**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

លោក ដូណាល់ ត្រាំ៖ អាម៉េរិកនិងជប៉ុននឹងធ្វើការរួមគ្នាដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គើរូ អ៊ីហ្ស៊ីបា នៅសេតវិមានកាលពីថ្ងៃសុក្រទី៧ ខែកុម្ភៈ ខណៈខ្លាកំណាច ត្រាំ អះអាងថា ប្រទេសសម្ព័ន្ធមិត្តទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ចំពេលមានភាពតានតឹងពាណិជ្ជកម្មកើនឡើង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ លោក ត្រាំ បានប្រកាសពីវឌ្ឍនភាពលើការប៉ុនប៉ងរបស់ក្រុមហ៊ុនដែកថែបជប៉ុន Nippon Steel ដើម្បីទិញយកក្រុមហ៊ុនដែកថែបអាម៉េរិក US Steel ក្នុងតម្លៃ១៤,៤ ពាន់លានដុល្លារ។

បើតាមលោក ត្រាំ ឥឡូវនេះ ក្រុមហ៊ុនដែកថែប Nippon Steel កំពុងសម្លឹងមើលការវិនិយោគ មិនមែនជាការទិញ។

ជាមួយគ្នានេះ មេដឹកនាំជប៉ុន លោក អ៊ីហ្ស៊ីបា បានលើកឡើងថា លោកបានបង្ហាញពីឆន្ទៈក្នុងការសហការដើម្បីបង្កើនការវិនិយោគរបស់ជប៉ុននៅសហរដ្ឋអាម៉េរិកដល់១ ពាន់ពាន់លានដុល្លារ។ ជាពិសេស លោកក៏បានគូសបញ្ជាក់ពីផែនការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Toyota និង Isuzu ក៏ដូចជាសម្រាប់ប្រទេសជប៉ុនដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាម៉េរិកផងដែរ។

យោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយបង្អស់របស់សហរដ្ឋអាម៉េរិក អតិរេកពាណិជ្ជកម្មទំនិញរបស់ប្រទេសជប៉ុនឆ្នាំ២០២៤ មានចំនួន ៦៨,៥ពាន់លានដុល្លារអាម៉េរិក ធៀបនឹង ៧១,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក ត្រាំ និងលោក អ៊ីហ្ស៊ីបា បានលើកឡើងពីសម្ពាធរបស់ចិនលើកោះតៃវ៉ាន់ និងចំពោះការទាមទាររបស់ជប៉ុននៅសមុទ្ទចិនខាងកើត ខណៈមេដឹកនាំទាំងពីរប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្ដូរស្ថានភាពជាឯកតោភាគីដោយកម្លាំងយោធា ការគំរាមកំហែង ឬការបង្ខិតបង្ខំ។

មេដឹកនាំទាំងពីរក៏បានច្រានចោលនូវការទាមទារដែនសមុទ្ទសដ៏ហួសហេតុរបស់ចិន និងសកម្មភាពគំរាមកំហែង និងបង្កហេតុនៅក្នុងសមុទ្ទចិនខាងត្បូង។ ក្រៅពីនេះ លោក ត្រាំ និងលោក អ៊ីហ្ស៊ីបា ក៏បានសម្ដែងការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរទាំងស្រុងចេញពីប្រទេសកូរ៉េខាងជើង៕

អត្ថបទដែលជាប់ទាក់ទង