**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឆ្លងទៅមើលលទ្ធផលសេវាច្រកចេញចូលតែមួយនៅក្រុងកោះរ៉ុង ឆ្នាំ២០២៤!

ភ្នំពេញ៖ ត្រឹមរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានផ្តល់សេវាជូនប្រជាពលរដ្ឋ ចំនួន៧៦៩សេវា ដោយទទួលបានចំណូលសរុប២៣.៦៦៣.០០០ រៀល ស្មើនឹង៦០០០ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍ផ្ដល់មកកាន់ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ពីលោក រាជ សុវណ្ណ អភិបាលស្ដីទី នៃគណៈអភិបាកក្រុងកោះរ៉ុង។

បើតាម លោក រាជ សុវណ្ណ សេវាដែលរដ្ឋបាលក្រុងកោះរ៉ុង ផ្តល់បានច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន មានចំនួន៦៣៥សេវា (ពុំយកកម្រៃសេវា) និងការងារនីត្យានុកូលកម្ម មានចំនួន៤៣៣សេវា ទទួលបានចំណូល ៣៤១.០០០រៀល បន្ទាប់មកវិស័យទេសចរណ៍មានចំនួន៦៧សេវា ទទួលបានចំណូល១៤.៨១០.០០០រៀល វិស័យវប្បធម៌ ចំនួន ៣៧សេវា ទទួលបានចំណូល ២.២៥០.០០០រៀល វិស័យសំណង់ ចំនួន១៥សេវា ទទួលបានចំណូល ៥.២៨០.០០០រៀល។

ចំណែកឯវិស័យដែលមានពលរដ្ឋមកស្នើសុំតិច បើតាមលោកអភិបាលក្រុងស្ដីទី គឺសេវាក្នុងវិស័យសុខាភិបាលចំនួន៣សេវា ដោយទទួលបានចំណូល៧៤០.០០០រៀល វិស័យសាធារណការ ចំនួន៥សេវា ទទួលចំណូល១៦៧.០០០រៀល និងឧស្សាហកម្មចំនួន១សេវា ទទួលបានចំណូល៧៥០.០០០រៀល ខណៈវិស័យផ្សេងៗទៀតដែលពុំមានអ្នកមកស្នើសុំសេវា គឺវិស័យអប់រំ វិស័យសុរីយោដី វិស័យពាណិជ្ជកម្ម និងវិស័យរ៉ែនិងថាមពលជាដើម។

លោក រាជ សុវណ្ណ បានបន្ថែមក្នុងន័យដើមថា «ជាទូទៅរាល់ការផ្តល់សេវាជូនប្រជាពលរដ្ឋមិនថារូបខ្ញុំផ្ទាល់ និងមន្រ្តីពាក់ព័ន្ធដទៃទៀត តែងតែខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន បើទោះបីជាខ្វះមន្រ្តីជួរក្រោយក្ដី តែទោះជាយ៉ាងមន្ត្រីយើងបានប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួនជានិច្ច គឺបម្រើសេវាជូនពលរដ្ឋប្រកបដោយភាពកក់ក្ដៅបំផុត»។

លោក ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ និងអាជីករមួយចំនួនដែលមិនទាន់បានស្នើសុំ លិខិត ឬអាជ្ញាប័ណ្ណអនុញ្ញាតមុនដំណើរការអាជីវកម្ម និងបន្តសុពលភាពចំពោះលិខិត ឬអាជ្ញាប័ណ្ណអនុញ្ញាតដំណើរការអាជីវកម្ម សូមចូលរួមមកអនុវត្តឱ្យបានត្រឹមត្រូវតាមពេលវេលាកំណត់។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ០២ អនក្រ.បក  ស្តីពី «ការបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ» កោះរ៉ុងត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ក្នុងនោះមានប្រជាជនរស់នៅប្រមាណជិត ១ពាន់គ្រួសារ  មានសង្កាត់ ចំនួន២ សង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម៕

អត្ថបទដែលជាប់ទាក់ទង