**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

បទវិភាគ៖ស្តាប់សំឡេងយុគសម័យដ៏ខ្លាំងរបស់ចិនក្នុងការធ្វើបរិវត្តកម្មភាពបៃតងនិងកាបូនទាបតាមរយៈទិន្នន័យប្រហែល ៣ ភាគរយ

របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះបានលើកឡើងថា “បរិមាណចំណាយថាមពលនៃផលិតផលក្នុងស្រុកសរុបគិតជាឯកតារបស់ចិនក្នុងមួយឆ្នាំកន្លងទៅនេះបានធ្លាក់ចុះជាង ៣ ភាគរយ” ហើយបានចាត់ទុក”ការចំណាយថាមពលនៃផលិតផលក្នុងស្រុកសរុបគិតជាឯកតាធ្លាក់ចុះជាង ៣ ភាគរយ”និងគុណភាពនៃបរិស្ថានអេកូឡូស៊ីត្រូវបានកែលម្អជាបន្តបន្ទាប់ជាគោលដៅរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍនៅឆ្នាំ ២០២៥ ដែលបានបង្ហាញថា ប្រទេសចិនចិនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំមិនងាករេក្នុងការដើរតាមផ្លូវដែលតម្កល់ការអភិវឌ្ឍអេកូឡូស៊ីជាអាទិភាពនិងធ្វើការអភិវឌ្ឍបៃតង ហើយបន្តធ្វើឱ្យមានសុក្រឹតភាពនូវរចនាសម្ព័ន្ធឧស្សាហកម្មនិងថាមពល ក៏ដូចជាពន្លឿនការធ្វើបរិវត្តកម្មបៃតងនៃវិធីអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យភាពបៃតងក្លាយទៅជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន ។
ឥស្សរជនជំនាញជាច្រើនរូបសម្គាល់ឃើញថា រដ្ឋាភិបាលចិនបាននិងកំពុងលើកកម្ពស់គុណភាពនៃកំណើនតាមរយៈការអភិវឌ្ឍបៃតង ឧស្សាហកម្មជាច្រើនដូចជាសំណង់បៃតង ថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ថាមពលប្រព័ន្ធ PV ការផ្ទុកថាមពលបែបថ្មីនិងថាមពលអ៊ីដ្រូសែនជាដើមនឹងអបអរទទួលលំហអភិវឌ្ឍន៍ដ៏ទូលំទូលាយ ។
ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ប្រទេសចិនបានផ្តល់ការទ្រទ្រង់គិតជាមធ្យម ៦,១ ភាគរយចំពោះកំណើនសេដ្ឋកិច្ចតាមរយៈកំណើនប្រើប្រាស់ថាមពលគិតជាមធ្យមក្នុងមួយឆ្នាំប្រហែល ៣,៣ ភាគរយ ហើយបរិមាណប្រើប្រាស់ថាមពលនៃផលិតផលក្នុងស្រុកសរុបគិតជាឯកតាក្នុងឆ្នាំ ២០២៣ បានធ្លាក់ចុះជាង ២៦ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១២ ដែល”បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការធ្លាក់ចុះលឿនបំផុតនៃការប្រើប្រាស់ថាមពលនៅទូទាំងពលពិភពលោក” ។ លោក Michael Greenstone សេដ្ឋវិទូអាមេរិកដែលបាននិងកំពុងសិក្សាស្រាវជ្រាវពីគោលនយោបាយថាមពលសកលជាយូរមកហើយបានវាយតម្លៃថា “ក្នុងប្រវត្តិសាស្ត្រពិភពលោក យើងមិនបានរកឃើញឧទាហរណ៍ណាមួយដែលប្រទេសផ្សេងទៀតអាចធ្វើដូចប្រទេសចិននោះឡើយដែលបានកាត់បន្ថយការបំពុលយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីបែបនេះ” ។
ភាពបៃតងគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។ កិច្ចប្រជុំលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានលើកឡើងថា ត្រូវធ្វើឱ្យយន្តការអភិវឌ្ឍន៍បែបបៃតងនិងកាបូនទាបមានសុក្រឹតភាព កាលពីចុងខែកក្កដា ឆ្នាំ ២០២៤ ប្រទេសចិនបានបោះពុម្ពផ្សាយ«សេចកី្តណែនាំស្តីពីការពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម»ដែលបានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធចំពោះការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយជាលើកដំបូង ។ ដោយឡែកកាលពីខែសីហា ឆ្នាំដដែល រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពី«ការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិន»ដោយបង្ហាញពីសមិទ្ធផលនៃការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិនក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ ព្រមទាំងការរួមចំណែកដ៏សំខាន់របស់ចិនក្នុងការអភិវឌ្ឍបៃតងសកលនិងការរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាតនិងល្អបវរ ។ ក្រោមការជំរុញដោយឯកភាពរបស់គោលនយោបាយមួយចំនួន ប្រទេសចិនពោរពេញទៅដោយភាពរស់រវើកយ៉ាងពេញលេញ ។
នៅក្នុងក្រុមហ៊ុនសាជីវកម្មប្រេងឥន្ធនៈនិងឧស្ម័នធម្មជាតិចិនប្រចាំនៅខេត្តយូណានដែលស្ថិតនៅក្រុងគួនមីង ឆ្លងតាមរយៈការងារជិត ២០ ដំណាក់កាលដូចជាការច្រោះចោលប្រេង គីមីជីវសាស្រ្តនិងចម្រាញ់ជាដើម ទឹកសំណល់ចំនួនប្រហែល៨០ភាគរយអាចត្រូវប្រើប្រាស់ជាថ្មីឡើងវិញខណៈពេលហូរចាក់ទៅផ្នែកខាងលើ ។ “មិនឱ្យប្រេងកខ្វក់មួយតំណក់ធ្លាក់លើដី មិនឱ្យឧស្ម័នបំពុលលើសពីស្តង់ដារបញ្ចេញមកក្រៅ មិនឱ្យទឹកសំណល់លើសពីស្តង់ដារមួយតំណក់ហូរចូលក្នុងទន្លេ” នេះជាការបង្ហាញជាក់ស្តែងនៃការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន ។
ភាពបៃតងក៏រឹតតែជាលក្ខណៈពិសេសពីឬសគល់របស់ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ស្ថានីយអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV នៅខ្ពង់រាបនៃអាមេរិកខាងត្បូង គម្រោងស្ថានីយអគ្គិសនីដើរដោយកម្លាំងខ្យល់ធំជាងគេនៅអាស៊ីកណ្តាលនិងស្ថានីយវារីអគ្គិសនីដែលសាងសង់នៅទន្លេអាស៊ីខាងត្បូង ។ល។ គម្រោងអំពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ទាំងនេះបានជួយបន្ធូរបន្ថយកង្វះខាតថាមពលក្នុងតំបន់ ហើយបានលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតដែលបានផ្តល់ការទ្រទ្រង់ដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍទំនើបកម្មរបស់ប្រទេសទាំងនេះ ។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ប្រទេសចិនបានបង្កើតសហព័ន្ធអន្តរជាតិស្តីពីការអភិវឌ្ឍបៃតង”ខ្សែក្រវាត់និងផ្លូវ”ជាមួយដៃគូសហប្រតិបតិ្តការចំនួនជាង ១៥០ នៃប្រទេសជាង ៤០ បានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការខាងថាមពល”ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចំនួន ៣២ ព្រមទាំងបានសន្យាថា លែងសាងសង់គម្រោងអគ្គិសនីដើរដោយធ្យូងថ្មនៅបរទេសទៀតហើយ ។ល។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ប្រការទាំងនេះបានបញ្ជាក់ថា ប្រទេសចិនបានរួមចំណែកដ៏សំខាន់ទាំងទស្សនៈគោលនយោបាយទាំងការរចនាគម្រោងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកាបូនទាបនិងការអភិវឌ្ឍជានិរន្តរភាពសកល ។
ក្នុងនាមជាប្រទេសផលិតនិងប្រើប្រាស់ថាមពលដ៏ធំបំផុតលើពិភពលោក ចិនបានអនុវត្តតាមទស្សនៈស្តីពីការអភិវឌ្ឍបៃតងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍថាមពលស្អាតឱ្យចូលក្នុងគន្លងល្បឿនលឿន ។ ឧទាហរណ៍ដូចជា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ក្នុងចំណោមបរិមាណកំណើននៃការប្រើប្រាស់អគ្គិសនីក្នុងសង្គមទាំងមូលរបស់ចិន មានចំនួនលើសពីពាក់កណ្តាល គឺ ដំណើរការផលិតអគ្គិសនីដោយថាមពលស្អាតថ្មី ហើយចំណុះថាមពលដែលអាចកកើតឡើងវិញប្រចាំឆ្នាំមានសមាមាត្រលើសពី ៤០ ភាគរយលើទូទាំងពិភពលោក ។ល។
