**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

តុលាការកូរ៉េខាងត្បូង លុបចោលដីកាចាប់ខ្លួន លោក យូន ស៊ុកយ៉ុល

សេអ៊ូល៖ តុលាការកូរ៉េខាងត្បូង បានលុបចោលដីកាចាប់ខ្លួន លោក យូន ស៊ុកយ៉ុល នៅថ្ងៃសុក្រទី៧ ខែមីនា ខណៈ លោក យូន មានទឹកមាត់លេប និងក្ដីសង្ឃឹមខ្ពស់ក្នុងការដើរចេញពីពន្ធនាគារ បន្ទាប់ពីការចាប់ខ្លួនកាលពីពាក់កណ្តាលខែមករា ពីបទបះបោរជុំវិញការអនុម័តច្បាប់អាជ្ញាសឹករយៈពេលខ្លី។

តុលាការកូរ៉េខាងត្បូង អះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សេចក្ដីសម្រេចរបស់ខ្លួន គឺផ្អែកលើពេលវេលានៃការចោទប្រកាន់ដែលបានកើតឡើង បន្ទាប់ពីរយៈពេលនៃការឃុំខ្លួនដំបូងបានផុតកំណត់ ជាមួយនឹងការសួរចម្លើយអំពីភាពស្របច្បាប់នៃដំណើរការស៊ើបអង្កេតពាក់ព័ន្ធនឹងភ្នាក់ងារពីរដាច់ដោយឡែកពីគ្នា។ គេមិនភ្លេចទេ កាលពីថ្ងៃទី១៥ ខែមករា លោក យូន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានគេចាប់ខ្លួនពីបទឧក្រិដ្ឋ បន្ទាប់ពីប៉ុន្មានថ្ងៃនៃការប្រឈមមុខដាក់គ្នាយ៉ាងកក្រើករវាងឆ្មាំប្រធានាធិបតី និងអាជ្ញាធរ។

មេធាវីរបស់លោក យូន បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«សេចក្ដីសម្រេចរបស់តុលាការក្នុងការលុបចោលដីការចាប់ខ្លួននេះ បានបង្ហាញពីភាពរស់រវើកនៃនីតិរដ្ឋរបស់ប្រទេសនេះ»។ មេធាវីរូបនេះបន្ថែមថា លោក យូន ប្រហែលជាមិនត្រូវបានដោះលែងភ្លាមៗទេ ព្រោះរដ្ឋអាជ្ញាអាចប្តឹងឧទ្ធរណ៍បាន។

ក្រុមមេធាវីការពារក្ដីលោក យូន អះអាងថា ដីកាដែលបានចេញកាលពីថ្ងៃទី១៩ ខែមករា ក្នុងការបន្តការឃុំខ្លួនលោក យូន គឺមិនត្រឹមត្រូវទេ ពីព្រោះសំណើដែលដាក់ដោយរដ្ឋអាជ្ញាមិនត្រឹមត្រូវតាមនីតិវិធីច្បាប់។ យ៉ាងណាក៏ដោយ លោក យូន នៅតែប្រកាន់ជំហរថា ការអនុម័តច្បាប់អាជ្ញាសឹកថ្ងៃទី៣ ខែធ្នូ របស់លោក គឺចាំបាច់ដើម្បីការពារប្រទេសពីកលិយុគ។ លើសពីនេះ លោកបានអះអាងថា លោក​មិន​ដែល​មាន​បំណង​​គ្រប់​គ្រង​កម្លាំងយោធា​ក្នុង​គ្រា​អាសន្ន​យ៉ាង​ពេញលេញ​នោះ​ទេ៕

អត្ថបទដែលជាប់ទាក់ទង