**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ប័ណ្ណកម្មសិទ្ធិដីធ្លីជាង៥ពាន់ប័ណ្ណ ត្រូវបានចែកជូនពលរដ្ឋចំនួន៦ភូមិ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ៥,៨៨៥ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ពិធីក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ, ឯកឧត្តម ស៊ុន សុវ ណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលរងខេត្ត មន្ត្រីរាជការជុំវិញខេត្ត លោកអភិបាលស្រុកនិង ប្រជាពលរដ្ឋដែលមកទទួលប័ណ្ណដីធ្លីសរុបអ្នកចូល រួមមានជាង ៨០០នាក់។

លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សុរិយោដី និងសំណង់ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការវាស់វែងដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង បានរៀបចំមានក្រុមចុះបញ្ជីចំនួន ១១ក្រុម មានកម្លាំងសរុប ៣៥០នាក់ ក្នុងនោះកម្លាំងខេត្ត ១៧៩នាក់ កម្លាំងយុវជន ១៥៣នាក់ និងក្រុមចុះបញ្ជីរបស់ក្រសួងដែនដីមាន ១៣នាក់។ ដោយសារការខិតខំប្រឹងប្រែងពីមន្ត្រីសុរិយោដី និងមន្ត្រីចុះរបស់វែងទាំងអស់ និងដោយមានការសហការល្អពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងនោះធ្វើឱ្យកិច្ចដំណើរការក្នុងការវាស់វែងដីធ្លីនេះប្រកបដោយភាពជឿនលឿន និងប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័សផងដែរ។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា តាំងពីថ្ងៃចាប់ផ្ដើមចុះវាស់វែងរហូត មកដល់ពេលនេះ គឺក្រុមការងារវាស់វែងសម្រេចបានការចុះបញ្ជី និងវាស់វែងបាន ៩៥% ផែនការនេះនិងត្រូវវាស់វែងឲ្យរួចរាល់នៅត្រឹមចុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ព្រោះការវាស់វែងនៅសល់ប្រហែលជា ៥%ទៀតតែប៉ុណ្ណោះ។ ដើម្បីជំរុញនៃការវាស់វែងដីធ្លីឲ្យបានសម្រេចតាមផែនការប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ និងបន្តស ហការសហការឱ្យបានល្អ ជាជាមួយនិងមន្ត្រីចុះវាស់វែងដីធ្លីជាបន្តទៀតដោយធ្វើយ៉ាងណាឱ្យផែនការនេះសម្រេចបានទៅតាមការគ្រោងទុក។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អស់រយៈពេល ៤៦ឆ្នាំ នៅលើកំណាត់ផ្លូវដ៏បត់បែនលំបាកស្មុគស្មាញ និងការប្តេជ្ញាដោយឆន្ទៈ មនស្សសិការរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេសឲ្យឈានទៅមុខជាជំហានៗបង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិការពារការរស់ឡើងវិញរបស់ប្រជាជាតិ និងការពាររាល់សមិទ្ធផលនៃសង្គមជាតិដែលកំពុងស្ថិតនៅក្នុងជំហានថ្មីដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍របស់ខ្លួន។

ប្រជាជនកម្ពុជាគ្រប់រូប ទោះបីធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍ ឬស្រទាប់យុវវ័យដែលមិនធ្លាប់បានឆ្លងកាត់របបដ៏ឃោឃៅនេះក្តីសុទ្ធតែទទួលបាននូវមនុញផលនៃជ័យជំនះអំពីថ្ងៃ ៧មករា និងដំណើរីកចម្រើនរបស់សង្គមជាតិយើងទាំងអស់គ្នា។ ជាក់ស្ដែងការប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាពេលនេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងជីវភាពរស់នៅការបង្កើ នសុវត្ថិភាពលើការកាន់កាប់ក្នុងការប្រើប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រួសារផ្អែកលើប័ណ្ណកម្មសិទ្ធដែលបងប្អូនយើងទទួលបាននាពេលនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរភូមិ-ឃុំទាំងអស់ ក្នុងទូទាំងប្រទេស ពិតជាសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវគោលនយោបាយលើវិស័យដីធ្លីផ្ដល់ប័ណ្ណកម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋ ប្រើប្រាស់និងអាស្រ័យផលធ្វើឲ្យប្រជាពលរដ្ឋយើងមានប័ណ្ណកម្មសិទ្ធិលើដីធ្លីស្របច្បាប់ និងបានបង្ករបង្កើនផលដោះស្រាយជីវភាពគ្រប់ក្រុមគ្រួសារ គ្រប់មូលដ្ឋាន និងអា ចយកទៅប្រើប្រាស់ផ្សេងៗទៅតាមតម្រូវការរបស់បងប្អូនពុំមានការបារម្ភទៀតនោះឡើយ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារចុះវាស់វែង ដែលបានខិតខំប្រឹងប្រែងយកអស់នូវកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវនិងមានតម្លាភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានបន្តទៀតថា សមិទ្ធផលទាំងអស់នេះ យើងទាំងអស់គ្នាត្រូវតែដឹងគុណនូវគំនិតផ្ដួចផ្ដើមដ៏ល្អឧត្តុងឧត្តមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលសម្ដេចជាអ្នកដឹកនាំដ៏ឆ្នើម និងឈ្លាសវៃដ៏ប៉ិនប្រសប់ដែលសម្ដេចបានដាក់ចេញនូវគោលនយោបាយស្តីពីដីសម្បទានសង្គមកិច្ច និងគោលនយោបាយដីធ្លី ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងដីធ្លីនិងបន្តរហូតក្រោមការ ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីរក្សាការពារនិងអភិវឌ្ឍន៍ដីធ្លីប្រកបដោយ សមធម៌បរិយាប័ន ព្រមទាំងធនធានធម្មជាតិនិងចេរភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង៦ភូមិ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចំនួនសរុប ៥,៨៨៥ប័ណ្ណ ស្មើនឹង ៣,០២៦គ្រួសារក្នុងនោះ៖ ភូមិសំរោងមានចំនួន ៦៩៤ប័ណ្ណ ស្មើនឹង ៤៣៩គ្រួសារ, ភូមិកំពង់បាចិនមានចំនួន ៦១១ប័ណ្ណ ស្មើនឹង ៣៥២គ្រួសារ, ភូមិពាមទន្លា មានចំនួន ១,៨៦៧ប័ណ្ណ ស្មើនឹង ៨០៨គ្រួសារ, ភូមិថ្មីមានចំនួន ៦៦៩ប័ណ្ណ ស្មើនឹង ៣៩៦គ្រួសារ, ភូមិដំណាក់កកោះមានចំនួន ៧៥៥ប័ណ្ណ ស្មើនឹង ៧០៧គ្រួសារ និងភូមិពោធិ៍មានចំនួន ១,២៨៩ប័ណ្ណ ស្មើនឹង ៧០៧គ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង