**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ

ពីអ្នកប្រើប្រាស់ទៅជាអ្នកជួញដូរគ្រឿងញៀន ស្រ្តីជិតរួចទោសម្នាក់ លាតត្រដាងជីវិតផ្ទាល់ខ្លួន ដើម្បីជួយសង្គម!

ភ្នំពេញ៖ ផ្ដើមចេញពីការចង់សាក ចង់ដឹង ចង់ភ្លក់ និងការអូសទាញពីមិត្តភក្ដិ ស្រ្តីមានស្រុកកំណើតនៅខេត្តកំពង់ធំមួយរូបបានផុងខ្លួនក្លាយជាអ្នកសេពគ្រឿងញៀនដកខ្លួនលែងបាន រហូតទីបំផុតក្លាយជាអ្នកចែកចាយគ្រឿងញៀនតែម្ដង។ និយាយទាំងអារម្មណ៍ក្ដុកក្ដួល ស្រ្តីព្រាត់កូនរូបនេះ បានរៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) អំពីរបត់ជីវិតប្រកបដោយវិប្បដិសារី តាំងពីខ្លួននៅជាប្រពន្ធ ជាម្ដាយ និងជាកូនល្អ ដែលខំប្រឹងធ្វើការរកលុយចិញ្ចឹមកូន ចិញ្ចឹមឪពុកម្ដាយ រហូតក្លាយជាអ្នកទោស។

មានមាឌធំល្មម សមជាបុរស ស្រ្តីវ័យប្រមាណជាង២០ឆ្នាំរូបនេះ បានរម្លឹកថា ខ្លួនបានរាប់អានមិត្តភក្ដិដែលប្រើប្រាស់គ្រឿងញៀន និងបានចាញ់បោកការលួងលោមរបស់មិត្តភក្ដិ ធ្វើឱ្យផុងខ្លួនសេពគ្រឿងញៀនដកខ្លួនលែងរួច មិនត្រឹមតែប៉ុណ្ណោះក៏បានវិវត្តខ្លួនទៅជាអ្នកជួញដូរគ្រឿងអស់រយៈពេល១ឆ្នាំទៀត ទម្រាំសមត្ថកិច្ចឃាត់ខ្លួន។ និយាយទាំងអួលដើមក៏ ស្រ្តីរូបនោះ បានបន្តថា បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រឿងដំបូងដែលនឹកឃើញនោះ គឺកូនទាំង២នាក់ ប្ដី និងម្ដាយឪពុកជាទីស្រឡាញ់ ដែលតែងតែណែនាំ ទូន្មាន ប្រៀនប្រដៅឱ្យខ្លួនបញ្ឈប់សកម្មភាពសេពគ្រឿងញៀន ប៉ុន្តែខ្លួននៅតែមិនស្ដាប់ បែរជានៅតែប្រព្រឹត្ត ទាំងខ្លួនដឹងច្បាស់ថាមិនរួចខ្លួនពីសំណាញ់ច្បាប់។ បន្ទាប់ពីត្រូវបានតុលាការចេញសាលក្រមឱ្យជាប់ទោស២ឆ្នាំ ខ្លួននាងផ្ទាល់ក៏ចាប់ផ្ដើមភ្ញាក់ខ្លួននិងស្ដាយក្រោយកាន់តែខ្លាំងពីទង្វើដែលបានប្រព្រឹត្ត និងការមិនស្ដាប់បង្គាប់គ្រួសារ។

និយាយទាំងញ័រដៃផង ក្ដាប់ដៃផង នាងបានបន្ថែមទៀតថា ពេលបញ្ជូនមកដល់ពន្ធនាគារ ដំបូងនាងមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំង ប៉ុន្តែមានមន្រ្តីពន្ធនាគារជួយអប់រំ ណែនាំ និងលើកទឹកចិត្តជាបន្តបន្ទាប់។ នាងបន្ថែមថា«ក្រោយពីបានទទួលបានការអប់រំពីអ្នកស្រី [មន្រ្តីពន្ធនាគារ] ខ្ញុំចាប់ផ្ដើមដឹងខ្លួន និងនឹកដល់អ្នកដែលខ្ញុំបានលក់គ្រឿងញៀន ខ្ញុំពិតជាសោកស្ដាកណាស់។ ដោយសារតែគ្រឿងញៀនបានធ្វើឱ្យខ្ញុំឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីកូន ប្ដី ជាពិសេសកំហុសដែលធ្ងន់បំផុតខ្ញុំបានចូលរួមអូសទាញដល់អ្នកដទៃទៀតឱ្យប្រើប្រាស់គ្រឿងញៀនដូចខ្ញុំដែរ។ នេះជាវិប្បដិសារីដែលខ្ញុំមិនអាចបំភ្លេច»។

តាមរយៈបទសម្ភាសជាមួយក្រុមការងារ នាងបានបង្ហាញក្ដីសង្ឃឹមថា«ការចែករំលែកនេះ សូមជាបទពិសោធន៍ទៅដល់ប្អូនៗ បងៗ ដែលកំពុង និងចាប់ផ្ដើមជួញដូរ និងប្រើប្រាស់គ្រឿងញៀនកុំយកគំរូតាមខ្ញុំ និងបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់ បើមិនចង់ព្រាត់ប្រាស់គ្រួសារដូចខ្ញុំ គឺត្រូវកែប្រែខ្លួនបន្តិចម្ដងៗតាមរយៈការចូលរួមធ្វើសកម្មភាពល្អដែលសង្គមទទួលស្គាល់ កុំចង់សាក ចង់ដឹងដូចខ្ញុំអី វាមិនចំណេញដល់ខ្លួនទេ វាមានតែបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិតែប៉ុណ្ណោះ»។

«ឥឡូវនេះខ្ញុំបានផ្ដាច់គ្រឿងញៀនបានហើយ! ហើយខ្ញុំក៏នៅរង់ចាំតែ១៧ថ្ងៃទៀតប៉ុណ្ណោះ ខ្ញុំបានជួបក្រុមគ្រួសារ ជួបកូនខ្ញុំហើយ!»។ ភ្ជាប់នឹងការទទួលដំណឹងដ៏រីករាយនេះ នាងបានអះអាងយ៉ាងជឿជាក់ថា« ខ្ញុំសន្យាថាពេលចេញទៅវិញនឹងរកការងារស្របច្បាប់ធ្វើមិនប្រព្រឹត្តខ្លួនតាមកន្លងចាស់នោះទេ…»៕

អត្ថបទដែលជាប់ទាក់ទង