**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត និងផ្សព្វផ្សាយអំពី សេវា ប.ស.ស. នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អេ.ខេ.អិម ហ្គាមេន ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត (ប្រតិភូបុគ្គលិក) និងបានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពី សេវា ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អេ.ខេ.អិម ហ្គាមេន (A.K.M GARMENT CO., LTD.) ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ បានចុះត្រួតពិនិត្យ និងតាមដាន ស្ថានភាពមួយចំនួនដូចជា ព័ត៌មានទូទៅរបស់សហគ្រាស គ្រឹះស្ថាន លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ ស្ថានភាពប្រឈមរបស់សហគ្រាស គ្រឹះស្ថាន។ បន្ទាប់ពីចុះពិនិត្យស្ថានភាព និងទិដ្ឋភាពជាក់ស្ដែងក្នុងរោងចក្រ លោកជំទាវ រដ្ឋលេខាធិការ ពិនិត្យឃើញថា លក្ខខណ្ឌការងារ បរិស្ថានកន្លែងធ្វើការ និងអនុលោមភាពនៃការគោរពច្បាប់ស្តីពីការងារ និងរបបសន្តិសង្គមមានលក្ខណៈល្អប្រសើរ។

ក្រុមការងារក៏បានណែនាំ មួយចំនួនដូចជា៖

១. ដើម្បីជំរុញកម្មករនិយោជិត និងនិយោជកឱ្យចូលរួមសកម្មក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស. និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមបានត្រឹមត្រូវ សហជីពនិងនិយោជកត្រូវសហការផ្សព្វផ្សាយ និងប្រើ App សមាជិក ប.ស.ស. ឱ្យបានគ្រប់គ្នា
២. ណែនាំសហជីព និងនិយោជក ចូលរួមទប់ស្កាត់រាល់ពាក្យចចាមអារ៉ាម និងបាតុភាពអវិជ្ជមាននៃមជ្ឈដ្ឋានអគតិ អំពីការផ្តល់សេវា ប.ស.ស. តាមរយៈការផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យចេះប្រើប្រាស់ App និងពង្រឹងការការពារផលប្រយោជន៍កម្មករនិយោជិតតាមការចុះសមាជិកឧត្តរជីវី
៣. លើកទឹកចិត្តកម្មករនិយោជិតការរាយការណ៍ ក្នុងករណីមូលដ្ឋានសុខាភិបាលដែលផ្តល់សេវាមិនបានត្រឹមត្រឹម តាមរយៈប្រព័ន្ធ Hotline លេខ 1297 ឬ 1286
៤. បញ្ជាក់អំពីការចូលប្រើប្រាស់ សេវា ប.ស.ស. នៅខាងមន្ទីរពេទ្យ ដោយមិនកំណត់ចំនួនដង
៥. ណែនាំទៅខាងអ្នកគ្រប់គ្រងរោងចក្រ និងរដ្ឋបាលត្រូវបង់ភាគទាន ប.ស.ស. ឱ្យបានទៀងទាត់រៀងរាល់ខែ និងគ្រប់ចំនួនកម្មករទាំងអស់ ដើម្បីកុំអោយបាត់ផលប្រយោជន៍របស់កម្មករនិយោជិត៕

អត្ថបទដែលជាប់ទាក់ទង