**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

លោក អេម៉ានុយអែល ម៉ាក្រុង៖ បារាំង និងអង់គ្លេសកំពុងស្នើឱ្យមានបទឈប់បាញ់រយៈពេលមួយខែក្នុងប្រទេសអ៊ុយក្រែន

ប៉ារីស៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានឱ្យដឹងកាលពីថ្ងៃអាទិត្យទី២ ខែមីនាថា បារាំង និងអង់គ្លេសកំពុងស្នើឱ្យមានបទឈប់បាញ់រយៈពេលមួយខែក្នុងប្រទេសអ៊ុយក្រែនលើអាកាស សមុទ្រនិងលើហេដ្ឋារចនាសម្ព័ន្ធថាមពល។

នៅក្នុងបទសម្ភាសជាមួយកាសែត Le Figaro របស់ប្រទេសបារាំង លោក ម៉ាក្រុង បាននិយាយថា៖«ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងសន្តិភាពជំនួសបារាំង – អង់គ្លេសសម្រាប់អ៊ុយក្រែននឹងពាក់ព័ន្ធនឹងបទឈប់បាញ់លើអាកាស លើសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលមានរយៈពេលមួយខែ»។

លោក បន្ត ថា ដំណាក់ កាល ទី ពីរ នឹង មាន ការ ចូល រួម ពី កងទ័ព នៅ លើ ដី។ អ្នក រក្សា សន្តិភាព នឹង ត្រូវ ដាក់ ពង្រាយ នៅ ពេល ក្រោយ ដោយ លោក បាន បន្ថែម ថា នឹង មិន មាន ទាហាន អឺរ៉ុប នៅ លើ ទឹកដី អ៊ុយក្រែន ក្នុង ប៉ុន្មាន សប្តាហ៍ ខាង មុខ នេះ ទេ។

លោក ម៉ាក្រុង ក៏បានស្នើថា បណ្តាប្រទេសនៅអឺរ៉ុបគួរតែបង្កើនការចំណាយលើវិស័យការពារជាតិឱ្យនៅចន្លោះពី៣ ទៅ៣,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

លោកបានប្រាប់កាសែត Le Figaroថា៖«សម្រាប់រយៈពេលបីឆ្នាំ ជនជាតិរុស្ស៊ីបានចំណាយ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេលើការការពារជាតិ។ ដូច្នេះ យើង ត្រូវ រៀបចំ សម្រាប់ អ្វី ដែល មាន បន្ទាប់ » ។

លោក ម៉ាក្រុង បាននិយាយទៅកាន់កាសែត Le Figaro នៅពេលលោកជិះយន្តហោះទៅកាន់រដ្ឋធានីឡុងដ៍សម្រាប់កិច្ចប្រជុំជាមួយមេដឹកនាំអឺរ៉ុប ដែលកោះប្រជុំដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺ (Keir Starmer) ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតផែនការសន្តិភាពអ៊ុយក្រែន។

កិច្ចប្រជុំកំពូលនៅរដ្ឋធានីឡុងដ៍បានកើតឡើងពីរថ្ងៃបន្ទាប់ពីកិច្ចប្រជុំសេតវិមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ចប់ដោយភាពចម្រូងចម្រាស។

លោក ស្តាមឺ បានបញ្ជាក់ម្ដងទៀតក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ប៉ុន្តែវានៅតែត្រូវការការគាំទ្រពីអាម៉េរិក។ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា មេដឹកនាំអឺរ៉ុបបានយល់ព្រមរៀបចំផែនការសន្តិភាពអ៊ុយក្រែន ដើម្បីបង្ហាញដល់សហរដ្ឋអាម៉េរិក ដែលជាជំហានដ៏សំខាន់មួយសម្រាប់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីអាចផ្តល់ការធានាសន្តិសុខដល់រដ្ឋធានីកៀវ។

គួរជម្រាបថា អ៊ុយក្រែន និងចក្រភពអង់គ្លេស បានបង្ហាញកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន២,៨៤ពាន់លានដុល្លារ ដើម្បីគាំទ្រដល់សមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ដែលត្រូវសងវិញដោយប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង