**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍សំខាន់ៗ ចំនួន១២ចំណុច ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន។

ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើទិសដៅអនុវត្ដបន្ដឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកទី២៦ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តផ្តល់កិច្ចសហការយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន និងផ្ដល់អនុសាសន៍ ១២ចំណុចដូចខាងក្រោម៖

ទី១៖ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សំដៅធានាគាំទ្រផ្នែកជីវភាព និងផ្តល់ឱកាសដល់ក្រុមគោលដៅ ដែលជាជនងាយរងគ្រោះ អាចស្ថិតលើគន្លងនៃការចាកចេញពី ភាពក្រីក្រ ព្រមទាំងពង្រីកវិសាលភាពនៃកម្មវិធីនេះ ឲ្យគ្របដណ្តប់គ្រប់អ្នកទទួលផលទាំងអស់។

ទី២៖ ត្រូវពង្រឹងការអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជននៃគ្រួសារដែលមានបណ្ណ សមធម៌ និងបណ្ណងាយរងហានិភ័យ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះយុវជនចូលក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសជំរុញការផ្សព្វផ្សាយកម្មវិធីនេះ ដល់យុវជនមានពិការភាព បានចុះឈ្មោះចូលរៀន សំដៅបង្កឱកាសស្មើគ្នាជូនជនមានពិការភាព ក្នុងការទទួលបានការអភិវឌ្ឍជំនាញ និងការបង្កើនប្រាក់ចំណូល ស្របតាមស្ថានភាពនិងកម្រិត ជីវភាពរស់នៅប្រចាំថ្ងៃ។

ទី៣៖ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រៀមលក្ខណៈសម្បត្តិទុកជាមុន ក្នុងការអនុវត្តកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ក្នុងករណីមានគ្រោះអាសន្ន ជាយថាហេតុណាមួយកើតឡើង ដើម្បីអន្តរាគមន៍ជួយដល់គ្រួសាររងគ្រោះ និងងាយរងហានិភ័យ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទី៤៖ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តអនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ការណែនាំកាលពីឆ្នាំ២០២៤ ជាពិសេសលើការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ពន្ធនាគារ និងកុមារតាមម្តាយ ដែលស្ថិតនៅក្នុងគ្រួសារមានបណ្ណសមធម៌នៅមានសុពលភាព ឲ្យដូចជាកម្មវិធីស្ត្រីមាន ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីកម្មសិក្សា កម្មករ និយោជិតជាស្ត្រី ដែលជាសមាជិក ប.ស.ស. ផងដែរ។

ទី៥៖ ត្រូវពន្លឿនការងារកែសម្រួលអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះ និងជន ងាយរងគ្រោះ ស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ និងមុខសញ្ញាដែលបានធ្វើសមាហរណកម្មពីមជ្ឈមណ្ឌលរបស់រដ្ឋ ស្ថិតនៅក្នុងដំណើរការគ្រប់គ្រងករណី។

ទី៦៖ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការពង្រីកកម្មវិធី ដោះស្រាយបញ្ហាជនអនាថា និងជនវិបល្លាសស្មារតី ឱ្យទទួលបានសេវាសង្គមកិច្ច និងវាស្តារ វេជ្ជសាស្ត្រផ្នែកសុខភាពផ្លូវកាយ ផ្លូវចិត្ត និងពិនិត្យលទ្ធភាព ក្នុងការកំណត់អត្តសញ្ញាណ ជនអនាថាធ្វើយ៉ាងណាទទួលបានប្រាក់ឧបត្ថម្ភពី កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ មុននឹងធ្វើសមាហរណកម្មទៅរួមរស់ជាមួយសហគមន៍ និងគ្រួសារវិញ។

ទី៧៖ ត្រូវបន្តជំរុញឲ្យវិស័យឯកជន អង្គការសង្គមស៊ីវិល ទទួលយកជនមានពិការភាពចូលបម្រើការងារតាមអត្រាកំណត់ ក្នុងករណីដែលក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការសង្គមស៊ីវិលមិនបានបំពេញកាតព្វកិច្ច ក្រសួងត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត យន្តការ ដើម្បីកំណត់ពិន័យអន្តរការណ៍ដូចមានចែង ក្នុងច្បាប់ជាធរមាន។

ទី៨៖ ត្រូវបន្តជំរុញ និងសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សំដៅលើកកម្ពស់ ការងារយុវនីតិសម្បទា និងកម្មវិធីយុត្តិធម៌អនីតិជន ដើម្បីការពារសិទ្ធិ និងធានាឧត្តម ប្រយោជន៍របស់អនីតិជន ស្របតាមច្បាប់ស្តីពី យុត្តិធម៌អនីតិជន
ទី៩៖ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខ សង្គមឲ្យកាន់តែរឹងមាំ តាមរយៈការពង្រឹងប្រព័ន្ធសោធន និងអត្ថប្រយោជន៍ផ្សេងៗ នៃការបើកផ្តល់ របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន ព្រមទាំងគ្រួសារ និង អ្នកនៅក្នុងបន្ទុកឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទី១០៖ ត្រូវបន្តពង្រឹងការងារ អភិបាលកិច្ចល្អ តាមរយៈកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

ទី១១៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់ កិច្ចសហការ និងចូលរួមចំណែកឲ្យបានសកម្មប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តកម្មវិធីការងារជាអាទិភាពនានារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅទូទាំងប្រទេស។

ទី១២៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តដើរតួនាទីស្នូលក្នុង ការបង្កើនប្រសិទ្ធភាព ក៏ដូចជាពង្រឹងយន្តការត្រួតពិនិត្យនិងគ្រប់គ្រងចំពោះមជ្ឈមណ្ឌល និង មណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់រដ្ឋ និងឯកជន ក្រោមស្មារតីទទួលខុសត្រូវ ខ្ពស់បំផុត ដោយក្នុងនោះត្រូវសហការជាប់ជាប្រចាំ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសុខាភិបាល ក្នុងគោលបំណងសំដៅធានាឲ្យបាននូវស្តង់ដាគុណភាពសេវា ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនតាមលក្ខណៈបច្ចេកទេស ៕

អត្ថបទដែលជាប់ទាក់ទង