**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន៖ រំលេចយ៉ាងច្បាស់នូវគុណសម្បត្តិអភិបាលកិច្ចប្រទេសចិននៅក្នុងបរិបទស្ថានភាពពិភពលោកមួយដ៏ច្របូកច្របល់ !

មហាសន្និបាតសភាទាំងពីរនៃប្រទសចិន រួមមានមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (ចាប់ពីឆ្នាំ១៩៥៤) និង មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (ចាប់ពីឆ្នាំ១៩៤៩) ដែលតែងបានរៀបចំជាទៀងទាត់នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាវេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសជាតិ។ ក្នុងនាមជាប្រទេសដែលមានប្រព័ន្ធប្រជាធិបតេយ្យដែលចាក់ឬសគល់យ៉ាងជ្រៅស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនតាំងពីថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក មហាសន្និបាតសភាទាំងពីរនៃប្រទសចិនជាទម្រង់នៃប្រជាធិបតេយ្យតាមបែបផែនចិនដែលបានផ្តល់ជាចលករដល់ដំណើរការកសាងប្រទេសចិនតាមមាគ៌ាសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងធានាយ៉ាងមុតមាំឱ្យប្រជាជនចិនធ្វើជាម្ចាស់អំណាចដែលនេះជាការលើកតម្កើងដល់អរិយធម៌នយោបាយរបស់មនុស្សជាតិ។ ពិភពលោកបានចងចាំយ៉ាងប្រត្យក្សនូវប្រសាសន៍ពោរពេញដោយភក្តីភាពក្នុងកិច្ច​កសាងប្រទេសចិនប្រកបដោយវិបុលភាពរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវលក្ខណៈពិសេសនិងឧត្តមភាពនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល និងបាន​ចង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍ​ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសង្គមនិយមចិន​ក្នុងយុគសម័យថ្មី ។ បទពិសោធន៍របស់ប្រទេសចិនលើប្រព័ន្ធមហាសន្និបាតទាំង២នេះត្រូវបានបណ្តាប្រទេសនានាបាននិងកំពុងឈ្វេងយល់ រៀនសូត្រ ចែករំលែក និងបង្កើនការតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសប្រធានបទសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសចិនដែលនឹងត្រូវប្រសូតចេញពីមហាសន្និបាតសភាទាំងពីរក្នុងឆ្នាំ២០២៥នេះ។

មហាសន្និបាតសភាទាំងពីរនៃប្រទសចិន គឺជាទម្រង់នៃ«ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល»។ ទម្រង់​នៃប្រជាធិបតេយ្យដែលមានលក្ខណៈពិសេស​និង​រំលេច​ពី​ប្រភព​ដើម​នៃប្រព័ន្ធ​នយោបាយប្រជាធិបតេយ្យនៃសង្គមនិយម​។ តាមរយៈបទពិសោធន៍ដ៏​មហិមារបស់ប្រទេស​ចិន​ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២របស់ពិភពលោក ជាប្រទេសដែលពោរពេញដោយភក្តីភាពចំពោះកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ នោះពិភពលោកបាននិងកំពុងយល់យ៉ាងច្បាស់ថា ទម្រង់ប្រជាធិបតេយ្យតាម​បែបផែនចិនដែលប្រសូតចេញពីមហាសន្និបាតសភាទាំងពីរនៃប្រទសចិន គឺជាប្រជាធិបតេយ្យដ៏ទូលំទូលាយបំផុត ​ពិតប្រាកដបំផុតនិងមានប្រសិទ្ធភាពបំផុត ​ដែលនេះជាការបើក​បង្អួចដ៏សំខាន់មួយសម្រាប់ឱ្យសហគមន៍អន្តរជាតិសង្កេតមើលយ៉ាងច្បាស់លើគុណភាព​នៃប្រជាធិបតេយ្យរបស់ប្រទេសចិន។ ក្នុងស្ថានភាពមិននឹងនរនៃសេដ្ឋកិច្ចរបស់ពិភពលោក ប្រទេសចិននៅរក្សាបានកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលនេះជាប្រាជ្ញាចិនដោយប្រសូតចេញពីសមិទ្ធផលប្រកបដោយស័ក្តិសិទ្ធិភាពនៃកិច្ចប្រជុំរបស់មហាគ្រួសារនៃប្រជាជាតិចិនក្រោមដំបូលនៃមហាសន្និបាតសភាទាំងពីរ ។ ​ច្បាស់ណាស់ដែលពិភពលោកទទួលស្គាល់ដោយគ្មានសង្ស័យថា វឌ្ឍនភាពរបស់ប្រទេសចិន​គឺជាកាលានុវត្តភាពរបស់ពិភពលោក ដែលបានទាញយកប្រទេសកាន់តែច្រើននៅក្នុងពិភពលោកមានកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងចរន្តពហុប៉ូល និងគាំទ្រយ៉ាងខ្លាំងក្លាដល់គោលការណ៍ចិនតែមួយ។ ប្រាជ្ញាចិនក៏បានក្លាយជាចលករដ៏សំខាន់នៃការរួមកម្លាំងរបស់ពិភពលោកតាមស្មារតីផ្លូវសូត្របុរាណចិន និងមាគ៌ាដ៏ល្អប្រពៃនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

មហាសន្និបាតសភាទាំងពីរនៃប្រទសចិន គឺជាសច្ចធម៌ដែលបង្ហាញយ៉ាងច្បាស់ថាវាជាសញ្ញាណវិជ្ជមានដ៏សំខាន់នៃប្រព័ន្ធប្រទាក់ក្រឡាគ្នានៃនីតិរដ្ឋតាមបែបផែនចិនដែលមាន​លក្ខណៈពិសេសចិនដោយប្រព័ន្ធមហាសន្និបាតសភាទាំងពីរនេះ​មានភាពខ្លាំងក្លា ​ច្បាស់​លាស់ ​និងយន្ដការកែលម្អដោយខ្លួនឯង ​ព្រមទាំងជាតំណាងឆន្ទៈ​របស់ប្រជាជាតិចិនដោយ​បានផ្តល់​ជាមធ្យោបាយសម្រាប់​តម្កល់ផលប្រយោជន៍​ជាអាទិភាព​ដល់ប្រជាជនក្នុងនាមជា​ម្ចាស់អំណាច ទើបទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ពិភពលោកទាំង​​មូល​។ ការដាក់ចេញនិងការតាមដាននូវការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលចិន ត្រីវិស័យសេដ្ឋកិច្ចចិន អភិបាលកិច្ចសង្គមចិន នីតិរដ្ឋ និងគោលនយោបាយនានាដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិន ជាពិសេសការត្រៀមខ្លួនសម្រាប់ផែនការ៥ឆ្នាំលើកទី១៥នឹងត្រូវបានមហាសន្និបាតទាំងពីរតម្រង់ទិសគ្រោងផ្តល់ និងត្រួសត្រាយនូវបែបផែនដ៏ល្អ។ ជាក់ស្តែង តាមរយៈតួលេខនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤សម្រាប់ប្រជាជនចិនម្នាក់ៗ មានចំនួន $12,968.57ដុល្លារអាមេរិក គឺជាការឆ្លើយយ៉ាងងាយទៅនឹងចម្ងល់របស់បរទេសពីជំនឿចិត្តយ៉ាងរឹងមាំនិងឥតងាករេរបស់ប្រជាជនចិនលើមាគ៌ាទំនើបកម្មសង្គម​និយមតាមបែបផែនចិន ព្រោះមាគ៌ាដ៏ត្រឹមត្រូវ​ប្រកបដោយត្រីវិស័យក្នុង​ការដឹកនាំប្រជា​ជាតិចិនឆ្ពោះទៅរកភាពជឿនលឿននៃសង្គមនិយមតាមបែបផែនចិន​ និងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិនក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនិស្តចិន​ គឺជា​មាគ៌ាដែលទទួលបាននូវការគាំទ្រ​និងផ្តល់សេចក្តីទុកចិត្ត​ពីមហាសន្និបាត​សភាទាំងពីរ​របស់ប្រទេសចិន។
ជារួម មហាសន្និបាតនៃសភាទាំងពីរនៃប្រទេសចិន ជាចលករនៃប្រជាធិបតេយ្យតាមបែបផែនចិនដែលផ្តល់​នូវត្រីវិស័យប្រកបដោយនិយាមគរុសភាក្រោមអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិនដែលមិនត្រឹមបង្កើនកិច្ចអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាយន្តការប្រកបដោយថាមពលពោរពេញដោយស័ក្តិសិទ្ធិភាពក្នុងការចូលរួមបង្កើនកម្លាំងដល់បណ្តាប្រទេសនានាក្នុងពិភពលោកទទួលបាននូវការអភិវឌ្ឍសកលទៀតផង។ ដោយគ្មានមន្ទិល ​មហាសន្និបាតសភាទាំងពីរនៃប្រទេសចិនជាការបន្តដំណើរអភិវឌ្ឍរបស់ប្រទេសចិន​តាមមាគ៌ាទំនើបកម្មសង្គមនិយមតាមបែប​ផែនចិន ​និងជំរុញល្បឿននៃបណ្តា​ប្រទេសនានារួមគ្នាជាមួយចិនជ្រោងទង់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមរបស់​មនុស្សជាតិ​ដោយឈរលើ​ទម្រដ៏រឹងមាំនៃសន្តិភាព​ ​និងវិបុលភាព​របស់មនុស្សជាតិ៕​

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង