**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ

ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញផ្សព្វផ្សយខ្លឹមសារនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈពង្រឹងចុះមូលដ្ឋានស្រុកបវេល នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញផ្សព្វផ្សយខ្លឹមសារនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាកការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ដោយមានសមាសភាពចូលរួមចំនួន ២៩៥នាក់ ស្រី ៦៣នាក់។

ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋានស្រុកបវេល ដែលបានរួមសាមគ្គី យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។

ឯកឧត្តម សក់ សេដ្ឋា បានលើកឡើងថា សង្រ្គាមរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន កំពុងបន្ដធ្វើឡើងនៅតំបន់ហ្គាហ្សា ហើយផលប៉ះពាល់ផ្ទាល់កំពុងកើតមានចំពោះពលរដ្ឋប៉ាឡេស្ទីន ចំនួនប្រមាណជា២លាននាក់ នៅតំបន់នោះ ខណៈដែលកងទ័ពអ៊ីស្រាអែល បានឡោមព័ទ្ធបិទខ្ទប់តំបន់ទាំងមូល ដោយបានកាត់ផ្តាច់ស្បៀង ទឹក និងអគ្គីសនី ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ រីឯតម្លៃមាសនៅពេលនេះកំពុងតែកម្រើកឡើងវិញ។

ឯកឧត្តមក៏បានលើកឡើងផងដែរថា សង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ វាបានជះឥទ្ធិពលដល់ប្រទេសជាច្រើននៅទូទាំងសាកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ គឺការកើនឡើងថ្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ ប្រសិនបើវិបត្តិនេះនៅអូសបន្លាយយូរ ថ្លៃប្រេងឆៅនឹងនៅតែស្ថិតក្នុងកម្រិតខ្ពស់សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំខាងមុខដែរ។ លើសពីនេះ ឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងរួមមានធុរៈកិច្ចសំណង់ ថ្លៃដឹកជញ្ជូនតាមផ្លូវទឹកនិងអាកាស រោងចក្រចម្រាញ់ប្រេង និងវិស័យអចលនទ្រព្យ។ល។

ឯកឧត្តមបានបន្តថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កំពុងប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ ពិសេសសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនដែលត្រូវផ្លាស់ប្តូរផ្លូវមួយចំនួន ធ្វើឲ្យអត្រាថ្លៃដឹកជញ្ជូនទំនិញអន្តរជាតិបានកើនឡើង ហើយទីផ្សារហិរញ្ញវត្ថុនិងទីផ្សារមូលធននៅជុំវិញពិភពលោកក៏បន្តនឹងប្រឈមបញ្ហានេះផងដែរ។ ជាងនេះទៀតវិបត្តិនេះ ក៏បានប៉ះពាល់ដល់ការបង់ប្រាក់ផងដែរ បន្ទាប់ពីប្រទេសរុស្ស៊ីបានរងនូវទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ។ រីឯថ្លៃផលិតផលផ្សេងៗទៀតបានកើនឡើងបន្ទាប់ពីថ្លៃដឹកជញ្ជូនកើនឡើង ដោយសារការឡើងថ្លៃប្រេងឆៅ តម្លៃវត្ថុធាតុដើមកើនឡើងដូចជា ដែកថែបសម្រាប់ផលិតកំប៉ុងជាដើម និងជះឥទ្ធិពលដល់វិស័យកសិកម្មផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា វិបត្តិរវាងរុស្ស៊ី-អ៊ុយក្រែនកំពុងបង្ករក្តីបារម្ភដល់ប្រជាជនជុំវិញពិភពលោក។ ម្យ៉ាងទៀតឥទ្ធិពលរបស់ដល់សេដ្ឋកិច្ចពិភពលោកក៏មិនអាចប៉ាន់ស្មានបានដែរ។ ដូច្នេះការសម្របខ្លួននិងការធ្វើផែនការធុរៈកិច្ចក្នុងគ្រាមានវិបត្តិជាកត្តាចាំបាច់និងសំខាន់។

ជាមួយគ្នានេះ ឯកឧត្តម សក់ សេដ្ឋា ក៏បានថ្លែងផ្តាំផ្ញើរដល់ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ ការងារជាអាទិភាព៖ (១). ការងារគ្រប់គ្រងសមាជិកបក្ស៖ រក្សាចាស់ បង្កើនថ្មី, (២). ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស និង(៣). ការងារចិញ្ចឹមចលនានៅមូលដ្ឋាន។ គណបក្សឃុំ ភូមិ ត្រូវពង្រឹង និងពង្រីកសមាជិកថ្មីបន្ថែមទៀត។

ឯកឧត្តមបានជំរុញឲ្យក្រុមការងារសមាជិកអចិន្ត្រៃយ៍គណបក្សស្រុក និងសមាជិកអចិន្ត្រៃយ៍គណបក្សឃុំ ចុះផ្សព្វផ្សាយខ្លឹមសារនៃលទ្ធផលអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើក៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា ដល់ថ្នាក់ភូមិ។

ឯកឧត្តមបានបន្តថា ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែកសាងអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេស សមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឲ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។

ជាងនេះទៅទៀត ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន។

ឯកឧត្តម សក់ សេដ្ឋា ក៏បានអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើង នៅក្នុងអំឡុងពេលនៃពលរដ្ឋចេញដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ និងបានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនការប្រុងប្រយ័ត្ន

អត្ថបទដែលជាប់ទាក់ទង