**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់

ឯកឧត្តម ឆាយ ឫទ្ធិសែន៖ រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការជំរុញអាត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយទឹកសហគមន៍ចំនួន ២៩កន្លែង គាំទ្រថវិកាសាងសង់ដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាស្រះចែង ស្ថិតនៅក្នុងភូមិប្រិយ៍ ឃុំទ្រាស ស្រុកស្វាយចេក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមថ្នាក់ដឹកនាំក្រសួង, ក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មន្ដ្រីរាជការ, លោក អ្នកគ្រូ, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, សរុបប្រមាណ ៨៥០នាក់។

ជាកិច្ចចាប់ផ្ដើម លោក លឿង សុភក្តិ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ថ្លែងមតិស្វាគមន៍អំពីស្ថានភាពទូទៅនៅទូទាំងស្រុកស្វាយចេក, ការធ្វើចំណាប់អារម្មណ៍ និងការប្ដេជ្ញារបស់ លោកស្រី ដឿប សុឡា តំណាងសមាជិកគណៈកម្មការទឹកស្អាត, មតិចូលរួមរបស់លោក ជេនេស អ៊ីម៉ានូអែលហ្គិនទីញ នាយកអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា អង្គការទស្សនៈពិភពលោកបានកែលម្អលទ្ធភាពប្រើប្រាស់ទឹកក្នុងខេត្តបន្ទាយមានជ័យ ចាប់តាំងពីការបង្កើតប្រព័ន្ធទឹកដំបូងនៅក្នុងឆ្នាំ២០១៥ រហូតឈានដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទឹកស្អាតចំនួន ២៩ទីតាំង ក្នុងឆ្នាំ ២០២៥ ក្នុងស្រុកទាំង៥ ដែលមានគ្រួសារទទួលផលចំនួន ១៤ ៩៥១ គ្រួសារ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើសុន្ទរកថាស្វាគមន៍ដោយបានបង្ហាញថា ស្ថានភាពប្រើប្រាស់ទឹកស្អាតនៅទូទាំងខេត្តមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ២៩ក្រុមហ៊ុន និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ១៣៨ ២៥៨គ្រួសារ ស្មើនឹង ៦៨,៦៥% គ្របដណ្តប់លើ ៦០៦ភូមិ/៦៦៤ភូមិ, មានបណ្តាញចែកចាយទឹកតាមបំពង់ចំនួន ១០៦បណ្តាញ ក្នុងនោះសហគមន៍មានចំនួន ៧២បណ្តាញ និងឯកជនមានចំនួន ៣៤បណ្តាញ, រីឯស្ថានីយផលិតទឹកផឹកមានចំនួន ១៧០ ក្នុងនោះ សហគមន៍មានចំនួន ៣៤ និងឯកជនមានចំនួន ១៣៦។ ទាំងបណ្តាញចែកចាយទឹកតាមបំពង់ ទាំងស្ថនីយផលិតទឹកផឹក គ្របដណ្តប់លើ ១៤៧ ៦៣៧គ្រួសារ ស្មើនឹងអត្រាប្រើប្រាស់ទឹកស្អាត ៧៣%។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងចំណាប់អារម្មណ៍រួចមក ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសមិទ្ធផលរីកចម្រើនគួរជាទីមោទនៈក្នុងខេត្តបន្ទាយមានជ័យ ដែលបានធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរ ឡើងជាលំដាប់ ជាពិសេសការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ ដោយប្រជាពលរដ្ឋនៅតំបន់ជនបទ មានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ និងបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកទទួលទានទឹកមានសុវត្ថិភាព និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសមិទ្ធផលធំៗ និងលេចធ្លោរគួរឱ្យកត់សម្គាល់ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងរយៈពេលជិត១៨ខែកន្លងមកនេះ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី បាននិងកំពុងបន្តដើរលើមាគ៌ាដ៏ត្រឹមត្រូវ ដោយថែរក្សាបាននូវសុខសន្តិភាព និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ដោយអត្រាកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ ក្នុងវង្វង់ប្រមាណ ៦% ខណៈអត្រាកំណើនសម្រាប់ឆ្នាំ២០២៥ ត្រូវបានរំពឹងទុកថានឹងមានអត្រាប្រមាណ ៦,៣% ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាលំដាប់។

ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពិធីអំពី ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនគឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

ពាក់ព័ន្ធនឹង វិស័យផ្គត់ផ្គង់ទឹកស្អាតជនបទ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការជំរុញអាត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០ ដែលស្របនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។
ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្រ្ដី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនានាទាំងអស់ បន្តចូលរួមនិងសហការលើសកម្មភាពលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត ក៏ដូចជាអនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីរួមចំណែកសម្រេចឱ្យបានគោលដៅអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង