**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

លោក ត្រាំ ចុះហត្ថលេខាលើដីកាប្រតិបត្តិមួយ ដើម្បីកាត់បន្ថយជំនួយហិរញ្ញវត្ថុដល់អាហ្វ្រិកខាងត្បូង

វ៉ាស៊ីនតោន៖ សេតវិមានបានប្រកាសកាលពីថ្ងៃសុក្រទី៧ ខែកុម្ភៈថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើដីកាប្រតិបត្តិមួយ ដើម្បីកាត់បន្ថយជំនួយហិរញ្ញវត្ថុដល់អាហ្វ្រិកខាងត្បូង ដោយលើកឡើងពីការមិនយល់ស្របចំពោះគោលនយោបាយដីធ្លីរបស់ប្រទេសអាហ្រ្វិកនេះ និងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិប្រឆាំងនឹងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋធានីវ៉ាស៊ីនតោន។

សេតវិមានបានបញ្ជាក់ថា រដ្ឋធានីវ៉ាស៊ីនតោនក៏នឹងបង្កើតផែនការដើម្បីតាំងទីលំនៅថ្មីរបស់កសិករអាហ្វ្រិកខាងត្បូង និងក្រុមគ្រួសាររបស់ពួកគេក្នុងនាមជាជនភៀសខ្លួន។ មន្រ្តីសហរដ្ឋអាម៉េរិកនឹងចាត់វិធានការដើម្បីផ្តល់អាទិភាពដល់ការផ្ដល់ជំនួយមនុស្សធម៌ រួមទាំងការចូលរៀន និងការតាំងទីលំនៅថ្មីតាមរយៈកម្មវិធីទទួលជនភៀសខ្លួនរបស់សហរដ្ឋអាម៉េរិកសម្រាប់ជនជាតិអាហ្រ្វិកខាងត្បូង ដែលភាគច្រើនជាកូនចៅស្បែកសនៃអ្នកតាំងលំនៅជនជាតិហូឡង់ និងបារាំងដំបូង។ លោក ត្រាំ បានលើកឡើងថា៖«អាហ្រ្វិកខាងត្បូងកំពុងរឹបអូសយកដីដោយខុសច្បាប់»។ ជាមួយគ្នានោះ មហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូង លោក អ៊ីឡុន ម៉ាស ដែលជិតស្និទ្ធនឹងលោក ត្រាំ បាននិយាយថា ជនជាតិស្បែកសអាហ្វ្រិកខាងត្បូងគឺជាជនរងគ្រោះនៃច្បាប់កម្មសិទ្ធិប្រកាន់ពូជសាសន៍។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាផូសា ដែលបានចុះហត្ថលេខាលើច្បាប់មួយកាលពីខែមុនក្នុងគោលបំណងធ្វើឱ្យរដ្ឋមានភាពងាយស្រួលក្នុងការដកហូតដីជាផលប្រយោជន៍សាធារណៈបានការពារគោលនយោបាយនេះ។ លោក​ថា រដ្ឋាភិបាល​មិន​បាន​រឹបអូស​យក​ដី​នរណាម្នាក់​ទេ។ លោកបន្តថា អាហ្រ្វិកខាងត្បូងនឹងមិនត្រូវបានគេធ្វើបាបទេ។

មែនទែនទៅ រដ្ឋធានីវ៉ាស៊ីនតោនក៏ទោមនស្សផងដែរអំពីករណីដែលនាំដោយអាហ្វ្រិកខាងត្បូងនៅតុលាការយុត្តិធម៌អន្តរជាតិ ជាកន្លែងដែលខ្លួនបានចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ជុំវិញការវាយលុកដោយយោធារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌។ យ៉ាងណាមិញ អ៊ីស្រាអែលបដិសេធការចោទប្រកាន់នេះ ហើយអះអាងថាបានធ្វើសកម្មភាពក្នុងការការពារខ្លួន បន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។

សេតវិមាន​បាន​លើក​ឡើង​ករណី​នោះ​ថា​ជា​ឧទាហរណ៍​មួយ​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​​ប្រឆាំង​នឹង​រដ្ឋធានីវ៉ាស៊ីនតោន​និង​សម្ព័ន្ធមិត្ត។ បទបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយលោក ត្រាំ នឹងដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វ្រិក។ គួររំឭកថា លោក ត្រាំ បាន​គំរាម​កាត់​ផ្តាច់​មូលនិធិ​សម្រាប់​អាហ្វ្រិក​ខាង​ត្បូង​ភ្លាមៗ​បន្ទាប់​ពី​ចូល​កាន់​តំណែង។
កម្មសិទ្ធិដីធ្លីជាបញ្ហារសើបខ្លាំងក្នុងនយោបាយអាហ្រ្វិកខាងត្បូង ដោយសារតែកេរដំណែលនៃសម័យអាណានិគម នៅពេលដែលជនជាតិស្បែកខ្មៅត្រូវបានដកហូតដីរបស់ពួកគេ និងបដិសេធសិទ្ធិអចលនទ្រព្យ។ ម្ចាស់ដីជនជាតិស្បែកសនៅតែកាន់កាប់ដីស្រែទំនេរចំនួនបីភាគបួននៃអាហ្វ្រិកខាងត្បូង។ នេះផ្ទុយនឹង៤ ភាគរយកាន់កាប់ដោយជនជាតិស្បែកខ្មៅ ដែលបង្កើតបាន៨០ ភាគរយនៃចំនួនប្រជាជនសរុបធៀបនឹង៨ ភាគរយសម្រាប់ជនជាតិស្បែកស។ នេះបើយោងតាមសវនកម្មដីធ្លីចុងក្រោយបំផុត២០១៧៕

អត្ថបទដែលជាប់ទាក់ទង