**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

រដ្ឋមន្រ្តីសាធារណការ៖ ស្នើដល់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការនារីទាំងអស់ បន្តរក្សា និងបង្កើនឆន្ទៈស្មារតីរួបរួមសាមគ្គីឯកភាពក្នុងរង្វង់ស្ត្រីដូចគ្នា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ដោយមានការចូលរួមពី លោកជំទាវ សាន្ត អរុណ សមាជិកាគណៈកម្មការទី៨ នៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ តំណាងលោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងឧត្តមភរិយាថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លោកស្រី នាងកញ្ញា មន្ត្រីរាជការ និងនិយោជិតជានារីជាច្រើនរូប។

ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី ជាពិសេស ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ។ សម្រាប់ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ មូលបទជាសកលដែលអង្គការសហប្រជាជាតិបានដាក់ចេញគឺ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ក្នុងគោលបំណងផ្តល់សិទ្ធិ អំណាច និងកាលានុវត្តភាពស្មើភាពគ្នាទៅដល់ស្ត្រីគ្រប់រូប ជាពិសេសគឺការផ្តល់សិទ្ធិអំណាច ដល់កុមារី និងយុវនារីជំនាន់ក្រោយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមគាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទសម្រាប់ឆ្នាំ២០២៥នេះ ដែលជាការបន្តមូលបទពីឆ្នាំមុន គឺ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” មានន័យថា បន្ទាប់ពីស្ត្រីនិងក្មេងស្រីទទួលបាននូវចំណេះដឹងអំពីការប្រើប្រាស់ផ្នែកឌីជីថលគ្រប់គ្រាន់ ត្រឹមត្រូវក្នុងជីវភាព រស់នៅ និងកន្លែងការងារ នោះការជំរុញ និងលើកកម្ពស់សិទ្ធិ សមភាព និងភាពអង់អាចជូនស្ត្រី និងក្មេងស្រី នឹងត្រូវអនុវត្តនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅតាមក្រសួង ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធជាក់ជាមិនខាន។

ទន្ទឹមនឹងនេះ ស្ត្រី ក្មេងស្រី និងបុរសគ្រប់វ័យគ្រប់ទីកន្លែងក៏ត្រូវ បន្តរួមគ្នាថែរក្សា និងពូនជ្រុំកិច្ចសហការ សាមគ្គីភាព ឯកភាព សុខសន្តិភាព សុវត្ថិភាពគ្រប់ ផ្នែក ដើម្បីជំរុញការអភិវឌ្ឍនៅក្នុងយុគសម័យឌីជីថលប្រកបដោយចីរភាព។ លទ្ធផលការងារយេនឌ័រដែលក្រសួងបានសម្រេចបាននៅក្នុងឆ្នាំ២០២៤ កន្លងទៅ បានឆ្លុះបញ្ចាំងអំពីការផ្តល់តម្លៃ និងការលើកតម្កើងស្ត្រីដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនារីគ្រប់លំដាប់ថ្នាក់ឱ្យទទួលបានឱកាសក្នុងការដឹកនាំ និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីរួបរួមសាមគ្គីភាព និងប្រកាន់ខ្ជាប់នូវឥរិយាបថស័ក្តិសមជានារីខ្មែរដែលមានសីលធម៌ សុជីវធម៌ និងគុណធម៌ថ្លៃថ្នូរតាមគំរូរបស់ ព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ ជាពិសេស សម្តេចកិតិ្តព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងស្រ្តីទី១របស់កម្ពុជាបច្ចុប្បន្ន គឺ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ថ្លែងក្នុងអង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការនារីទាំងអស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនជូនក្រសួង និងសង្គមជាតិ នេះជាគំរូវីរភាព និងការលះបង់របស់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការនារី ពិតជាបានបង្ហាញឱ្យឃើញអំពីភាពជាថ្នាក់ដឹកនាំស្រ្តីគំរូ និងភាពជាអ្នកម្តាយដែលប្រកបដោយព្រហ្មវិហាធម៌ ចរិយាធម៌ មនុស្សធម៌ដ៏ប្រពៃ មានទឹកចិត្តសណ្តោសប្រោសប្រណី និងជាម្លប់ដល់កូនចៅទាំងអស់គ្នាផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកឡើងថា “ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន”, “ជួយស្ត្រីគឺជួយខ្លួនឯង”។

ភ្ជាប់ជាមួយប្រសាសន៍លើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី សូមស្នើដល់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការនារីទាំងអស់ សូមបន្តរក្សា និងបង្កើនឆន្ទៈស្មារតីរួបរួមសាមគ្គីឯកភាពក្នុងរង្វង់ស្ត្រីដូចគ្នា និងប្រើប្រាស់សមត្ថភាព ទេព្យកោសល្យ និងគំនិតថ្នៃប្រឌិតខ្ពស់ក្នុងការបំពេញភារកិច្ច និងនាំយកសមិទ្ធផលការងារជូនសង្គមជាតិយើង ៕

អត្ថបទដែលជាប់ទាក់ទង