**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ឧបនាយករដ្ឋមន្ត្រីថៃ៖ ប្រទេសថៃ និងប្រទេសជិតខាងត្រូវតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាវិបត្តិកង្វក់ខ្យល់

បាងកក៖ លោក ភូមិថាំ វេចយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែមករាថា ប្រទេសថៃ និងប្រទេសជិតខាងត្រូវតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាវិបត្តិកំហាប់ភាគល្អិតនិចល PM2.5។

លោក ភូមិថាំ បានបញ្ជាក់ថា លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ ហើយបានសន្យាថា នឹងចាត់វិធានការដើម្បីដោះស្រាយវា។

លោក ភូមិថាំ ដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តទៀតថា៖«នេះគឺជាបញ្ហាធំមួយ ហើយវាត្រូវតែដោះស្រាយនៅកម្រិតអន្តរជាតិ ខណៈគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសក៏ត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយផងដែរ»។

លោកបានចូលរួមកិច្ចប្រជុំនៅប្រទេសវៀតណាម កាលពីប៉ុន្មានសប្តាហ៍មុន ហើយបានស្វែងយល់បន្ថែមអំពីរបៀបដែលប្រទេសជិតខាងកំពុងប្រឈមជាមួយវិបត្តិកំហាប់ភាគល្អិតនិចល PM2.5 ដែលកាន់តែអាក្រក់ទៅៗ។

ឧបនាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា ចំណុចក្ដៅ (hotspots) ជាច្រើនត្រូវបានគេរកឃើញនៅក្នុងប្រទេសជិតខាង ហើយថាក្រសួងការបរទេសត្រូវតែសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយប្រទេសជិតខាងរបស់ប្រទេសថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលអ័ព្ទឆ្លងដែន។ នៅពេលសួរថា តើក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធអាចជួយដោះស្រាយបញ្ហានេះដោយរបៀបណានោះ?

លោក ភូមិថាំ បានឆ្លើយថា លោកបានណែនាំដល់កងកម្លាំងប្រដាប់អាវុធឱ្យមានឧបករណ៍ដូចជាយន្តហោះគ្មានមនុស្សបើក ដើម្បីត្រៀមជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងដែលបង្កឡើងដោយកសិកម្មព្រៃដុត។

លោកបានបន្ថែមថា ក្រសួងធនធានធម្មជាតិ និងបរិស្ថាន បែងចែកថវិកាជាង៤០០លានបាត ដល់ភ្នាក់ងារក្នុងស្រុក ដើម្បីដោះស្រាយភ្លើងឆេះព្រៃដែលបង្កឡើងដោយមនុស្ស

អភិបាលរាជធានីបាងកក លោក ឆាដឆាដ សិទ្ធិភុន (Chadchart Sittipunt) បាននិយាយថា បញ្ហាបំពុល PM2.5 នៅក្នុងរាជធានីគឺបណ្តាលមកពីផ្សែង ដែលផ្សំឡើងដោយផ្សែងពីការដុតកាកសំណល់នៅក្នុងខេត្តជិតៗ និងចរាចរខ្យល់មិនល្អនៅក្នុងរាជធានី។

លោកបន្តថា អ្វីដែលរដ្ឋបាលរាជធានីបាងកក ឬហៅកាត់ថា BMA អាចធ្វើបានដើម្បីកាត់បន្ថយកំហាប់ភាគល្អិតនិចល PM2.5 គឺគ្រប់គ្រងការបំភាយឧស្ម័នចេញយានយន្ត។

លោក ឆាដឆាដ បន្ថែមថា វិធានការមួយគឺហាមឃាត់រថយន្តដឹកទំនិញកង់ប្រាំមួយដែលមិនចុះបញ្ជី ឬរថយន្តធំជាងនេះមិនឱ្យចូលទៅក្នុងតំបន់បញ្ចេញឧស្ម័នទាបក្នុងសង្កាត់ចំនួន៩ នៃរាជធានី។ គោលការណ៍ នេះ បាន ចូល ជា ធរមាន កាលពី ម្សិលមិញ។

កាមេរ៉ាសុវត្ថិភាពសរុបចំនួន២៥៩ គ្រឿងដែលបំពាក់ដោយបច្ចេកវិទ្យា AI នឹងត្រូវប្រើដើម្បីឃ្លាំមើលរថយន្តដឹកទំនិញដែលបំពានការហាមឃាត់។ អភិបាលរាជធានីបាងកកបានឱ្យដឹងថា រហូត មក ដល់ ពេល នេះ មាន រថយន្ត ដឹក ជញ្ជូន ជាង ២០០០ គ្រឿង ត្រូវ បាន ចុះ បញ្ជី។  មជ្ឈមណ្ឌលទិន្នន័យគុណភាពខ្យល់របស់ BMA បានបង្ហាញថាកំហាប់ PM2.5 នៅទូទាំងរាជធានីនៅតែស្ថិតក្នុងកម្រិតមិនល្អកាលពីម្សិលមិញ ដែលជាមធ្យម៧១ មីក្រូក្រាមក្នុងមួយម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង