**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

គណៈកម្មការគ្រប់គ្រងសាលារៀន នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួកខេត្តសៀមរាប អញ្ជើញទស្សនកិច្ចវិទ្យាល័យអូរអំបិល

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ អូរអំបិល បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួកខេត្តសៀមរាប។

លោក ស្តើង ស៊ីវហឺ នាយកវិទ្យាល័យ អូរអំបិល បានសម្តែងនូវគារវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ដែលបានមកទស្សនកិច្ចសិក្សានៅវិទ្យាល័យ អូរអំបិលនេះ។និងបានបង្ហាញពី ប្រវត្តិនៃកំណើតវិទ្យាល័យ អូរអំបិល ដែលឆ្នាំ១៩៩៥ ទីតាំងវិទ្យាល័យ អូរអំបិលនេះ គឺជាដីចម្ការគ្មានដើមឈើហើយឆ្នាំ១៩៩៦ សហគមន៍ និងអាជ្ញាធរដែនដី បានសុំឱ្យតំបន់នេះក្លាយទៅជា អនុវិទ្យាល័យ ដោយដាក់ឈ្មោះថា “អនុវិទ្យាល័យ សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ អូរអំបិល” ។ ដល់ឆ្នាំ២០០២ បានផ្លាស់ប្តូរពី អនុវិទ្យាល័យ ជា “វិទ្យាល័យ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ អូរអំបិល” ឬ “វិទ្យាល័យ   សកពន អូរអំបិល” ឬហៅកាត់ថា វិទ្យាល័យ អូរអំបិល  រហូតមកដល់សព្វថ្ងៃនេះ។

លោកបានបន្ថែមថា រយៈពេលជាង២០ឆ្នាំមកនេះ វិទ្យាល័យ មានការរីកចម្រើនយ៉ាងខ្លាំង បច្ចុប្បន្ន ចំនួនសិស្សមានការកើនឡើងជាលំដាប់ ក្លាយជាវិទ្យាល័យ ដែលមានចំនួនសិស្សច្រើនជាងគេ ក្នុងខេត្តបន្ទាយមានជ័យ។ វិទ្យាល័យ មានផ្ទៃដីទំហំ 42,171 ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ បុគ្គលិកសរុប ចំនួន 93 នាក់ ស្រី 37 នាក់ សិស្សសរុប 2501 នាក់ ស្រី 1376 នាក់។ លោកនាយកបានបញ្ជាក់ទៀតថា វិទ្យាល័យ អូរអំបិល មានអាគារចំនួន 11 ខ្នង ដែលមានអគារសិក្សាមាន 6 ខ្នង ទីចាត់ការ 1 ខ្នង បណ្ណាល័យ 1 ខ្នង បន្ទប់កុំព្យូទ័រចាស់ 1 ខ្នង និង ថ្មី 1 បន្ទប់ បន្ទប់ពិសោធន៍ 1 បន្ទប់  បន្ទប់មុខវិជ្ជា 1 ខ្នង (3 បន្ទប់) ផ្ទះសំណាក់គ្រូបង្រៀន 1 ខ្នង (20 បន្ទប់) សាលសហសិក្សា ១ ខ្នង តារាងបាល់ទាត់ ១ បាល់បោះ ១ បាល់ទះ ១ និងតារាងប៊ូល ១។

លោក ស៊ិន កុសល នាយករង តំណាងលោក អាន លីមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ក៏បានថ្លែងនូវការកោតសរសើរចំពោះការដឹកនាំរបស់គណៈគ្រប់គ្រងវិទ្យាល័យ អូរអំបិល ដែលចាប់ផ្ដើមតាំងពីបាតដៃទទេ រហូតដើម្បីការអភិវឌ្ឍជាខ្លាំងដោយមានកំណើនសិស្សចូលរៀនមានការកើនឡើងជាលំដាប់។

ក្នុងដំណើរទស្សនកិច្ចរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប លោក ស៊ិន កុសល នាយករង ក៏បានបង្ហាញពីគោលបំណងនៃការចុះទស្សនកិច្ចនេះ គឺ (ទី១) ដើម្បីរិតចំណងមិត្តភាពរវាងវិទ្យាល័យ និងវិទ្យាល័យខេត្តទាំងពីរ (ទី២) ផ្លាស់ប្តូរបទពិសោធន៍ការងារតាមក្រុមបច្ចេកទេសនីមួយៗ ផ្តោតលើការរៀបចំវិញ្ញាសាតេស្តស្តង់ដា (ទី៣) បង្ហាញពីសកម្មភាពការងាររបស់ក្រុមប្រឹក្សាយុវជន និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក (ទី៤) ស្វែងយល់អំពីការធ្វើបំណិនកសិកម្ម និងសន្សំប្រាក់របស់សិស្ស និង(ទី៥) ការរៀបចំបរិស្ថានសាលារៀន៕

អត្ថបទដែលជាប់ទាក់ទង