**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

រដ្ឋមន្រ្តីបរិស្ថាន៖ ការចិញ្ចឹមឃ្មុំ និងការយកទឹកឃ្មុំ តាមធម្មជាតិ ជាជម្រើសមុខរបរជួយដល់ការលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ការងារអភិរក្ស និងការចិញ្ចឹមឃ្មុំព្រៃ ដើម្បីយកទឹកឃ្មុំតាមធម្មជាតិ ផ្ដល់ជម្រើសមុខរបរបន្ថែម និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន។

ក្នុងឱកាសទទួលជួបលោក គ្រុយ សារិត នារសៀល ថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រគំនិតផ្តួចផ្តើមឱ្យមានគម្រោងអភិរក្សឃ្មុំព្រៃ នៅក្នុងភូមិសាស្រ្តឃុំអូរសោម ខេត្តពោធិ៍សាត់ ដែលនឹងរួមចំណែកបំពេញបន្ថែម លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដោយផ្តល់កាលានុវត្តភាពថ្មី បន្ថែមដល់សហគមន៍មូលដ្ឋាន ជាពិសេសការផ្ដល់ជម្រើសមុខរបរថ្មី បង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែម ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា លើសពីនេះ គម្រោងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដោយបានផ្ដល់ជម្រើសសេដ្ឋកិច្ច ដែលមិនប៉ះពាល់ដល់បរិស្ថាន រួមទាំងការអភិវឌ្ឍគោលដៅលំហែបៃតង ដែលក្រសួងបរិស្ថាន បានដាក់ចេញ ដោយបង្រៀនសហគមន៍ឱ្យចេះផ្តល់សេវាកម្ម និងបង្កើតផលិតផលទេសចរណ៍ ដែលផ្អែកលើធម្មជាតិ និងការពារទប់ស្កាត់ការបាត់បង់ព្រៃឈើ និងការរិចរិលព្រៃឈើ ចូលរួមចំណែក ដល់ការបង្កើនគម្របបៃតង និងជួយកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន ឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន។ លើសពិនេះ ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ អាចទទួលបានជោគជ័យ លុះត្រាតែប្រជាសហគមន៍មូលដ្ឋាន មានប្រភពចំណូល ជាប្រចាំ និងមានភាពជាម្ចាស់លើគម្រោង ដើម្បីអភិវឌ្ឍន៍ជីវភាព រស់នៅប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា លោក គ្រុយ សារិត បានទទួលអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្ត្រី លើគម្រោងអភិរក្សសត្វឃ្មុំនៅកម្ពុជា ដែលបច្ចុប្បន្ននេះ គម្រោងបានកំពុងត្រៀមរៀបចំឱ្យមានដំណាំផ្កាឈូករ័ត្ន និងដើមគរ សម្រាប់សត្វឃ្មុំក្រេបយកលំអង និងផលិតជាទឹកឃ្មុំធម្មជាតិ ដែលមានគុណភាពល្អ សម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក និងនាំទៅទីផ្សារអន្តរជាតិ៕ 

អត្ថបទដែលជាប់ទាក់ទង