នាពេលបច្ចុប្បន្ននេះ ចិនជាទីផ្សារថាមពលកកើតឡើងវិញនិងជាប្រទេសផលិតគ្រឿងបរិក្ខារខាងថាមពលកកើតឡើងវិញដ៏ធំបំផុតលើទូទាំងពិភពលោកដោយបានផលិតនូវផលិតផលថាមពលថ្មីប្រកបដោយគុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងតម្លៃសមរម្យដែលបានផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកប្រើប្រាស់សកល ដើម្បីបន្ធូរបន្ថយកម្លាំងសម្ពាធនៃអតិផរណាសកល។ តាមស្ថិតិបង្ហាញឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៣ សមាមាត្រនៃការប្រើប្រាស់ថាមពលមិនមែនហ្វូស៊ីលសកលបានកើនឡើងពី ១៣,៦ ភាគរយដល់ ១៨,៥ ភាគរយ ក្នុងនោះ អត្រារួមចំណែករបស់ចិន គឺ ៤៥,២ ភាគរយ ។ ថ្លៃដើមប្រើប្រាស់អគ្គិសនីនៃគម្រោងប្រើប្រាស់អគ្គិសនីដើរដោយកម្លាំងខ្យល់និងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV សកលគិតជាមធ្យមក្នុងមួយគីឡូវ៉ាត់ម៉ោងបានធ្លាក់ចុះលើសពី ៦០ ភាគរយនិង ៨០ ភាគរយដោយឡែកពីគ្នា ក្នុងនោះភាគច្រើន គឺជាការរួមចំណែករបស់ចិន ។
ការពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាខឿនទ្រទ្រង់ដ៏សំខាន់ ។ ចាប់ពីឆ្នាំ ២០១៣មក ដោយផ្អែកលើការច្នៃប្រឌិតថ្មីខាងបច្ចេកទេស ប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏មានសុក្រឹតភាព ការប្រកួតប្រជែងទីផ្សារដ៏ពេញលេញនិងឧត្តមភាពខាងទីផ្សារដែលមានទ្រង់ទ្រាយធំ ប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍយ៉ាងលឿនផ្នែកឧស្សាហកម្មថាមពលថ្មីដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកលមានភាពកាន់តែសម្បូរបែប បានរួមចំណែកសម្រាប់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុរបស់បណ្តាប្រទេសនានាលើពិភពលោកនិងបង្កើនសុភមង្គលរបស់មនុស្សជាតិ ។
មួយរយៈពេលកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានលោកខាងលិចបានឃោសនាបំប៉ោងជាបន្តបន្ទាប់អំពី”អតិរេកផលិតកម្ម”របស់ប្រទេសចិន ។ បណ្តាញទូរទស្សន៍សកលចិនហៅកាត់ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្លាប់បានធ្វើការស្ទង់ប្រជាមតិនៅសកលលោកមួយលើកដោយបង្ហាញថា អ្នកចូលរួមផ្តល់បទសម្ភាសន៍នៅទូទាំងសកលលោកចំនួន ៨៨,៦២ ភាគរយទទួលស្គាល់ពីការរួមចំណែករបស់ឧស្សាហកម្មថាមពលថ្មីនៃប្រទេសចិនចំពោះសេដ្ឋកិច្ចសកលនិងការអភិវឌ្ឍបៃតងសកល ។ ការស្ទង់ប្រជាមតិលើកនេះបានរកឃើញថា អ្នកចូលរួមផ្តល់បទសម្ភាសន៍នៅទូទាំងសកលលោកចំនួន ៨៤,៨៦ ភាគរយសម្គាល់ឃើញថា បច្ចេកទេសនិងផលតិផលនៃថាមពលថ្មីនៅតែមានតម្រូវការនិងសក្តានុពលយ៉ាងខ្លាំងក្នុងទីផ្សារសកលដដែល សម្រាប់មតិដែលថា”អតិរេក” គឺ គ្មានទីសំអាងទាល់តែសោះ ។ ប្រការដែលគួរលើកឡើងនោះគឺ ឧត្តមភាពខាងឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិន គឺទទួលបានដោយពឹងផ្អែកលើសមត្ថភាពពិតប្រាកដរបស់ខ្លួន វាបានបង្កើតឡើងតាមរយៈការប្រកួតប្រជែងដ៏ពេញលេញក្នុងទីផ្សារ តែមិនមែនពឹងផ្អែកលើឧបត្ថម្ភកធនរបស់រដ្ឋាភិបាលនោះឡើយ ។
ប្រទេសចិនបាននិងកំពុងដើរតាមផ្លូវដែលតម្កល់ការអភិវឌ្ឍអេកូឡូស៊ីជាអាទិភាពនិងធ្វើការអភិវឌ្ឍបៃតងយ៉ាងមុតមាំមិនងាករេ ការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅជាមួយគ្នាដោយសុខដុមរមនា នឹងត្រូវបានសម្រេចក្នុងពេលឆាប់ៗ ហើយភាពបៃតងនឹងក្លាយជាលក្ខណៈពិសេសពីឬសគល់ដ៏លេចធ្លោនៃការកសាងប្រទេសចិនដ៏ស្រស់ស្អាត ៕

អត្ថបទដែលជាប់ទាក់ទង