សមាគម អង្គការសង្គមស៊ីវិល រួមជាមួយផ្នែកឯកជន ដូចជាសមាគម​យុវជនអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងប្រតិភូសណ្ឋាគារខតយ៉ាតបាយម៉ារៀតភ្នំពេញ គឺជាការបង្ហាញនូវផ្នត់គំនិតធ្វើឱ្យកម្ពុជាមានភាពស្អាត និងបៃតង តាមរយៈការចូលរួមសកម្មសម្អាតអនាម័យបរិស្ថាន រើសសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ តាមទីសាធារណៈ ជុំវិញទីតាំងនិងមូលដ្ឋានរបស់ខ្លួន និងចូលរួមដាំដើមឈើនៅតាមទីសាធារណៈដើម្បីបង្កើនគម្របបៃតង។ ការណ៍នេះគឺស្របតាមការងារអាទិភាព​របស់ក្រសួងបរិស្ថាន ដែលកំពុងអនុវត្តយុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថាន ក្នុងការប្រែក្លាយកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍និងគាំទ្រសកម្មភាពចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញធរមូលដ្ឋានគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានជំរុញឱ្យយុទ្ធនាការរបស់ ក្រសួងបរិស្ថាន ដើម្បីភាពស្អាត​ និងភាពបៃតង ហើយភាពស្អាត និងបែតងរបស់កម្ពុជា នឹងសាយភាយពីមាត់មួយទៅមាត់មួយ តាមរយៈសាធារណជន អ្នកទេសចរ ដែលនេះជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។

សូមជម្រាបថា ក្រៅពីការចូលសកម្មភាពសម្អាត ប្រមូលទុកដាក់សំរាម និងការសម្អាតទន្លេសាប ប្រតិភូសមាគមយុវជនអភិវឌ្ឍន៍សេដ្ឋកិច្ច​និងសង្គម រួមជាមួយសណ្ឋាគារខតយ៉ាតបាយម៉ារៀតភ្នំពេញ បានទទួលការគាំទ្រពីក្រសួងបរិស្ថាន ក្នុងរៀបចំការដាំដើមឈើនៅឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង