**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

សហភាពអឺរ៉ុប បរាជ័យក្នុងការយល់ព្រមលើកញ្ចប់ជំនួយយោធាថ្មីចំនួន ៣០ ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន

បរទេស៖ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា សហភាពអឺរ៉ុបបានបរាជ័យក្នុងការយល់ព្រមលើកញ្ចប់ជំនួយយោធាថ្មីចំនួន ៣០ ពាន់លានអឺរ៉ូ (៣២ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រទេសហុងគ្រី បានវេតូវិធានការនេះនៅឯកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍។

ទោះបីជាមានការគាំទ្រ យ៉ាងទូលំទូលាយពីសមាជិក សហភាពអឺរ៉ុបចំនួន ២៦ ផ្សេងទៀតក៏ដោយ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានរារាំងសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអឺរ៉ុប ដោយពន្យារពេលជំនួយ បន្ថែមទៀតដល់ទីក្រុងគៀវ។

កិច្ចព្រមព្រៀងប្រាំចំណុច ដែលបានស្នើឡើង រួមមានការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ការប្តេជ្ញាចិត្តដែលថា គ្មានការចរចាជាមួយរុស្ស៊ីនឹងប្រព្រឹត្តទៅដោយគ្មានទីក្រុងគៀវ និងការសន្យា ដើម្បីរក្សាបូរណភាពទឹកដី របស់អ៊ុយក្រែន ។

ទោះជាយ៉ាងណាក៏ដោយ លោក Orban ដែលជាអ្នករិះគន់ដោយពាក្យសំដី លើជំនួយយោធាដល់អ៊ុយក្រែន និងជាអ្នកតស៊ូមតិ សម្រាប់កិច្ចចរចាសន្តិភាព បានច្រានចោលសំណើនេះ ដោយលើកហេតុផលថា វាផ្ទុយនឹងជំហររបស់ប្រទេសហុងគ្រី ។

លោក Orban បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា «វានិយាយអំពីអ៊ុយក្រែនដែលត្រូវពង្រឹងដើម្បីឲ្យវាអាចប្រយុទ្ធបានកាន់តែខ្លាំងឡើង ហើយជាការពិតណាស់ ហុងគ្រីមិនបានគាំទ្រទេ ពីព្រោះនេះផ្ទុយទាំងស្រុងទៅនឹងជំហររបស់យើងក្នុងការពេញចិត្តចំពោះសន្តិភាព” ។

យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយនៅលើ គេហទំព័រក្រុមប្រឹក្សាអឺរ៉ុប ការសម្រេចចិត្តចុងក្រោយ ស្តីពីការគាំទ្ររបស់អ៊ុយក្រែន ត្រូវបានពន្យារពេលរហូតដល់កិច្ចប្រជុំកំពូល របស់មេដឹកនាំសហភាពអឺរ៉ុប បន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ខែមីនា៕

អត្ថបទដែលជាប់ទាក់ទង